សម្តេចតេជោហ៊ុនសែនប្រាប់ពលរដ្ឋនិងអង្គការសង្គមស៊ីវិលថាច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នមិនរឹតដ្បិតសេរីភាពនៃការបញ្ចេញមតិនោះឡើយ

160
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ៣១ មីនា ២០២០ នេះ​បាន​អញ្ជើញ​ដឹក នាំ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​៣១ខែមីនាឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាពទីស្តីការ​នាយករដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ​សេចក្តីព្រាងច្បាប់​គ្រប់គ្រ​ប្រទេសជាតិស្ថិតក្នុងភាពអាស ន្ន។ប្រមុខរាជរដ្ឋាភិបាលបានប្រាប់ពលរដ្ឋនិងអង្គការសង្គមស៊ីវិលផងដែរកុំឱ្យមានការព្រួយបារម្ភច្បាប់នេះព្រោះមិនមែនបង្កើតឡើងមកដើម្បីរឹតដ្បិតសេរីភាពរបស់ប្រជាពល រដ្ឋនិងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។

ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងទៀតថាសេចក្តីព្រាងច្បាប់​គ្រប់គ្រ​ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មិនត្រូវបានដាក់នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃទី៣ខែ មេ សាខាងមុខនេះទេតែនឹងដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅពេលខាងមុខ ។

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តីក្នុងកិច្ចប្រជុំបិទទ្វារដែលបានចំណាយពេលអស់ប្រមាណ៣ម៉ោងសម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៅកាន់គណ:អចិន្រៃ្តយ៍គណៈរដ្ឋមន្ត្រីពិនិត្យពិភាក្សាទៅលើសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នក្នុងខណ:ប្រទេសជាតិក៏ដូចជាពិភពលោកទាំងមូលកំពុងរីករាលដាលនៃជំងឺកូវីដ១៩ មានលក្ខណះជាសកលនោះ។

​វត្តមាន​នៃ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​នេះ​គេ​សង្កេតឃើញ​មាន​វត្តមាន​ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រី​ព្រមទាំង​ក្រុមអ្នកច្បាប់​របស់​រាជរ​ដ្ឋា​ភិ​បាល​ក៏បានអញ្ជើញ​ចូលរួម​ផងដែរ ។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​បើ​កិច្ចប្រជុំដោយបាន​រំលឹក​ពី​សារបាន​ដែល​នាំទៅដល់​ការរៀបចំ​សេចក្តី​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ននេះ​ឡើង ។​

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាកម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ននៅឡើយនោះទេដូច្នេះការបង្កើតច្បាប់នេះឡើងដើម្បីជាឧបករណ៍ផ្នែ កច្បាប់មួយគ្រប់គ្រងប្រទេសជាតិក្នុងគ្រាអាសន្ន។សម្តេចតេជោ ហ៊ុនសែនបានអំពាវនាវ ដល់ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលផងដែរកុំឱ្យមានការព្រួយបារម្ភ ច្បាប់នេះព្រោះមិន មែនបង្កើតឡើងមកដើម្បីរឹតដ្បិតសេរីភាពរបស់ប្រជាពលរដ្ឋនិងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ«យើងបានធ្វើសេចក្តីព្រាងច្បាប់នេះរួចរាល់ហើយមានទាំងសេចក្តីថ្លែងហេតុប្រុងប្រៀប។យើងនឹងមានការបែងចែកថាអ្វីខ្លះដែលត្រូវធ្វើអ្វីខ្លះដែលមិនត្រូវធ្វើហើយពេលនោះដាក់ចេញវិធានការបិទទីតាំងសាធារណៈ និង ឯកជនណាមួយដែលមានភាពចាំបាច់ដើម្បីឆ្លើយតប» ។

សម្តេចតេជោបានបញ្ជាក់ផងដែរថាសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពសអាសន្នត្រូវបានរៀបចំដោយលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មីព្រមទាំង បានបញ្ជូនទៅបណ្តាឧបនាយករដ្ឋមន្ត្រីទាំងអស់ផងដែរ ។ តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាបានចែងថាការដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាអាសន្នគឺជាការអនុវត្តតាមមាត្រា ២២ នៅពេលដែលប្រទេសជាតិស្ថិតនៅក្នុងគ្រោះថ្នាក់ដែលមិនអាចព្យាករណ៍បាន ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីរដ្ឋធម្មនុញ្ញរបស់កម្ពុជាមិនបានចែងច្បាស់និងលម្អិតអំពីអត្ថន័យឬសកម្មភាពការដាក់ប្រទេសជាតិឱ្យស្ថិតនៅក្នុងគ្រាអាសន្ននោះទេ។

មាត្រា ២២ថ្មីចែងថា«នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា» ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាបន្ទាប់ពីពិនិត្យក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីនៅព្រឹកនេះរួចហើយសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងភាពអា សន្ននឹងត្រូវលើកមកពិភាក្សានិងសម្រេចក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីនៅ ពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីរំពឹងផងដែរថារដ្ឋសភានឹងពន្លឿនក្នុងការពិនិត្យនិងអនុម័តទៅលើសេចក្តីព្រាងច្បាប់មួយនេះបន្ទាប់ពីគណៈរដ្ឋ មន្រ្តីធ្វើការពិនិត្យសម្រេចហើយនោះ ៕BR