សម្ដេច​សខេង​និង​លោកស្រី​ម៉ែន​សំអន​អញ្ជើញ​បិទ​សន្និបាត​លទ្ធផល​ការងារ​ឆ្នាំ​២០១៩​និង​ទិសដៅ​បន្ដ​២០២០

93
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​សម្ដេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ដ្រី​រដ្ឋ​មន្ដ្រី​ក្រសួងមហាផ្ទៃ​និង​ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុម​កា​ងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​បាន​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​២០១៩​និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០២០ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។​

​ក្នុង​ពិធី​នេះ ក៏មាន​ការចូលរួម​ពី លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ស្នងការ​កណរ​បាល​រាជធានី​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​និង​លោក​អភិបាលខណ្ឌ​ទាំង​១៤​មន្ទីរ​ជុំវិញ​រដ្ឋបាល​រាជធានី​ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាច្រើនរូប​ទៀតផង​ដែរ​។​

​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា​៖​ក្នុង​ឆ្នាំ​២០១៩​កន្លងមក​ក្រោម​ការដឹក​នាំ​ផ្ទាល់​របស់​រាជរដ្ឋាភិបាល​និង​ក្រសួងមហាផ្ទៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បន្ត​ខិតខំ​ជម្នះ​ពុះពារ​រាល់​ការលំបាក​ស្មុគស្មាញ​ដោយ​អនុវត្ត​គ្រប់​វិធានការ​។​ពិសេស​ការចាត់តាំង​អនុវត្ត​គោលនយោបាយ «​ភូមិ សង្កាត់​មាន​សុវត្ថិភាព​»​កាន់តែ​ល្អប្រសើរ​រក្សាបាន​នូវ​សភាពការណ៍​សន្តិសុខ​ទូទៅ​ល្អ​ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្នុងនោះ​គួរឱ្យកត់សម្គាល់​សកម្ម​ភាព​បង្កចលាចល​នយោបាយ​និង​អំពើ​ភេរវកម្ម​ត្រូវបាន​ទប់ស្កាត់​មិនឱ្យ​កើតមាន​អំពើ​ប្លន់​ប្រដាប់អាវុធ​ក្មេង​ទំនើង​និង​គ្រឿងញៀន​ត្រូវបាន​យកចិត្តទុកដាក់​បង្ក្រាប​បានជា​បន្តបន្ទាប់ ផ្តល់នូវ​ភាពកក់ក្តៅ​ដល់​ប្រជាជន វិនិយោគិន និង​ភ្ញៀវ​បរទេស​។​

​លោក​បន្តថា​៖​សភាព​ការ​ខាងលើនេះ​បាន​ផ្តល់នូវ​ភាពអនុគ្រោះ​ដល់​ការអនុវត្ត​គោលនយោបាយ​វិមជ្ឈការ​វិសហមជ្ឈការ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​ឲ្យ​ទទួលបាន​ជោគជ័យ​។​ពិសេស​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​លូ​ស្ពាន​សួនច្បារ​សំណង់​អគារ​ខ្ពស់ៗ​ទីក្រុង​រណប​និង​ថេរភាព​ល្អប្រសើរ​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​រាជធានី​ភ្នំពេញ​ដោយ​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ការកាត់បន្ថយ​ភាពក្រីក្រ​និង​ការលើកកម្ពស់​សុខុមាល​ភាព​របស់​ប្រជាជន​៕S/​