សម្តេចតេជោហ៊ុនសែននឹងអញ្ជើញចាកចេញពីកម្ពុជាទៅចូលរួមកិច្ចប្រជុំ អាស៊ីអឺរ៉ុបលើកទី១២នៅយប់ថ្ងៃទី១៦ខែតុលានេះ

814
ចែករម្លែក

​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អ​ញ្ចើ​ញ​ចាក​ចេញពី​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំអាស៊ី​អឺរ៉ុប​លើក​ទី ១២ នៅ​យប់​ថ្ងៃទី ១៦ ខែ តុលា នា​ម៉ោង ១២៖២០ នាទី ឈាន ចូល​ថ្ងៃទី ១៧ តុលា ២០១៨ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​សរសេរ​នៅក្នុង​ហ្វេ​ស​បុក​ផ្ទាល់​របស់​សម្តេច​នា​ព្រឹក​ថ្ងៃទី ១៦ ខែតុលា​នេះ​ថា​៖«​នៅ​យប់​ថ្ងៃទី ១៦ ខែ តុលា នា​ម៉ោង​១២៖២០​នាទី​ឈានចូល​ថ្ងៃទី ១៧​តុលា ២០១៨ ខ្ញុំ​នឹង​ចាក​ចេញពី​កម្ពុជា​ឆ្ពោះទៅកាន់​ប្រទេស​បែ​ល​ហ្សិ​ក​ដែលជា​ទីកន្លែង​ត្រូវ ប្រជុំ​អាស៊ី អឺរ៉ុប​លើក​ទី​១២ ។ បន្ទាប់ពី​ប្រជុំ​អាស៊ី​អឺរ៉ុប​ខ្ញុំ​នឹងធ្វើ​ទស្សនៈកិច្ច​នៅ​ប្រទេស​ទួ​គី​ចាប់ពី​ថ្ងៃទី​២០ដល់​ថ្ងៃទី២២ តុលា​។​ក្នុង​ថ្ងៃទី ២២​តុលា ដដែល​ខ្ញុំ នឹងត្រូវ​ចេញពី​ប្រទេស ​ទួ​គី​មក ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដើម្បី​ចូលរួម​សន្និសីទ​ស្តីពី​ពាណិជ្ជកម្ម នឹងមាន​គំរោង​ចាក​ចេញពី​ប្រទេស​ស្វី​ស​នៅ យប់​ថ្ងៃទី ២៤ តុលា​ដែល​នឹង​វិលត្រឡប់​មកដល់​កម្ពុជា​វិញ​នៅ​ថ្ងៃទី ២៥ តុលា​ដើម្បី​ដឹកនាំ​ការប្រជុំ​សេចក្តី​ពី​ការព្រាង​ច្បាប់​ថវិកា​សម្រាប់​ការ​គ្រប់ គ្រង​ឆ្នាំ​២០១៩ នៅ​ព្រឹក​ថ្ងៃទី ២៦ តុលា ២០១៨ ។​

​ក្រឡេកមើល​កម្មវិធី​ការងារ​នៅក្រៅ​ប្រទេស​លើក​នេះ​ពិតជា​មមារ​ញឹក​ស្ទើរតែ​រក​ពេលបាយ​មិនឃើញ​ប្រជុំ​ផង​ជំនួប​ទ្វេភាគី​ផង​តែ​ខ្ញុំ​ពេញចិត្ត​នឹងធ្វើ កិច្ចការ​នេះ​ព្រោះ​ជា​ប្រយោជន៍​ជាតិ​យើង​។​

​ការងារ​មួយ​ដែល​ខ្ញុំ​មិនអាច​បោះបង់ចោល​បាន​គឺ​ជួប​បងប្អូន​ប្រជាជន​និង​និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅ​និង​រៀនសូត្រ​នៅ​អឹ​រ៉ុ​ប​ដែល​បងប្អូន​កូនក្មួយ កំពុង​រង់ចាំ​ខ្ញុំ​នៅ​ទីនោះ​។​

​ការងារ​យោធា​កូនទាហាន​ដើរ​មុខ មេទាហាន​ដើរ​ក្រោយ ឯ​ការងារ​នយោបាយ​វិញ​គឺ​មេដឹកនាំ​ដើរ​មុខ​អ្នកជំនួយ​ការដើរ​ក្រោយ​វិញ​ហើយ​នេះ​ប៉ះ​លើ រូបខ្ញុំ​តែម្តង​គឺ​ដើរ​មុខជា​និច្ច ។ តើ​នេះ​ជា​ព្រហ្ម​លិខិត​ដែល​តម្រូវអោយ​ខ្ញុំ​ធ្វើ​ក្នុង​ជាតិ​នេះ​មែន​ទេ​? តែបើ​ទោះជា​ដោយ​មូលហេតុ​ណាក៏ដោយ​ខ្ញុំ​ត្រូវតែ ធ្វើ​ដើម្បី​សេចក្តីសុខ​និង​ការរីកចំរើន​របស់​ជាតិ​យើង ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​»​។​
​ ​
​បើ​យោងតាម​សេចក្តី​ប្រា​កស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​,​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​ឥស្សរៈជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

​កិច្ចប្រជុំ​កំពូល អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី ១២ នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ “ អឺរ៉ុប និង​អាស៊ី​៖ ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​សកល​” មាន​គោលបំណង​ពង្រឹង​កិច្ចសន្ទនា និង កិច្ចសហប្រតិបត្តិការ​រវាង​តំបន់​អាស៊ី​និង​អឺរ៉ុប​ខណៈពេលដែល​តំបន់​ទាំងពីរ​ជម្រុញ​កសាង​កំលាំង​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជាច្រើន​ចាប់ពី​ការបង្កើន​ពាណិជ្ជកម្ម និង វិនិយោគ​ការតភ្ជាប់ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាពនិង​បំរែបំរួល​អាកាសធាតុ ជាដើម​។​

​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​ដែលមាន​មូលបទ​រង​“​ពង្រឹង​ប្រព័ន្ធ​ពហុ​និយម ៖ ជម្រុញ​ភាពជា​ដៃគូ​អាស៊ី​-​អឺរ៉ុប​អំពី​ការ​ប្រឈម​សកល​”​សម្តេច​តេ​ជោ​នា យក​រដ្ឋមន្ត្រី​នឹង​ថ្លែង​បទ​អន្តរាគមន៍​ដោយ​ផ្តោតទៅលើ​ប្រធានបទ​៖ «​របៀបវារៈ​ឆ្នាំ​២០៣០​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​កំណើន​សេដ្ឋ កិច្ច​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​»​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​បែលហ្ស៊ិក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹងមាន​ជំនួប​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​សម​ភាគី​របស់​ស​ម្តេច តេ​ជោ​ដូចជាលោក Dmitry Medvedev នាយករដ្ឋមន្ត្រី​នៃ​សហព័ន្ធរុស្ស៊ី ,​លោក Viktor Orbán នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ហុង​ហ្គ្រី , លោកជំទាវ Erna Solberg នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ន័​រវេ​ស​, លោក Andrej BabiŠ នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ឆែក និង​ថ្នាក់ដឹកនាំ​គណៈប្រតិភូ​ដទៃទៀត​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហគម​ន៍​ខ្មែរ​និង​សិស្ស និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅ​និង​សិក្សា​នៅ​ប្រ​ទេ ស​បែលហ្ស៊ិក​ផងដែរ ៕