សម្តេចក្រុមព្រះ ធូរស្បើយ​ពី​ជំងឺ​ទឹកនោមផ្អែម​ហើយ​

823
ចែករម្លែក

(​ភ្នំពេញ​) ៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ធូរស្បើយ​ពី​ជំងឺ​វិញ​ហើយ​ក្រោយពី​ទ្រង់​សម្រាក​ព្យាបាល​​ជំងឺ​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​កម្ពុជា​អស់​រយៈពេល​ជិត​២ សប្តាហ៍​។
​ ​
​លោក ញ៉េប ប៊ុនជិន អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​ព្រះ​សុខ​ភាពល្អ​ឡើងវិញ​ហើយនិងថាលោកថាព្រះអង្គអាចដើរនិងជួបសំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ដូច​ធម្មតា​។
​ ​
​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រូបនេះ បញ្ជាក់​ពី​ការយកចិត្តទុកដាក់រ​បស់​ព្រះអង្គ​ចំពោះ​ជាតិ​យ៉ាងនេះ​ថា ៖ “…​កន្លងមក ទោះបី​សម្តេច ប្រឈួន​ក្តី ក៏​ទ្រង់​គិត​ជាតិ​ជានិច្ច​…​ព្រះអង្គ​តែងតែ​គិតថា ធ្វើយ៉ាងណា ដើម្បី​ឲ្យ​ជាតិ​រីកចម្រើន​ទៅមុខ​…”​។​
​ ​
​បើតាម​លោក ប៊ុនជិន សម្តេចក្រុមព្រះ មាន​ជំងឺ​ទឹកនោមផ្អែម​ហើយដោយ​សារជាតិ​ស្ករ​នៅក្នុង​ព្រះកាយ​ទ្រង់​ឡើង​ខ្ពស់​ពេក​កាលពី​​ពេល​កន្លងទៅ ទើប​អ្នក​ម្នាង​ព្រះអង្គ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕ដោយ៖វិបុល

​សម្ដេចក្រុមព្រះ​សំណេះសំណាល​ជាមួយ​មន្ដ្រី​គណបក្ស បន្ទាប់ពី​មាន​ភាព​ធូរស្បើយ​ពី​ជំងឺ (​រូបភាព ៖ ហ្វេ​ស​ប៊ុ​ក​)​