សម្ដេច​តេ​ជោ ៖ ពលរដ្ឋ​មិនអាច​សុំ​ការយោគយល់​ពី​ពួក​អ្នក​ប៉ង​បំផ្លាញ​កម្ពុជា​តាមរយៈ​បដិវត្តន៍​ពណ៌​បានឡើយ​ ​

712

(​ភ្នំពេញ​) ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​យប់​ថ្ងៃទី​១៧ ខែ កក្កដា​ឆ្នាំ​២០១៧ បាន​ថ្លែងថា ទោះបី​ស្ថិតក្នុង ពេលបច្ចុប្បន្ន​ឬ​អនាគត​ក៏ដោយ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​មិនអាច​សុំ​ការយោគយល់​អធ្យាស្រ័យ​ពី​ក្រុម​អ្នក​ប៉ុនប៉ង ផ្ដួលរំលំ​រាជ​រដ្ឋា​​ភិ​បាល​តាមរយៈ​បដិវត្តន៍​ពណ៌​និង​បណ្ដា​ប្រទេស ដែល​ធ្លាប់បាន​ទម្លាក់​គ្រាប់បែក​កំទេច កម្ពុជា​បានឡើយ​ដូច្នេះ​មានតែ​ការថែរក្សា​​និង​ការពារ​សន្តិភាព​ដែល​កំពុងមាន​សព្វថ្ងៃនេះ​ទេ ទើប​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា​បាន​។​
​ ​

សម្ដេច​តេ​ជោ ហ៊ុន សែន ​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ការដាក់​បញ្ចូល​ប្រាសាទ​សំបូ រ​ព្រៃ​គុក​ជា​បេតិកភណ្ឌ​ពិភព

​សម្ដេច​តេ​ជោ ហ៊ុនសែន បាន​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ការដាក់​បញ្ចូល​ប្រាសាទ​សំបូ រ​ព្រៃ​គុក​ជា​បេតិកភណ្ឌ​ពិភព​ថា​“…​ខ្ញុំ​សូម​អំពាវ​​នាវ​ទៅកាន់​ប្រជាពលរដ្ឋ​របស់​យើង​ដែរ​ថ្ងៃនេះ ទី​១ សូម​ចូលរួម​ការពារ​សន្តិភាព​ដែល​យើង​រកបាន​ដោយ​លំបាក​…​សន្តិភាព​ដើម្បី​ទាំង​​អស់​គ្នា​ហើយ​ទាំងអស់គ្នា​ក៏ត្រូវ​ការពារ​សន្តិភាព​ផងដែរ​…​វា​មាន​ចំណងទាក់ទង​របស់​វា​មាន​សន្តិភាព​ទើប​មានការ​អភិវឌ្ឍន៍​សូម​សង្កេត​​មើល​នូវ​ប្រវត្តិ​ដ៏​ឈឺចាប់​របស់​យើង ដែល​យើង​បាត់បង់​នូវ​សន្តិភាព​…​យើង​មានការ​បាត់បង់​ច្រើនណាស់​មិន​គ្រាន់តែ​បញ្ហា​ប្រាង្គ​ប្រា​​សា​ទទេ​មនុស្ស​រាប់រយ​រាប់លាន​នាក់ ក៏ត្រូវ​ទទួលរង​គ្រោះ​ដោយសារ​សង្គ្រាម​នោះដែរ​…”​។​
​ ​
​សម្ដេច​បាន​ថ្លែង​បញ្ជាក់ថា “…​សុំ​ទាំងអស់គ្នា​កុំ​មើលស្រាល​ទៅលើ​បញ្ហា​នេះហើយ​សុំ​យល់​ឲ្យ​ច្បាស់​ថា​យើង​មិនអាច​នឹង​សុំ​នូវ​ការ​អត់​​ឱន​ពី​ក្រុម​ទម្លាក់​គ្រាប់បែក​គ្រាប់កាំភ្លើង​ដែល​ធ្លាប់តែ​ទម្លាក់​ធ្លាប់តែ​បាញ់​មកលើ​យើង​ពី​អតីតកាល​នោះបានទេ​…​គ្មាន​ការសុំ​ពី​​សំណាក់​អ្នក​ដែល​បាញ់​មកលើ​យើង​បានទេ​…ច្បាស់ណាស់យើងមិន អាច​សុំ​ការយោគយល់​ពី​ពួក​ពេជ្រ​ឃាត​ប៉ុល ពត កុំ​ឲ្យ​សម្លាប់​យើង កុំ​ឲ្យ​បំផ្លាញ​ទ្រព្យសម្បត្តិ​យើង​បានទេ​…​វា​ប្រាកដ​ណាស់​នេះ​ជា​ប្រវត្តិ​ដ៏​ឈឺចាប់​របស់​យើង​ហើយ​នៅពេលនេះ​និង​ពេលខាងមុខ​យើង​​ក៏​មិនអាច​សុំ​ការ យោគយល់​ពី​ពួក​អ្នក​ដែល​ត្រៀម​បម្រុង​លេប​ត្របាក់​យើង​តាមរយៈ​នៃ​បដិវត្តន៍​ពណ៌​បានដែរ​…​ដូច្នេះ​ជាការ​ឆ្លើយតប​របស់​យើង​…​យើងទាំងអស់គ្នា​ត្រូវ​រឹងប៉ឹង​ឡើង​ដើម្បី​ជំនះ​លើ​ឧបសគ្គ​ទាំងឡាយ​ក្នុង​ដំណើរ​ឈាន​ទៅមុខ​ជាមួយ​ការរក្សា​សន្តិភាព​ដើម្បី​ធានា​
​ដល់​ការអភិវឌ្ឍន៍​…”៕