សម្ដេច​តេ​ជោ អញ្ជើញ​ទស្សនា​ពិ​ព​រ័​ណ៍​រូបថត​ប្រវត្តិ​នៃ​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ

1300
ចែករម្លែក

ដោយៈ​ប្រភព​ផេ​ក​សម្តេច​តេ​ជោ​/​ភ្នំពេញៈ​នៅ​យប់​ថ្ងៃទី​៣០​ខែមីនា​នេះ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​សរសេរថា​នៅ​រសៀល​ថ្ងៃមិញ​ទី​៣០​ខែមីនា​នៅ​ម៉ោង​ប្រមាណ​ជា​៤:៤៥​នាទី សម្ដេច​អគ្គ​មហា​​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ ទស្សនា​ពិព័រណ៍​រូបថត​ប្រវត្តិ​នៃ​ការចាប់ផ្តើម​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ (GMS) ដែល​ចាប់​ផ្តើមដំបូង​នៅ ឆ្នាំ ១៩៩២ នៅ​ទីក្រុង​ម៉ា​នី​ឡា ប្រទេស​ហ្វីលីពីន ហើយ​នៅ​ឆ្នាំ ២០០២ គឺ​បាន​ប្រជុំ​កំពូល​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ហើយ​នៅ​ឆ្នាំ ២០១៨​នេះ គឺធ្វើឡើង​នៅ ម​ជ្ឃ​មណ្ឌល​សន្និសីទ​អន្តរជាតិ ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។

​ប្រភព​ដដែល​បន្តថា​នៅក្នុង​ការអញ្ជើញ​ទស្សនា​ពិព័រណ៍​រូបថត​អំពី​ប្រវត្តិ​នៃ​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ (GMS)​ថ្ងៃនេះ គឺមាន​ការចូលរួម​ពី​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មួយចំនួន​ដូចជា​កម្ពុជា ,​ឡាវ​, វៀតណាម​, ថៃ​, ភូមា​, ធនាគារ​អភិវឌ្ឍន៍​ធ​អាស៊ី​, ធនាគារពិភពលោក និង​មន្ត្រី​សំខាន់​ជាច្រើន​ទៀត​។ ពិព័រណ៍​រូបថត​នេះ​មាន​បង្ហាញ​ពី​សកម្មភាព​និង​សមិទ្ធផល​សំខាន់ៗ​មួយចំនួន​ដែល​ប្រទេស​នៃ​មហា​អនុតំបន់​មេគង្គ​សំរេចបាន​កន្លង​មក និង​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ត្រីកោណ​អភិវឌ្ឍន៍​។​

​បន្ទាប់ពី​ពិធី​បើក​ពិ​ពណ៌​រូបថត​ជា​ផ្លូវការ​រួចហើយ​ប្រមុខ​ដឹកនាំ​ទាំងអស់​បាន​ថតរូប​អនុស្សាវរីយ៍​ជាមួយគ្នា ហើយ​បន្ទាប់មក​បាន​អញ្ជើញ​ចូលរួម​ប្រជុំ​កំពូល​ធុរកិច្ច​មហា​អនុតំបន់​មេគង្គ​ជា​បន្តទៀត​៕​មន​