សម្តេចក្រឡាហោមអញ្ជើញចូមរួមពិធីបិទការប្រណាំងទូកខេត្តបាត់ដំបងនិង ចែកពានទង់និងថវិកាដល់កីឡាករអុំទូកដែលទទួលជ័យលាភី

144
ចែករម្លែក

ដោយៈប៊ុនណាត/បាត់ដំបង ៖ នៅល្ងាចថ្ងៃទី១៣ខែតុលាឆ្នាំ២០១៩ដែលជាថ្ងៃបិទកម្មវិធីបុណ្យអុំទូក បណ្តែតប្រទីបនៅក្នុងស្ទឹងសង្កែខេត្តបាត់ដំបងនិងប្រគល់ពានរង្វាន់ ទង់និងថវិកាដល់កីឡាករអុំទូកដែលទទួលបានជ័យលាភីពីលេខ១ដល់លេខ៣ ក្រោមអធិបតីភាពសម្តេចក្រឡាហោមស ខេង នាយករដ្ឋមន្ត្រីទី។

លោកងួន រតនៈ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថាឆ្លងកាត់ការប្រណាំង
ទូកជាលក្ខណៈវិលជុំគឺទទួលបានលទ្ធផលជ័យលាភីចំណាត់ថ្នាក់ប្រចាំឆ្នាំ២០១៩មានដូចតទៅ÷១ ទូកងខ្នាតវែងប្រពៃណីកម្រិត(ក) ចំណាត់ថ្នាក់លេខ១បានទៅលើទូកឈ្មោះនរិន្ទរង្សីស្រីសពិជ័យចិត្របុត្រពាក់ស្លាកលេខ២៦របស់វត្តឯករង្សី។ ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះមោងឬស្សីបារមីដំបងដែកពាក់ស្លាកលេខ២៥ របស់សាលាស្រុកមោងឬស្សី។ -ចំណាត់ថ្នាក់លេខ៣បានទៅលើទូកឈ្មោះសុវណ្ណភេត្រាបាត់ដំបងសជ័យ​​ ពាក់ស្លាកលេខ២៣​​ របស់សាលាក្រុងបាត់ដំបង។

កម្រិត(ខ) ចំណាត់ថ្នាក់លេខ១បានទៅលើទូកឈ្មោះបទុមពេជ្របារមីក្សត្រីយ៍ក្តុលពាក់
ស្លាកលេខ២១របស់សាលាស្រុកបវេល។ ចំណាត់ថ្នាក់លេខ២បានទៅលើទូកឈ្មោះព្រែកហ្លួងមានជ័យបារមីបូព៌ាពាក់ស្លាកលេខ២៤របស់សាលាខេត្តបាត់ដំបងនិងចំណាត់
ថ្នាក់លេខ៣បានទៅលើទូកឈ្មោះសុខា សជ័យបារមីជណ្តើរស្វាពាក់ស្លាកលេខ២២របស់មន្ទីរសុខាភិបាល។២ ទូកខ្នាតខ្លីប្រពៃណីផ្នែក
បុរស(ចំណុះ២២នាក់)។

លោកអភិបាលខេត្តបានថ្លែងអំណរគុណប្រកបដោយកតញ្ញូយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចក្រឡាហោមស ខេងនាយករដ្ឋមន្ត្រីស្តីទីដែលបានជួយឧបត្ថម្ភដល់កីឡាករ កីឡាការនីអុំទូកចំនួន៤៨លានរៀល។

សម្តេចក្រឡាហោមស ខេង នាយករដ្ឋមន្ត្រីស្តីទីបានលើកបញ្ហាពីរដែលកំពុងប្រឈមសព្វថ្ងៃៈទី១បញ្ហាប្រយុទ្ធប្រឆាំងញៀនយើងបាធ្វើការងាយ៉ាងច្រើនមកហើយមានទាំងការបង្ក្រាប ចាប់ រឹបអូស បង្កកទ្រព្យសម្បត្តិអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀនដោយឃាត់ខ្លួនអ្នកចែកចាយគ្រឿងញៀនជាបន្តបន្ទាប់ជិត១ម៉ឺននាក់ក្នុហរយៈពេលជិត២ឆ្នាំនេះ។ប៉ុន្តែបញ្ហានេះយើងនៅឃើញថាបញ្ហាចរាចរគ្រឿងញៀនដល់ទីជនបទមួយចំនួន។ ដូច្នេះសុំប្រជាពលរដ្ឋចូលរួមថែមទៀតជាមួយសមត្ថកិច្ចព្រោះសមត្ថកិច្ចមិនអាចរ៉ាប់រងបានទាំងស្រុងទេបើគ្មានការចូលរួមពីប្រជាពលរដ្ឋ។

សម្តេចក្រឡាហោមបានបន្តថាក្នុងនាមប្រធានគណៈបញ្ជាការប្រយុទ្ធប្រឆាំងគ្រឿង
ញៀននិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវទិសស្លោកប្រឆាំងគ្រឿងញៀនថាៈ”បីកុំ មួយរាយការណ៍”។ ទី១.កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិតនិងកុំបករើប្រាស់គ្រឿងញៀន។ ទី២.កុំអន្តរាគមន៍ បើអ្នកណារកស៊ីគ្រឿងញៀនទោះបីជាសាច់ញាតិ ជាមិត្តភ័ក្ត្រយ៉ាងណាក៍ដោយមិនត្រូវឋងន្តរាគមន៍ទេទុកឱ្យសមត្ថកិច្ចគេអនុវត្តតាមច្បាប់ជាធរមានព្រោះការអន្តរាគមន៍ធ្វើឱ្យខូចទឹកចិត្តនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនហើយវាប៉ះពាល់ដល់យុត្តិធម៌ផង។ ទី៣.កុំលើកលែងសមត្ថកិច្ចពាក់ព័ន្ធជានគរបាលក្តី ជាតុលាការក្តី ជាព្រះរាជអាជ្ញាក្តីមិនត្រូវបន្ធូរបន្ថយ មិនត្រូវលើកលែងនោះទេ គឺត្រូវអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់។ចំពោះ១រាយការណ៍ទៅសមត្ថកិច្ចអំពីអ្នករកស៊ីគ្រឿងញៀនអំពីកន្លែងស្តុកទុក កន្លែងកែឆ្នៃ ផលិតគ្រឿង
ញៀន។

ចំណែកបញកហាប្រឈមទី២គឺបញ្ហាគ្រោញថ្នាក់ចរាចរណ៍។ ចំពោះមូលហេតុមាន
ច្រើនយ៉ាងប៉ុន្តែមូលហេតុសំខាន់ជាងគេគឺអ្នកប្រើប្រាស់ផ្លូវមានអ្នកបើកឡាន អ្នកបើកម៉ូតូ អ្នកធ្វើដំណើរដោយម៉ូតូកង់បី ម៉ូតូឌុបអ្នកដំណើរឬអ្នកធ្វើដំណើរដោយថ្មើរជើងនិងអ្នកលក់ដូរនៅជាប់ដងផ្លូវ។ អ្នកបើកបរមិនគោរពច្បាប់ បើកបរលឿនហួសកំណត់បើកបរឡានដោយខូចបច្ចេកទេសហ្វ្រាំងមិនស៊ីទៅបុកគេសរុបទៅគឺបណ្តាលមកពីកត្តាមនុស្សដោយក្នុងមួយថ្ងៃអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍យ៉ាងតិច៥នាក់។ដូច្នេះត្រូវគោរពច្បាប់ទាំងអស់គ្នាទាំងអ្នកទីក្រុងនិងអ្នកជនបទ។ នៅចុងបញ្ចប់នៃកម្មវិធីសម្តេចបានប្រគល់ពានរង្វាន់ បាច់ផ្កានិងថវិកាដល់កីឡាករ កីឡាការនីដែលទទួលជ័យលាភីពីលេខ១ដល់លេខ៣ហើយចុងក្រោយមានការបាញ់កាំជ្រួចនិងបង្ហោះគោមយ៉ាងច្រើនពេញផ្ទៃមេឃផងដែរ៕b/