សម្តេចចៅហ្វា​វាំង​គង់ សំអុល អញ្ជើញ​ផ្តល់​ភ្លើង​បូជាសព​ឧបាសក សាយ គឹមស៊ាន បងប្រុស​បង្កើត​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ នៅ​ឈាបនដ្ឋាន​វត្ត​បុ​ទុម​វ​តី​

1103
ចែករម្លែក

​ដោយ​: គ្រី សម្បត្តិ / ភ្នំពេញ​: ដើម្បីអោយ​សាក​សម​ទៅនឹង​កិត្តិយស ក្នុង​ការបម្រើ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​នាពេល​កន្លងមក នៅ​រសៀល​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨ សម្តេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ផ្តល់​ភ្លើង​បូជាសព ឧបាសក សាយ គឹមស៊ាន បងប្រុស​បង្កើត​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ឈាបនដ្ឋាន វត្ត​បទុម​វ​តី ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា​ព្រឹទ្ធសភា​-​រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា និង​បងប្អូន​ញាតិមិត្ត​ជិត​ឆ្ងាយ នៃ​ក្រុមគ្រួសារ​សព ជាច្រើន​នាក់​ផ្តល់​ជា​កិត្តិយស​ចុងក្រោយ​ជូន​ដល់​សព​។​

​ក្នុងឱកាស​ដ៏​សែន​ក្រៀមក្រំ​នេះ​លោក ឃឹម អូន តំណាង​ក្រុមគ្រួសារ​សព​បាន ឡើង​អាន​វិយោគកថា និង​ប្រវត្តិ​របស់ ឧបាសក សាយ គឹមស៊ាន ។ បន្ទាប់មក សម្តេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង បានផ្តល់​ភ្លើង​បូជាសព​តែម្តង ។​

​សូមបញ្ជាក់ថា ឧបាសក សាយ គឹមស៊ាន បានទទួល មរណភាព កាលពី​ថ្ងៃ​សៅរ៍ ៣​រោច ខែអស្សុជ ឆ្នាំច សំ​រឹ​ទិ្ធ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​០០​នឹង​៤៥​នាទី រំលង​អា​ធ្រា​ត្រ ក្នុង​ជន្មាយុ​ឆ្នាំ​៧៨ ដោយ​រោគាពាធ​៕