សម្តេចក្រឡាហោម ស ខេង កោតសរសើរនគរបាលចរាចរណ៍ទូទាំងប្រទេស ចំពោះការអនុវត្តច្បាប់អ្នកដំណើរតាមម៉ូតូទាំងអស់

471
ចែករម្លែក

ដោយ:ឆាយានាថ/ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង សង្កេតឃើញថា កងកម្លាំងមានសមត្ថកិច្ច ពិសេសនគរបាលចរាចរណ៍ទូទាំងប្រទេស បានខិតខំប្រឹងប្រែងបំពេញ ភារកិច្ចយ៉ាងសកម្ម គួរឲ្យកោត សរសេីរ ក្នុងយុទ្ធនាការអប់រំនិងពង្រឹងការ អនុវត្តច្បាប់ ធ្វើយ៉ាងណាឲ្យអ្នកដំណើរតាមម៉ូតូទាំងអស់ ត្រូវតែពាក់មួកសុវត្ថិភាពជាដាច់ខាត។

សម្តេច ស ខេង មានប្រសាសន៍ថា “ខ្ញុំសូមអំពាវនាវដល់សមត្ថកិច្ចនគរបាល ចរាចរណ៍ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមក្នុងយុទ្ធនាការរយៈពេល១ខែនេះ ហើយបន្ទាប់ពីបញ្ចប់យុទ្ធនាការនេះ សូមបងប្អូនបន្តអនុវត្តច្បាប់ចរាចរណ៍ដោយ ស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីការពារសុវត្ថិភាពយើងទាំងអស់គ្នា”។

ហ្វេសប៊ុកផេកផ្លូវការរបស់សម្តេច ស ខេង សរសេរនៅព្រឹកថ្ងៃទី២៤ ខែកក្កដា នេះថា សូមសម្ដែងនូវសេចក្ដីត្រេកអរ ចំពោះលទ្ធផលជាបន្តបន្ទាប់នៃការអនុវត្ត យុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាពលើអ្នកធ្វើដំណើរតាមមធ្យោបាយម៉ូតូទូទាំងប្រទេស ៕B/Ha