សម្ដេច​តេ​ជោ ៖ ខ្ញុំ​មិន​ដឹកនាំ​ប្រទេស​នេះ​ពី​មា​នទៅ​ក្រ​ទេ គឺ​ខ្ញុំ​ដឹកនាំ​ពី​ក្រម​កមាន​ ​

447

(​ភ្នំពេញ​) ៖ “​ពូ​មិន​ដឹកនាំ​ព្រ​ទេស​ពី​មាន​ទៅ​ក្រ​ទេ គឺ​ពូ​ដឹកនាំ​ប្រទេស​ពី​ក្រ​ទៅ​មាន​” នេះ​ជាការ​លើកឡើង របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ណា​ចក​ម្រ​កម្ពុជា ក្នុងឱកាស​នៃ​ការជួប​សំណេះសំណាល ជាមួយ​កម្ម​ការ កម្មការិនី​រោងចក្រ​ជិ​ង​១​ម៉ឺន​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG នា​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​
​ ​
​ក្រៅពី​សួរសុខទុក្ខ និង​ចូលរួម​ត្រេកអរ​ជាមួយ​កម្មករ កម្មការិនី ដែលមាន​ឱកាស​ទទួល​បានការ​ងារ​ធ្វើ​មាន​ប្រាក់​បៀរ​វត្ស​សមរម្យ​​ល្មម​អាច​ផ្គត់ផ្គង់​ជីវភាព​ក្រុមគ្រួសារ​បាន​នោះ សម្ដេច​តេ​ជោ បានបញ្ជាក់​នេះ សមិទ្ធផល​ទាំងនេះ គឺ​បានមកពី​សន្ដិភាព​និង​គោល​​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បានដាក់​ចេញ​។​
​ ​
​សម្ដេច​បាន​បន្ដថា តាមរយៈ​គោលនយោបាយ​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់​និន្នាការ សាសនា​រស់នៅ​និង​ប្រកប​កិច្ចការងារ​​ជាមួយគ្នា​បាន​ដោយ​សុខដុម​រម្យ​នា ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​ជា​បន្ដ​បន្ទាប់ពី​បាតដៃ​ទទេ រហូតមកទល់​សព្វថ្ងៃ​។​
​ ​
​ទន្ទឹមនឹង​ការលើកឡើង​ពី សមិទ្ធផល​នៃ​សន្ដិភាព​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក៏បាន​សង្កត់ធ្ងន់ថា កម្ពុជា​មិន​ត្រូវការ​សង្គ្រាម​ទេ ទាំង​ក្នុងស្រុក​និង​ជាមួយ​ប្រទេសជិតខាង “…​យើង​នឹង​ប្រែក្លាយ​តំបន់​ព្រំដែន​ទាំងអស់ ជាមួយ​ប្រទេសជិតខាង ឲ្យ​ក្លាយជា​តំបន់​អភិឌ្ឍន៍ ស្ថេរភាព កិច្ចសហប្រតិបត្តិការ ដែល​ពោរពេញ ទៅដោយ​សន្តិភាព​…​កម្ពុជា​យើង​ធ្លាប់មាន​មិច​២១​តែ​បច្ចុប្បន្ននេះ​យើង​មិនត្រូវ​ការប្រើ​​ប្រាស់​មិច​២១ ធ្វើសង្គ្រាម​ទៀត​នោះទេ យើង​ត្រូវការ​តែ​កាំភ្លើង​បាញ់​ទម្លាក់​មិច​២១​បាន​ហើយ …​យើង​មិនត្រូវ​ការធ្វើ​សង្គ្រាម​លើ​អាកាស​​នាំ​ឲ្យ​មាន​ផលប៉ះពាល់​នោះទេ​…”​។​
​ ​
​សម្ដេច​បន្ដថា រាជរដ្ឋាភិបាល​ខំប្រឹង​ណាស់ ក្នុងការ​បង្កើត​ហេ​ដ្ឋ​រចនាសម្ព័ន្ធ ដើម្បី​បង្កើត​ឱកាស​សម្រាប់​ការវិនិយោគ​និង​ការអភិវឌ្ឍន៍​​ប្រទេស “…​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ក្នុង​២៤​ម៉ោង យើង​ធ្វើការ​២០​ម៉ោង​ដើម្បី​អ្នកណា​ទៅ គឺ​ដើម្បី​ជាតិ​…​ពូ​មិនបាន​ដឹកនាំ​ប្រទេស​នេះ​ពី​មាន​​ទៅ​ក្រ​ទេ គឺ​ពី​ក្រ​ទៅ​មាន​…​ពូ​សូម​យក​ឱកាស​នេះ​អបអរ ជាមួយ​ក្មួយៗ​ដែល​សម្រេចបាន​ដំណើរការ​ការងារ​នៅទីនេះ​…​ពេលនេះ​កំពុង​អនុវត្ត​​បៀរ​វត្ស ១៥៣​ដុល្លារ​អាមេរិក តែ​នេះ​វា​មិន​ស្កប់​ទេ វា​នឹង​ឡើងដល់​១៧០​ដុល្លារ​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ សូម​អបអរសាទរ​…​ដើម្បី​បាន​១៧០​ដុល្លារ​រាជរដ្ឋាភិបាល ធ្វើការ​ច្រើនណាស់​… រាជរដ្ឋាភិបាល​មិនបាន​ដាក់​ទម្ងន់ ទៅលើ​តែ​ម្ចាស់​រោងចក្រ​នោះទេ​ម្ចាស់​រោងចក្រ​ហ៊ាន​​តែ​១៦៥​ដុល្លារ​ទេ​ហើយ ចាប់ពី​ឆ្នាំ​២០១៨​ទៅ​ម្ចាស់​រោងចក្រ​ត្រូវ បង់​របប​ថែ​ទាំង​សុខភាព​ឲ្យ​កម្មករ​ទាំងអស់​ផងដែរ​…​អ៊ីចឹង​រាជ​រដ្ឋា​​ភិ​បាល​ត្រូវ​ចូលរួមចំណែក បង្កើន​៥​ដុល្លារ​សម្រាប់​ក្មួយៗ​ពី​១៦៥​ដុល្លារ ដល់​១៧០​ដុល្លារ​នេះ​មិនមែន​បានមកពី​ការទាមទារ​របស់​បក្ស​​ប្រឆាំង​នោះទេ គឺ​បានមកពី​ការទាមទារ របស់​ហ៊ុនសែន​តែម្ដង​…​មិន​គ្រាន់តែ​នៅក្នុង​ប្រ​ទស​កម្ពុជា​ទេ កិច្ចប្រជុំ​អាស៊ាន​ឆ្នាំនេះ មាន​ចំណុច​ពិសេស​មួយ​គឺ ការការពារ​ពលករ​ចំណាកស្រុក​គឺ​សំខាន់​ខ្លាំងណាស់​…​យើង​ប្រឹងរក​ទីផ្សារការងារ​នៅ​ខាងក្រៅ​ដូច្នេះ​​កម្មករ​យើង​ដែល​កំពុងធ្វើការ​នៅ​ថៃ និង​ម៉ាឡេស៊ី ទាំង​ស្របច្បាប់​និង មិន​ស្របច្បាប់​សូមមេត្តា​រីករាយ​…”​។​
​ ​
​ទន្ទឹមនឹង​សមិទ្ធផល និង​ការខិតខំ​ប្រឹងប្រែង ដែល​រាជរដ្ឋាភិបាល​បាន​នាំមក​ឲ្យ​ប្រជាពលរដ្ឋ​ដូច​សព្វថ្ងៃ សម្ដេច​តេ​ជោ​ក៏​បន្ដ​អំពាវនាវ​​កម្ម​ការ កម្មការិនី​ទាំងអស់ គ្នា​រួមគ្នា​ការពារ​សន្តិភាព ដើម្បី​ការអភិវឌ្ឍន៍ ប្រជាជន​កម្ពុជា​មានកា​ត​ព្វ​កិច្ចការពារ​សន្តិ​ភាព​ប្រទេស​របស់​ខ្លួន ការពារ​អធិបតេយ្យភាព ឯករាជ្យ​និង​បូរណភាព ទឹកដី​ខ្លួនឯង​៕​ដោយ​៖​វិបុល​/sn