សម្តេចក្រឡាហោមស ខេងៈ”តាមវត្តអារាមគួរបង្កើតរមណីយដ្ឋាន សំដៅអូសទាញទេសចរ ឱ្យមកចូលរួមគោរពបូជាព្រះពុទ្ធសាសនាផងនិងទស្សនាសមិទ្ធផលនានាក្មុងវត្តផង

659
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបងៈ នៅក្នុងពិធីកាត់ខ្សែនិងឆ្លងសមិទ្ធផលនានា​ក្នុងវត្តហ្លួងផែង ស្ថិតក្និងភូមិកណ្តាលត្បូងឃុំគោកឃ្មុំស្រុកថ្មគោល​កាលពីព្រឹកថ្ងៃទី២ខែមិថុនាឆ្នាំ២០១៩​ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមាន​ប្រសាសន៍ថាៈ​”នៅតាមវត្តអារាមគូរបង្កើតរមណីយដ្ឋានសំដៅអូសទាញទេសចរឱ្យមកចូលរួមគោរពបូជាព្រះពុទ្ធសាសនាផងនិងទស្សនាសមិទ្ធផលនានាក្មុងវត្តផង។

សម្តេចបានបញ្ជាក់ថា បើតាមរបាយការណ៍របស់លោកគឹម វណ្ណៈ អភិបាល ស្រុកថ្មគោលបានឱ្យដឹងថា វត្តហ្លួងផែងបានផ្តើមកកើតឡើង តាំងពីឆ្នាំ ១៩៣៥លើផ្ទៃដី១.៩៣៥ម៉ែត្រក្រឡា មានព្រះចៅអធិការព្រះនាម ហែម រស់។ សមិទ្ធផលនានាក្នុងវត្តចាប់ឆ្នាំ២០១៥មកដល់បច្ចុប្បន្នមានស្រះទឹក ពង្រីក​សាលា​​ធម្មសភា កសាងបុស្បុក កសាងប្រាង្គ កសាងពិដានសាលាធម្មសភា កសាងព្រះពុទ្ធធ្វើពីថ្មកសាងខឿនដើមពោធិព្រឹក្ស ជួសជុលកុដិនិងបន្ទប់​សម្រាប់ព្រះសង្ឃគង់។ចំណូលដែលសប្បុរសជនចូលរួមបានចំនួន៦៧,៥៣៣
ដុល្លារ ៧៨,៨០០បាតនិង១៨.១៨២.៥០០រៀលហើយការសាសង៎​សមិទ្ធផលទាំងអស់ នៅជំពាក់ជាង៥,៨៣០ដុល្លារក្នុងនោះលោកឯកឧត្តមឧកញ៉ា​ភួពុយជួយឧបត្ថម្ភ៣ពាន់ដុល្លារនិងលោកជា តារា​ប្រធានក្រុមការងារជួយមុនសាង​សង់ចំនួន២៥, ០០០ដុល្លារនិងសងជាងជាងថែម២,៨៣០ដុល្លារទៀត។

សម្តេចបានបញ្ជាក់ថាការសាងសង់វត្តនីមួយៗត្រូវដាំដើមឈើឱ្យបានច្រើនជាផ្នែកមួយសំខាន់ណាស់។ យើងកសាងវត្តដើម្បីទុកជាកន្លែងគោរពបូជា ជាកន្លែងប្រជុំជនពុទ្ធបរិស័ទចំណុះជើងវត្តតែបើវត្តហ្នឹងសោះកក្រោះក្តៅហួតហែងដូចជាផ្ទះដែរ គីមិនសូវមានសកម្មភាពទេ។ការកសាងវត្តមានព្រះសង្ឃគង់នៅ ព្រះសង្ឃរៀនសូត្រធម៌ជ្រៅជ្រះក្លាយជាគ្រូបង្រៀនធម៌ ផ្សព្វផ្សាយធម៌ដល់​ប្រជាពលរដ្ឋដែលគោរពជំនឿសាសនាជាការចាំបាច់មួយ។តែបើយើងអនុវត្តបានមួយកម្រិតទៀតទើបអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកមើលរមណីយដ្ឋាន សាលាធម្មសភានានា។

សម្តេចបានបន្តថា ព្រះសង្ឃដែលគង់នៅក្នុងវត្តត្រូវខិតខំរៀនធម៌ ហើយផ្សព្វផ្សាយធម៎ផង។គណៈកម្មកាវត្តធ្វើអ្វី? ពុទ្ធបរិស័ទធ្វើអ្វី?ដើម្បីឱ្យពុទ្ធសាសនាមានឥទ្ធិពលស្ថិតស្ថេរ៥ពាន់ឆ្នាំដូចព្រពុទ្ចម្ចាស់មានពុទ្ធដីកា។ដូច្នេះត្រូវធ្វើយ៉ាងណាដើម្បីប្រែក្លាយវត្តពីគ្មានអនាម័យគ្មានដើមឈើឬក៍គ្មានទឹកប្រើប្រាស់នោះជា បញ្ហាចាំបាច់ត្រូវគិតគូរ។បើសិនវត្តនោះចូលទៅមានរមណីយដ្ឋានមិនគ្រាន់តែទាក៎ទាញពុទ្ធបរិស័ទគឺអាចទាក់ទាញភ្ញៀវទេសចរព្រោះរឿងសាសនាវាសំខាន់ណាស់។នៅក្នុងលោកយើងនេះបានសុខឬបានទុក្ខគឹដោយសារសាសនានេះឯង។សង្គ្រាមបែកបាក់សង្គ្រាមបង្ហូរឈាមក៍ដោយសារសាសនានេះដែរ។

សម្តេចស ខេងបានកោតសរសើរខេត្តបាត់ដំបងមានសាសនាច្រើនណាស់។ដោយឡែកពុទ្ធសាសនាមាន២គឺគណៈមហានិកាយ និងគណៈធម្មយុត្តិហើយព្រះមេគណខេត្តទាំងពីរ
គណៈនៅខេត្តបាត់ដំបងសាមគ្គីគ្នាបានល្អណាស់ទៅណាមកណាទាំង២អង្គ។

ក្នុងឱកាសនោះដែរ សម្តេចបានជួយឧបត្ថម្ភសាសនិកអ៊ិស្លាមចំនួន១,៣០០នាក់​ក្នុងម្នាក់ៗបីម៉ឺនរៀល និងជួយថវិកាជប់លៀងចំនួន២ពាន់ដុល្លារផងដែរ៕B/Ha