សម្តេចក្រឡាហោមៈ”អ្នកវិនិយោគជប៉ុនកាន់ តែច្រើន មករកស៊ីនៅខេត្តបាត់ដំបង”

136
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងក្ដីសង្ឃឹមថា នឹងមានអ្នកវិនិយោគទុនជប៉ុន កាន់តែច្រើនមករកស៊ីនៅខេត្តបាត់ដំបង ខណៈ ប្រតិភូកម្ពុជា-ជប៉ុនបាន ចុះអនុស្សរណៈ(MOU)ក្នុងការទំនាក់ទំនងគ្នាយ៉ាងល្អពីមួយថ្ងៃ​ទៅមួយថ្ងៃ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក តូគីហ៊ីរ៉ូ(TOKIHIRO NAKAMURA) អភិបាលខេត្ត អិហិមិ(EHIME )នៃប្រទេសជប៉ុននារសៀលថ្ងៃទី១៦ខែមករាឆ្នាំ ២០២០ សម្ដេចស ខេងបានថ្លែងថា ខេត្ត EHIME បានទំនាក់ទំនង​យ៉ាងល្អជាមួយខេត្តបាត់ដំបង ដោយបង្កើតទំនាក់ទំនងរវាងថ្នាក់ដឹកនាំខេត្ត និងខេត្ត រវាងធុរជននិងធុរជន ។

សម្ដេចមានប្រសាសន៍ថា “តាមរយៈទំនាក់ទំនងដ៏ល្អនេះ មានក្រុមហ៊ុនជប៉ុន បានមកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តបាត់ដំបង ។ ហើយសង្ឃឹមថា នឹងមានការវិនិយោគពីជប៉ុនមកខេត្តបាត់ដំបងកាន់តែច្រើនទៀត”។

ចំណែកលោកTOKIHIRO NAKAMURA បានឲ្យដឹងថា ជប៉ុនចាប់អារម្មណ៍​ណាស់ចំពោះខេត្តបាត់ដំបង ជាខេត្តធំ​មានសក្ដានុពលដល់ដំណាំកសិកម្ម​និងជាខេត្ត​ជាប់ព្រំដែនមួយដែលមានក្រុមហ៊ុនជប៉ុនកំពុងវិនិយោគស្រាប់៕B/Ha