សម្តេចតេជោសែន៖អាទិភាពនយោបាយក្នុងនិងក្រៅប្រទេសរបស់កម្ពុជាគឺ សន្តិភាពនិងការអភិវឌ្ឍ ក្រោមក្របខណ្ឌជារដ្ឋឯករាជ្យ អធិបតេយ្យ និង បូរណភាពទឹកដី

874
ចែករម្លែក

​ភ្នំពេញ​៖ ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បានធ្វើការ​បញ្ជាក់​ជូនទៅ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​និង​សហគមន៍​អន្តរជាតិ​ថា បើ​គ្មាន​សន្តិ ភាព​និង​ការអភិវឌ្ឍ​ទេ​យើង​គ្មាន​ឱកាស​បែបនេះ​ទេ ។ ត្រង់នេះ​សម្តេច​ចង់​គូសបញ្ជាក់ថា អាទិភាព​នយោបាយ​ក្នុងប្រទេស និង ក្រៅប្រទេស​របស់ កម្ពុជា​គឺ​សន្តិភាព​និង​ការអភិវឌ្ឍ ក្រោម​ក្របខណ្ឌ​ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យភាព និង បូរណភាព​ទឹកដី ។​

​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​បែបនេះ​បន្ទាប់ពី​ដឹកនាំ​ដង្ហែ​ក្បួន​ឃោសនា​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សមាជិក​ប្រមា ណ ២៥ ម៉ឺន​នាក់​ដោយ​ថ្មើរជើង​ចេញពី​កន្លែង​ប្រារព្ធ​ម​ន្ទិ​ញ សំដៅ​មក​មុខ​វត្ត​បទុម​វ​ត្តិ ដែល​នៅ​ទីនោះ​ក៏មាន​ការជួបជុំ​របស់​សមាជិក សមា​ជីកា​គណ បក្ស​ប្រជាជន​ជួបជុំ​នៅ​ទីនោះ​ផងដែរ ដោយមាន​ទាំង​ការប្រគុំ​តន្ត្រី​អម​ជាមួយ​ផង ។ ក្បួន​ដង្ហែ​គណបក្ស​ប្រជាជន​កម្ពុជា​បានក្លាយ​ទៅជា​សមុទ្រ​មនុ ស្ស ។ នៅ​ទីនោះ​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​ថតរូប​សិ​ល​ហ្វី ជាមួយ​សមាជិក និង បាន​ឡើង​រាំ​នៅលើ​ឆាក​ជាមួយ​ក្រុម​សិល្បៈករ សិល្បៈ ការិនី ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ និង សន្តិភាព ។​

​ថ្លែង​សារ​នយោបាយ​ខ្លី​នៅ​ទីនោះ​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើកឡើងថា​៖​ប្រទេស​ក​ម្ពូ​ជា​បានទទួល​ការឈឺចាប់​ខ្លោចផ្សារ ច្រើន​លើសលប់​ពេក​ហើយ ចាប់បី​ឆ្នាំ ១៩៧០ មក​ការទម្លាក់​គ្រាប់បែក​ដ៏​ឃោរឃៅ​ព្រៃផ្សៃ​របស់​សហរដ្ឋអាមេរិក​នៅ​កម្ពុជា បាន​បំផ្លាញ​ជីវិត​ប្រជា ជនកម្ពុជា​យ៉ាងច្រើន ។ ត​មក​នៅក្នុង​របប​ប៉ុលពត​ប្រជាជន​កម្ពុ​ជាជាង ៣ លាន​នាក់​ត្រូវបាន​សម្លាប់ ។ យើង​បាន​ខិតខំ​ងើបឈរ​ឡើង និង​បាន ប្រែក្លាយ​ប្រទេស ពី​ឈាម​និង​ទឹកភ្នែក ទៅជា​ប្រទេស​មានការ​អភិវឌ្ឍ ។ ប្រែក្លាយ​ពី​សម្រែក​ស្រែកយំ​ទៅជា​ការ​ច្រៀង​រាំ និង​សំឡេង​សូត្រធម៌ របស់ ប្រជាជន​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ការដឹកនាំ​ខ្លួន​ឃោសនា​ដែលមាន​មនុស្ស​ច្រើន​បែបនេះ និង ការ​រាំ​នៅលើ​ឆាក​ប្រគុំ​តន្ត្រី​របស់ សម្តេច នាពេលនេះ​គឺមាន​តែ​នៅក្នុង​ប្រទេស​ដែលមាន​សន្តិភាព​តែប៉ុណ្ណោះ​ដែល​អាចធ្វើ​បែបនេះ​បាន ។ សម្តេច​តេ​ជោ​សែន​បាន​បន្តថា​សូម​សម្លឹង​ ​មើល​មក​ខ្លួន​ខ្ញុំ​ដែល​នៅ​ប្រទេស​មួយចំនួន ​មេដឹកនាំ​ពាក់អាវ​ក្រោះ​ដើម្បី​ការពារ​ខ្លួន​ហើយ​មេដឹកនាំ​ប្រទេស​មួយចំនួន​មិន​ទាំង​ហ៊ាន​ឲ្យ​ប្រជាជន​មក ជិត​ផង​។​ក៏ប៉ុន្តែ​សូម​ក្រឡេក​មក​ខ្លួន​ខ្ញុំ​ខ្ញុំ​មិនមាន​អា​ក្រោះ​សម្រាប់​ពាក់​ការពារ​ខ្លួន​ទេ​ហើយ ការជួបជុំ​បែបនេះ នៅ​ប្រទេស​ខ្លះ​មិន​ហ៊ាន​មាន​ការជួប ជុំ​ធំ​បែបនេះ​ទេ ដោយសារ​ព្រួយបារម្ភ​ការវាយប្រហារ​ភេ​រកម្ម ។

សម្ដេច​តេ​ជោ​សែន​បន្តថា​ខ្ញុំ​ចង់បង្ហាញ​ទៅ​ជនរួមជាតិ​ទាំង​ក្នុង​និង​ក្រៅប្រទេស នឹង បង្ហាញ​ទៅ​សហគមន៍​អន្តរជាតិ​ឲ្យ​បាន​ឃើញថា កម្ពុជា​សម័យ​តេ​ជោ​សែន គឺជា​កម្ពុជា​ដែល​គ្មាន​ការរើសអើង គឺជា​កម្ពុជា​ដែលមាន​សុខសន្តិភាព ការជួបជុំ​ដោយ​មិនចាំបាច់​មានការ​ពារ​ដោយ​របាំងកញ្ចក់ឬការពារ​ដោយ​អាវ​ក្រោះ​ប្រឆាំងនឹង​គ្រាប់​នោះទេ ។​​ក្រោម​ការ ដឹកនាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​តេ​ជោ​សែន សំលេង​គ្រាប់កាំភ្លើង​ត្រូវបាន​ជំនួស​វិញ​ដោយ​សម្លេង ចម្រៀង និង សម្លេង​សូត្រធម៌​របស់​ប្រជាជន ។ ដូចនេះ​សូម​រួមគ្នា​ការពារ​សន្តិភាព​សន្តិភាព​សម្រាប់​ទាំងអស់គ្នា​ហើយ​ទាំងអស់គ្នា​ត្រូវការពារ​សន្តិ ភាព​។​វា​មិនមែនជា​ការលំបាក​ដែល​យើង​មិនអាច​ធ្វើបាន​នោះទេ​គឺជា​ការងាយស្រួល​មួយ​ដោយ​គ្រាន់តែ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ធានាបាន​នូវ​សុខសន្តិភាព​និង ការអភិវឌ្ឍ​ជា​បន្ត​របស់​យើង ។​ដើម្បី​ធានាបាន​នូវ​អត្ថ ប្រយោជន៍​របស់​ប្រជាជន​ទាំង​វិស័យនយោបាយ សេដ្ឋកិច្ច សង្គម គឺមាន​ជម្រើស​តែមួយគត់​គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​៕BR