សម្ដេច​សាយឈុំ​បានផ្តល់​ប្រាក់ឧបត្ថម្ភ​ជូន​ប្រធាន​បក្ស​សាខា​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​កំ​មាន​ជំងឺ​

677
ចែករម្លែក

ដោយៈ សាវ​រក្ស​/​ភ្នំពេញ​៖ លោក ជា ពិសី ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌឫស្សីកែវ​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៩ បាន​នាំយក​ថវិកា​ចំនួន ១​លាន​រៀល របស់​សម្តេច​វិបុល​សេនា​ភក្ដី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​រាជធានី​ភ្នំពេញ​ដើម្បី​ចុះសួរសុខទុក្ខ​តាមដាន​ស្ថានភាព និង​ឧបត្ថម្ភ​ជូន​លោក សុខ​សម្បត្តិ​ប្រធាន​គណបក្ស​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ដែល​ធ្លាក់ខ្លួន​ឈឺ កំពុង​សម្រាក​ព្យាបាល​។​

​ថ្លែង​ក្នុងឱកាស​នោះ លោក ជា ពិសី បាន​នាំយក​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ លោក សុខ សម្បត្តិ ដែល​ធ្លាក់ខ្លួន​ឈឺ​ឲ្យ​ខិតខំ​ប្រឹងប្រែង​ថែទាំ​ជំងឺ និង​ជូនពរ​ឆាប់​ជាសះស្បើយ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ក្នុង​ការចូល​ជួយ​រួមចំណែក​ការងារ​ឡើងវិញ ពី​សំណាក់​សម្តេច​វិបុល​សេនា​ភក្ដី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​រាជធានី​ភ្នំពេញ​។​

​នាឱកាស​ទទួល​កញ្ចប់​ថវិកា​ខាងលើនេះ ចំពោះ​ក្រុមគ្រួសារ ដែល​កំពុង​ជួប​នូវ​ការខ្វះខាត​ក្នុងបន្ទុក នៃ​ការមើល​ថែទាំ​ជំងឺ របស់លោក សុខ សម្បត្តិ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​ថ្នាក់ដឹកនាំ នៃ​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខណ្ឌឫស្សីកែវ ដឹកនាំ​ដោយ​លោកស្រី អាន ផល្លា ជា​ពិសី និង​លោកស្រី សួស សូលី​ដា និង​ថ្លែងអំណរគុណ​ជាពិសេស​ចំពោះ​សម្តេច​វិបុល​សេនា​ភក្ដី សាយ ឈុំ​៕S/​