​សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​គោរព​វ​ញ្ញាណ​ក្ខ​ន្ធ​លោក​ប្រធានាធិបតី​វៀតណាម​នៅ​ព្រឹក​នេះ​

491
ចែករម្លែក

​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អ​ញ្ជើ ញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព លោក ត្រាន់ ដាយ​ក្វាង អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ កញ្ញា​នេះ ។​
​ ​
​ឥស្សរៈ​ជនកម្ពុជា​ដែល​នឹង​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​រួមមាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រី​ក្រសួងមហាផ្ទៃ ,​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង​ជាមួយរ​ដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​នៅ​ថ្ងៃទី​២១ ខែ កញ្ញា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ផ្ញើលិខិត​រំលែក​ទុក្ខ​ជូន​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀត ណា​ម ដោយបាន​បង្ហាញ​នូវ​ក្តី​សោកស្តាយ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មរណៈភាព​របស់លោក ត្រាន់ ដាយ​ក្វាង​ដែលជា​ការបាត់បង់​ដ៏​ធំធេង នូវ​ថ្នាក់ដឹកនាំ​ដែល​បាន​បូជា​អស់​កម្លាំងកាយ​ចិត្ត​ដើម្បី​លើកកម្ពស់​សុខុមាលភាព​ប្រជាជន​វៀតណាម និង ទំនាក់​ទំនងជា​ភាត​រៈរ​វាង វៀតណាម និង​កម្ពុជា​។​

​ប្រ​ធានា​រដ្ឋ​វៀតណាម​លោក ត្រាន ដាយ​ក្វាង (Tran Dai Quang) បានទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨ ក្នុង ជ​ន្នា​យុ​អាយុ ៦១ ឆ្នាំ​។

​លោក Dai Quang បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​វៀតណាម​នៅក្នុង​ខែ មេសា ឆ្នាំ ២០១៦ ដោយ​ជំនួស​តំណែង លោក Truong Tan Sang​។ លោក​ក៏​ជា​ប្រមុខរដ្ឋ​វៀតណាម​ដំបូង​គេ​ដែល​បាន​ស្លាប់​ក្នុង​តំណែង ។ លោក Dai Quang បានកើត​នៅក្នុង​ឆ្នាំ ១៩៥៦ នៅ​ភូមិ Quang Thien នៃ​ខេត្ត​ភាគ​ខាងជើង Ninh Binh ។ លោក​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​នគរបាល​ប្រជា ជន​វៀតណាម​និង​សាលា​ភាសាបរទេស​ក្រោម​ក្រសួងមហាផ្ទៃ​ដែល​បច្ចុប្បន្ន​ជា​ក្រសួង​សន្តិសុខ​សាធារណៈ ។ លោក​ក៏​ធ្លាប់​ធ្វើជា​សា ស្ត្រា​ចា​រ្យ​ដោយមាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​ច្បាប់ មុននឹង​ចូលកាន់​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នៃ​ក្រុមប្រឹក្សាសន្តិសុខ   ។ បន្តម​កទៀត​លោក​បាន​ក្លាយជា​អនុរដ្ឋមន្ត្រី​សន្តិសុខ សាធារណៈ​នៅ​ឆ្នាំ ២០០៦ ។ ក្នុង​ខែសីហា​ឆ្នាំ ២០១១ លោក Dai Quang ត្រូវ បាន​ដំឡើង​តំណែង​ទៅជា​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​រហូតដល់​ខែមីនា​ឆ្នាំ​២០១៦​មុន​ក្លាយជា​ប្រធា នាធិបតី ៕