សម្ដេច​តេ​ជោ ៖ ឆ្នាំ​២០២៣ បៀវត្ស​របស់​កម្មករ កម្មការិនី​ទាប​បំផុត​មិនតិចជាង​២៥០​ដុល្លារ​ទេ​

1074
ចែករម្លែក

ដោយ ៖ តារារិទ្ធិ/ ​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា បើ​យោងទៅតាម​ការប៉ាន់ស្មាន​របស់​អ្នកសេដ្ឋកិច្ច នៅ​ឆ្នាំ ២០២៣ បៀវត្ស​របស់​កម្មករ​កម្ម​ការ​នី ទាប​បំផុត​មិនតិចជាង ២៥០ ដុល្លារ​ទេ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បែប​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ កម្មករ កម្ម​ការ​នី​រោងចក្រ នៅ​តំបន់​ព្រៃទា ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ២៨ ខែ​មិនា​នេះ ។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ប្រជុំបាន​ប្រាក់ខែ​គោល​កម្មករ​កម្ម​ការ​នី បាន​ឡើង ដល់ ១៧០ ដុល្លារ​អាមេរិក បូក​ជាមួយនិង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​យើង​ទទួលបាន​ជាង ២០០ ដុល្លារ​អាមេរិក ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ទាញអារម្មណ៍ របស់​កម្មករ​ឲ្យ​ពិនិត្យមើល​ប្រាក់បៀវត្ស របស់​កម្មករ កម្ម​កា​នី​នៅក្នុង​ប្រទេស​ផ្សេងៗ បើ​ប្រៀប​ប្រទេស​ជ្សេ​ង ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​១៧០​ដុល្លារ​, បង់​ក្លា​ដេ​ស​នៅ នូវតែ​៦៧​ដុល្លារ​ដដែល​, សេរី​លង្កា​នៅតែ​៦៧​ដុល្លារ​ដដែល​, ឥណ្ឌា ៧៧​ដុល្លារ ទៅ​១៤៣​ដុល្លារ ,​មី​យ៉ាន់​ម៉ា​ឡើងដល់​១០៨​ដុល្លារ​, ឥណ្ឌូនេស៊ី​១០៧​ដុល្លារ ដល់​២៦៧​ដុល្លារ ,​វៀតណាម​១២២​ដុល្លារ ដល់​១៧៥​ដុល្លារ ,​ឡាវ​ឡើងដល់​១៣០​ដុល្លារ និង ប៉ា​គី​ស្ថាន​១៣៤​ដុល្លារ​។​

​សម្តេច​បាន​បន្តថា បើ​ពិនិត្យមើល​ទៅលើ​ប្រាក់ចំណូល​របស់​កម្មក​រ​យើង គឺ​បាន​ដើរ​លឿន​។ ចំណុច​ដើរ​លឿន​នេះ​ក៏​យើង​ត្រូវ​គិត​អំពី​ហានិភ័យ​របស់​វា​។ ប្រសិនបើ​យើង​មិនមាន​វិធានការ ជាក់លាក់​ទេ នឹងធ្វើ​ឲ្យ​បាត់បង់​រោងចក្រ​ចេញពី​កម្ពុជា​។ ព្រោះ​គេ​នឹង​ទៅកាន់​ប្រទេស ដែលមាន​ប្រាក់​ឈ្នួល​កម្មករ​ទាប​ជា​ងក​ម្ព​ជា​។ ហេតុ​ដូច្នេះហើយ​បានជា​រយៈពេល​កន្លងទៅ ដើម្បីអោយ​ក្មួយៗ​បានទទួល​ប្រាក់ខែ​អប្ប​បរិ​មារ​ហូត ១៧០ ដុល្លារ​អាមេរិក រាជរដ្ឋាភិបាល​កម្ពុជា​បាន​បំពេញ​ខាត ក្នុង​មួយឆ្នាំ​ជាង 40 លាន​ដុល្លារ​អាមេរិក ។​ឥឡូវ​ក៏​កំពុង​ពិនិត្យ​ថែមទៀត នូវ​គោលនយោបាយ​ទាក់ទង​នឹង​បញ្ហា​មួយចំនួនទៀត​។ ក្នុងនោះ​មានការ​បញ្ចុះតម្លៃ អគ្គិសនី និង​បញ្ហា​ជ្សេ​ងៗ ទៀត ដើម្បី​ទាក់ទាញ វិនិយោគ​ផង និង តម្លើង​ប្រាក់​ប្រ៊​បៀវត្ស​ឲ្យ កម្មករ​ផង ព្រោះ​បៀវត្ស​កម្មករ​ត្រូវ​ឡើងជា​រៀងរាល់ឆ្នាំ ២០១៨ ,២០១៩ … ៕B

សម្ដេចតេជោ សម្ដែងក្ដីសប្បាយរីករាយ គ្រាដែលឃើញជីវភាពរបស់កម្មករ កម្មការិនី មានភាពប្រសើរឡើង (រូបថត ៖ មុន្នីរ័ត្ន)

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បែបនះ​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ កម្មករ កម្ម​ការ​នី​រោងចក្រ នៅ​តំបន់​ព្រៃទា ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ២៨ ខែ​មិនា​ ឆ្នាំ ២០១៨៕

Posted by Rasmei Kampuchea Daily on Tuesday, March 27, 2018