សម្តេចក្រុមព្រះ​ឆ្លើយតប​ទៅ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រី​នុព​ល រឿង​ព្រមាន​ប្តឹង​រំលាយ​ហ្វ៊ុនស៊ិនប៉ិច​

716

(​ភ្នំពេញ​)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​មានបន្ទូល​ឆ្លើយតប​ទៅ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រី​នុព​ល ដែលជា​សែ​រាជវង្សានុវង្ស​ពាក់ព័ន្ធ​ការស្នើសុំ​ជំនួយ​ពី​បក្ស​កុម្មុយនីស្ត​ចិន​ថា ការស្នើសុំ​ជំនួយ​ពី​ចិន​គឺជា​កាតព្វកិច្ច​របស់​ព្រះអង្គ​ក្នុងឋានៈ​​ជា​ប្រធាន​នៃ​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច ហើយ​ដោយសារ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក្រ​ជាងគេ មិនដែល​ចេះ​មានអី​ទេ​។ ការស្នើសុំ​នេះ គឺ​ស្រេច​តែ​ចិន គេ​ឲ្យ ឬ​មិន​ឲ្យ​ស្រេច​លើ​ចិន បើ​គេ (​ចិន​)​ថា ច្បាប់​គេ​ហាមប្រាម​មិន​ឲ្យ​ក៏​ហី​ទៅ​។​
​ ​
​សម្តេចក្រុមព្រះ បាន​មានបន្ទូល​បញ្ជាក់ថា “​ទាក់ទង​ការប្រកាស​ប្តឹង​រំលាយ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ពី​សំណាក់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រី​នុព​ល គឺជា​សិទ្ធិ​របស់​ខ្មែរ​ម្នាក់ៗ ហើយក៏​ជា​សិទ្ធិ​របប​ស់​ខ្ញុំ​ដែរ ជា​ប្រធាន​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ក្រ​ជាងគេ​នេះ សុំ​ជំនួយ​ចិន ហើយ​បើ​ចិន​គេ​យល់ថា ខ្ញុំ​ធ្វើ​នេះ គឺ​វា​ផ្ទុយ​នឹង​ច្បាប់​របស់គេ ចិន​ឆ្លើយ​មកវិញ​មក គឺ​វា​ចប់​គ្នា​ត្រឹម​ហ្នឹងហើយ​បើ​មាន​អស់លោក​ណា​គេ​​ប្តឹង​ជា​សិទ្ធិ​របស់គេ​”​។​
​ ​
​ការឆ្លើយ​ប​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែមករា​ឆ្នាំ​២០១៨​បន្ទាប់ពី​ចប់​ពិធីបួងសួង​សុំ​សេច​​ក្តី​សុខ​នៅក្នុង​ព្រ​បរមរាជវាំង គឺ​បន្ទាប់ពី​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ចក្រី​នុព​ល បានប្រកាសថា​ព្រះអង្គ​នឹង​ដឹកនាំ​មហាជន​ធ្វើបាតុកម្ម​នៅមុខ​​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​និង​ប្តឹងទៅ​តុលាការ​កំពូល​ដើម្បី​ស្នើសុំ​រំលាយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បើសិនជា​រដ្ឋាភិបាល​ចិន​ពិតជា​​ជួយឧបត្ថម្ភ​តាម​សំណើ​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។​

​សូមជម្រាបថា នៅក្នុង​ជំនួប​ទ្វេភាគី​រវាង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក វ៉ាង វៃ​គួ​ង​ប្រធាន​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សង្គម​​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៧ កន្លងមកនេះ សម្តេចក្រុមព្រះ​បានស្នើ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​ចិន​​ដើម្បី​គាំទ្រ​ដល់​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​។
​ ​
​យោងតាម​មាត្រា​២៩ ជំពូក​ទី​៦ គណបក្សនយោបាយ​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ទទួល​វិភាគទាន ទោះជា​តាម​រូបភាព​ណាក៏ដោយ​ពី​ស្ថា​​ប័នរ​ដ្ឋ សមាគម អង្គការក្រៅរដ្ឋាភិបាល សហគ្រាស​សាធារណៈ គ្រឹះស្ថានសាធារណៈ វិទ្យាស្ថាន​សាធារណៈ ប្ញ ក្រុមហ៊ុន​បរទេស​លើកលែង​​តែ​ក្នុងករណី ដូច​មានចែង​ក្នុង​មាត្រា ២៨ នៃ​ច្បាប់​នេះ ។ មាត្រា​៣៩ ជំពូក​ទី​៩ ស្តីពី​ទោស​ប្បញ្ញត្តិ​៖ ត្រូវ​ផ្តន្ទារ​ទោសពិន័យ​ជា​ប្រាក់​ពី ៣​លាន​រៀល​( ៣០០០០០០ រៀល​) ដល់​ប្រាំ​លាន​រៀល ( ៥.០០០.០០០​រៀល​) ចំពោះ​គណបក្សនយោបាយ​ណា​ដែល​បាន​ប្រព្រឹត្តល្មើស​នឹង​មាត្រា ៧ និង​មាត្រា ២៩ នៃ​ច្បាប់​នេះ ។ ក្នុងករណី​មិន​រាងចាល ត្រូវ​ផ្តន្ទារ​ទោស ពិន័យ​ជា​ប្រាក់​ទ្វេរ​មួយ​ជា​ពីរ​ហើយ​អាច​ផ្អាក​សកម្មភាព​​គណបក្សនយោបាយ​នោះ ជា​បណ្តោះអាសន្ន ៕​ដោយៈ មុនី​រ័ត្ន​/sn

​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រី​នុព​ល​

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​