សម្ដេច​សាយ ឈុំ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​លោកស្រី អភិបាលរង​ខេត្តកោះកុង

930
ចែករម្លែក

(​ភ្នំពេញ​) ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ ជាមួយ​ក្រុមគ្រួសារ​សព លោកស្រី អេង គឹម​នាង អភិបាលរង​អភិបាលខេត្ត​កោះកុង ដែល​បានទទួល​មរណភាព កាលពី​ថ្ងៃទី​១១ ខែកក្កដា ក្នុង​ជន្មាយុ​៦៤​ឆ្នាំ ដោយ​រោគាពាធ​។​
​ ​
​ក្នុងឱកាស​នោះ សម្ដេច សាយ ឈុំ ក៏​មានការ​អមដំណើរ​ដោយ មន្ដ្រីជាន់ខ្ពស់ នៃ​ស្ថាប័នព្រឹទ្ធសភា​ផងដែរ​។​
​ ​
​សូមជម្រាបថា សព​លោកស្រី អេង គឹម​នាង បាន​តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន តាម​ទំនៀមទម្លាប់​ប្រពៃណី​សាសនា​នៅ​គេហដ្ឋាន​​នៃ​សព ផ្ទះ​លេខ​១៨៣ ផ្លូវជាតិ​លេខ​៣ ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕ ​ដោយ ៖វិបុល

សម្ដេច​សាយ ឈុំ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​លោកស្រី អភិបាលរង​ខេត្តកោះកុង
#