សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យក​កៅអី​លោក​កឹម​សុខា ជា​តំណាងរាស្ត្រ នៅ​ខេត្តកំពង់ចាម​!

1062

(ភ្នំពេញ)៖​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា នីតិកាល​ទី​៥ របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​បាន​បញ្ជូន​ទៅកាន់​គ​.​ជ​.​ប បង្ហាញថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជា​បេក្ខជន​ពេញសិទ្ធិ នៅ​លេខ​រៀង​ទី​១​មណ្ឌល​ខេត្ត​​កំពង់ចាម​។ បេក្ខជន​ពេញសិទ្ធិ នៅ​ខេត្តកំពង់ចាម គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដាក់​បេក្ខជន​ពេញសិទ្ធិ ៦ រូប​។​

​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា នីតិកាល​ទី​៥ របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​បាន​បញ្ជូន​ទៅកាន់​គ​.​ជ​.​ប ​គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានដាក់​បេក្ខជន​ពេញសិទ្ធិ ចំនួន​៤១ នាក់ ( ស្ត្រី​ម្នាក់ ) និង​មិនមាន​បេក្ខជន​បម្រុង​នោះទេ​។ ​បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៤១ រូប មាននៅ ១៥ ខេត្ត​-​រាជធានី រួមមាន​៖

១-​ខេត្តបន្ទាយមានជ័យ ២ រូប​
២-​ខេត្តបាត់ដំបង ២ រូប​
៣-​ខេត្តកំពង់ចាម ៦ រូប​
៤-​ខេត្តកំពង់ឆ្នាំង ២ រូប​
៥-​ខេត្តកំពង់ស្ពឺ ៣ រូប​
៦-​ខេត្តកំពង់ធំ ៣ រូប​
៧-​ខេត្តកំពត ៣ រូប​
៨-​ខេត្តកណ្តាល ៣ រូប​
៩-​ខេត្តក្រចេះ ១ រូប​
១០-​រាជធានី​ភ្នំពេញ ៤ រូប​
១១-​ខេត្តព្រៃវែង ៣ រូប​
១២-​ខេត្តពោធិ៍សាត់ ១ រូប​
១៣-​ខេត្តសៀមរាប ២ រូប
១៤-​ខេត្តស្វាយរៀង ២ រូប​
១៥-​ខេត្តតាកែវ ៤ រូប​

​សូម​បន្ថែម​ថាគ​.​ជ​.​ប រហូតដល់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧​បានទទួល​អស់ហើយ​នូវ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៥ ពី​គណបក្សនយោបាយ​ចំនួន ៤ ដែល​គជប ត្រូវ​បែងចែក​អាសនៈ​ទាំង ៥៥ របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ​គណបក្ស​ទាំង ៤ នោះ រួមមាន​៖ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​គណបក្ស​ស​ធារ​​ណ​រដ្ឋ​ប្រជាធិបតេយ្យ​។​

​គ​.​ជ​.​ប នឹង​បញ្ចប់​ការបែងចែក​អាសនៈ ហើយ​ប្រកាស​ពី​ចំនួន​អាសនៈ​នៅ​រដ្ឋសភា​របស់​គណបក្ស​ទាំង ៤ នា​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​សូម​បន្ថែមថា លោក​កឹម​សុខា ជា​អ្នក​អតីត​តំណាងរាស្ត្រ លំដាប់​លេខ​រៀង​ទី​១ នៅ​ខេត្តកំពង់ចាម​៕​ដោយ៖ ម៉េងឆៃ-សហការី/sn