សម្ដេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​មានការ​ត្រៀម​បង្កា​គ្រោះទឹកជំនន់​នៅ​ឆ្នាំនេះ​

1020
ចែករម្លែក

.​កាកបាទក្រហមកម្ពុជា​ប្រមូល​លុយ​បាន​ជាង ១៨ លាន​ដុល្លារ​ក្នុង​ទិវា​ការ​បាត​ក្រហម​

​ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រៀប​ទុកជាមុន នូវ​លទ្ធភាព​ដែល​អាច​កើតមាន​នូវ​គ្រោះទឹកជំនន់​ដ៏​ធំ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ត្រូវ​ត្រៀម​ទុកជាមុន​តាមរយៈ​យន្តការ​របស់​រាជរដ្ឋាភិបាល និង​យន្តការ​របស់​កាកបាទ​ក្រហម​កម្ពុជា​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​បែបនេះ នៅ​ព្រឹក​ទី​៨ ខែឧសភា ឆ្នាំ​២០១៨ នេះ​ក្នុង​ការអញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា លើក​ទី​១៥៥ ក្រោម​ប្រធានបទ “​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា ដោយ​មិន​ទុក​នរណាម្នាក់​ចោល​” ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍ថា “​ឆ្នាំនេះ​បើ​យោងតាម​ការព្យាករណ៍រ​បស់​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម ខ្ញុំ​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រៀប​ទុកជាមុន នូវ​លទ្ធភាព​ដែល​អាច​កើតមាន​នូវ​គ្រោះទឹកជំនន់ …​។ ឆ្នាំនេះ​បើ​មិន​ខុស​ទេ​គឺ​វា​ត្រូវមាន​ជំនន់​ធំ​មួយ ដែល​ត្រូវ ប្រុងប្រៀប​ដោះស្រាយ​បញ្ហា​នេះ តាមរយៈ​យន្តការ​របស់​គណកម្មកា​រ​គ្រប់​គ្រង់​គ្រោះមហន្តរាយ តាមរយៈ​យន្តការ​របស់​កាកបាទ​ក្រហម​កម្ពុជា យន្តការ​របស់​រដ្ឋ​នៅ​គ្រប់​កម្រិត​ទាំងអស់​។ រាជរដ្ឋាភិបាល​ក៏បាន​ត្រៀម​បំរុង​ទុក​នូវ​ថវិកា​មួយចំនួន និង ស្បៀងអាហារ​មួយចំនួន​សម្រាប់​បង្កា​គ្រៅ​មហន្តរាយ​នេះ​”៕ ល​