សម្ដេច​សខេង​៖​យើង​មិនត្រូវ​ភ្លេចខ្លួន​ពី​សកម្មភាព​បដិវត្តន៍​ពណ៌​ទេ​គេ​តែង​ធ្វើ​អាជីវកម្ម​លើ​ចំណុចខ្សោយ​របស់​យើង​

86
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើកឡើងថា​៖​មកដល់ពេលនេះ​អ្នក​ដែលមាន​បំណង​ធ្វើ​សកម្មភាព​បែប​បដិវត្ត​ន៍​ពណ៌​មិនទាន់​បោះបង់ចោល​នៅឡើយ​ទេ​។​សម្រាប់​យើង​មិនត្រូវ​ភ្លេចខ្លួន​ព្រោះថា​សកម្មភាព​បដិវត្តន៍​ពណ៌​នេះ​គេ​តែងតែ​ធ្វើ​អាជីវកម្ម​លើ​ចំណុចខ្សោយ​របស់​យើង​។​

​សម្តេច​ក្រឡាហោម​បានស្នើ​ដល់​រដ្ឋបាល​គ្រប់​ថ្នាក់​យកចិត្តទុកដាក់​ដោះស្រាយ​នូវ​កង្វល់​សំណើរ​សំណូមពរ​និង​ជម្លោះ​នានា​តាំងពី​តូច​កុំ​ចាំ​ដល់​ធំ​ព្រោះ​នៅពេល​ធំ​គេ​យក​ធ្វើជា​លេស​។​ក្រុមប្រឆាំង​តែង​យក​បញ្ហា​នេះ​ពង្រីក​ឱ្យ​ធំ​ដើម្បី​វាយប្រហារ​រាជរដ្ឋាភិបាល​។​

​សម្តេច​ក្រឡាហោម​សខេង​ថ្លែង​ក្នុងពេល​សម្ដេច​និង​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​.​ព្រឹទ្ធសភា​និង​អធិការកិច្ច​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៧​កុម្ភៈ​។​ក្នុងពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩​និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២០​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ដែល​បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​២៧​កុ​ម្ភះ​ក្រោម​ពី​ដំណើរការ​អស់​រយៈពេល​២ ថ្ងៃ​។​

​ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន សម្តេច​ក្រឡាហោម​ស ខេង បាន​គូសបញ្ជាក់ថា​៖​ជិត​២​ឆ្នាំ​មកនេះ សមត្ថកិច្ច​រិ​ប​អូស​គ្រឿងញៀន​បាន​ជាង​១​តោន​ខណៈ​កន្លែង​ធំៗ​ត្រូវបាន​បង្ក្រាប​ឯ​កន្លែង​តូច​គឺ​នៅ​សេសសល់​ដែល​ត្រូវ​ទប់ស្កាត់​កុំឱ្យ​រីក​ធំ​។​ត្រូវ​បន្ត​បំផ្លាញ​ការ​លួចលាក់​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ទីតាំង​តូច​ឬ​ការរៀបចំ​កន្លែង​ផលិត​កន្លែង​ស្តុក​ជាដើម​។​

​សម្តេច​ក៏បាន​អំពាវនាវ​ដល់​ស្ថាប័ន​តុលាការ​ដើម្បី​ជំរុញ​ការបើក​សវនាការ​អ្នករកស៊ី​ជួញដូរ​គ្រឿងញៀន​និង​អ្នក​ពាក់​ព​ន្ធ័​ទាំងឡាយ​ឱ្យ​សមស្រប​ទាន់ពេលវេលា​និង​យុត្តិធម៌​។​បើ​មិន​ដូច្នេះ​ទេ​ធ្វើឱ្យប៉ះពាល់​ដល់​ជំនឿ​របស់​ប្រជាពលរដ្ឋ​។​នាឱកាស​នោះ​សម្តេច​ក្រឡាហោម​សខេង​ក៏បាន​បំពាក់​មេដាយ​និង​គ្រឿង​ឥស្ស​រយៈ​យស​ដល់​មន្ត្រី​ដែលមាន​ស្នាដៃ​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ​ផងដែរ​៕S/​