សម្តេចតេជោហ៊ុនសែន៖ឆ្នាំ ២០១៩ កម្ពុជាមានកំណើនសេដ្ឋកិច្ច៧,១ ភាគរយនិងអតិផរណាត្រឹមតែ ២,៥ភាគរយ

181
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖សេដ្ឋកិច្ចរបស់​កម្ពុជា​ក្នុង​ឆ្នាំ២០១៩ នឹងមាន​កំណើន​៧,១​ភាគរយ​ជាមួយនឹង​អត្រា​អតិផរណា​ត្រឹមតែ​២,៥​ភាគរយ​ប៉ុណ្ណោះ​ដែលនេះ​គឺជា​សេដ្ឋកិច្ច​មួយ​ដ៏​ល្អ​សម្រាប់​កម្ពុជា ។​ការបញ្ជាក់​របស់​សម្តេច​ដោយ​ផ្អែក​ទៅ តាម​ការវាយតម្លៃ​កាលពី​ចុងខែ​វិច្ឆិកា​កន្លងមក​ដោយ​ក្រុមប្រឹក្សា​ធនាគារជាតិ​កម្ពុជា​និង​អ្នកឯកទេស​បរទេស​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​បែបនេះ​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​១១​ខែធ្នូឆ្នាំ​២០១៩នៅ​មជ្ឈមណ្ឌល​សន្និ បាត​និង​ពិព័រណ៍​កោះ​ពេជ្រ ។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​យុទ្ធសាស្ត្រ​របស់ហ៊ុនសែនជានិច្ច​ជា​កាលដែល​គេ​ហៅថា​ចុង​ខ្សែ​ពីរ​នៃ​ចំណង​មួយ​គឺ​ម្ខាង​គ្រប់គ្រង​នៃ​ស្ថិរភាព​នយោបាយ​និង​ម្ខាង​ទៀត​គឺ​គ្រប់គ្រង​ឱ្យបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច។នេះ​ជា​ចុង​ខ្សែ​ពីរ​នៃ​ចំណង​មួយ​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​របស់​ប្រទេសជាតិ។សម្តេចតេ​ជោ​បាន​បន្តទៀតថា​៖​ចំណងទាក់ទង​ពីរ​នៃ​យុទ្ធសាស្ត្រ​របស់​ហ៊ុនសែនដែល​មិនដែល​ចោល​ក្នុងពេល​ណាក៏ដោយ​នោះ​គឺ​ម្ខាង​ត្រូវ​គ្រប់គ្រង​ស្ថិរភាព​ន​យោបាយ​ឱ្យបានម្ខាង​ទៀត​គ្រប់គ្រង​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​បើ​ម៉ាក្រូសេដ្ឋកិច្ច​បែក​ហើយ​ស្ថិរភាព​នយោបាយ​ក៏​នឹងត្រូវ​បាត់បង់​និង​រំជើបរំជួល​ភ្លាម។អីចឹង​ទេ ជាមួយនឹង​កំណើន ៧ ភាគរយ​និង​អត្រា​អតិផរណា​ក្រោម ៣ ភាគរយគឺជា​សេដ្ឋកិច្ច​មួយ​ដ៏​ល្អ​សម្រាប់​កម្ពុជា ។

​សម្ដេច​តេ​ជោ ហុន សែន ក៏បាន​លើកឡើង​អំពី​ចំណូល​ពន្ធគយនិង​ពន្ធដារដោយ​សម្តេច​បាន​អរគុណ​ដែល​នៅ​កម្ពុជា​បច្ចុប្បន្ននេះ​បានក្លាយ​ទៅជា​ប្រទេស​ដែល​វប្បធម៌​បង់ពន្ធ​បាន​ជ្រាបចូល​ទៅក្នុង​ចំណោម​អ្នក​ជាប់ពន្ធ​និង​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ទទួលបាន​លទ្ធ​ផល​ល្អ។សម្ដេច​តេ​ជោ​បាន​បន្តថាទំហំ​សេដ្ឋកិច្ច​ឆ្នាំ២០១៩​ទំហំ​សេដ្ឋកិច្ច​របស់​យើង​មាន​ត្រឹមតែ២៤ពាន់​លាន​ដុល្លារ​អាមេរិកដូច្នេះ​ប្រជាពលរដ្ឋ​របស់​យើង​ទទួលបាន​ត្រឹមតែ​ជាង១,៦០០ដុល្លារ​អាមេរិក​ក្នុង​ម្នាក់​ប៉ុណ្ណោះ ។ប៉ុន្តែ​ទំហំ​សេដ្ឋកិច្ច​ក្នុងពេលដែល​ថវិកាជាតិ​ត្រូវបាន​អនុម័ត​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២០ទំហំ​សេដ្ឋកិច្ច​របស់​យើងឡើង​ជិត ៣០ ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​ប្រជាពលរដ្ឋ​ម្នាក់ៗ​នឹង​បាន​លើស១,៨០០ ដុល្លារ​អាមេរិក ។ បើ​និយាយ​ពី​ចំណូល​ចរន្ត​វិញ​អាច​និយាយ​ដោយ​មោទនភាព​ថា​កំណែទម្រង់​ដែល​យើង​បានធ្វើ​ទទួលបាន​ផល​ល្អ​ណាស់​នៅត្រង់ថា​ឆ្នាំនេះ​ចំណូល​គយ​ក្នុង​ច្បាប់​ថវិកា​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៩ ផែនការ​ចំណូល​គយ​ត្រូវ​រក​ឱ្យបាន ២,២៦០ លាន​ដុល្លារ​អាមេរិក​ប៉ុន្តែ​មកដល់​ថ្ងៃទី៩ខែធ្នូឆ្នាំ២០១៩​យើង​រកបាន​រហូត​ទៅ​ដល់​៣,០១៣​លាន​ដុល្លារ​អាមេរិកបាន សេចក្ដីថា​លើស​ផែនការ​ចំនួន​៧៥៨​លាន​ដុល្លារ​អាមេរិក​ស្មើនឹង៣៣,៥​ភាគរយ​រួចស្រេច​ទៅហើយ​បើតាម​ការប៉ាន់ស្មាន​ចំណូល​គយ​អាច​លើស​ផែនការ​ជាង​៨០០​លាន​ដុល្លារ​អាមេ រិក។សម្រាប់​ចំណូល​ខាង​ផ្នែក​ពន្ធដារ​ក្នុង​ច្បាប់​ថវិកា​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៩ ​គឺ​ត្រូវ​រក​ឱ្យបាន២,២៨៨​លាន​ដុល្លារ​អាមេរិកប៉ុន្តែ​ឥឡូវនេះ​រកចំណូលបាន ២,៦៣៤ លាន​ដុល្លារ​អាមេរិក​រួចស្រេច​ទៅហើយ​ដែល​លើស​ការគ្រោងទុក​ចំនួន៣៤៥​លាន​ដុល្លារ​អាមេរិក​។ ដូច្នេះទាំងពីរ​ផ្នែក​នេះ​ត្រូវ​រក​ឱ្យបាន​ចំណូល​សរុប​ទាំងអស់ ៤,៥៤៨ លាន​ដុល្លារ​អាមេរិក​នៅក្នុង​ច្បាប់​ថវិកា​ក៏ប៉ុន្តែ​មកដល់ពេលនេះ​យើង​រកបាន ៥,៦៥២ លាន ដុល្លារ​អាមេរិក​អីចឹង​មកដល់ពេលនេះ​យើង​បាន​លើស​ផែនការ​រួចស្រេច​ទៅហើយ​គឺ​១,១០៣​លាន​ដុល្លារ​អាមេរិក​។ នេះ​ជា​ចំណូល​សារពើពន្ធ​ឯ​ចំណូល​មិនមែន​សារពើពន្ធ​គឺ​មិ​ទាន់​បាន​យកមក​គិត​នោះទេ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូស​បញ្ជាក់ទៀតថា​ក្រៅពីនេះ​យើង​មាន​ថវិកា​សម្រាប់​ចា យ​ភ្លាមៗ​មាន​ចំនួន​ប្រមាណ ៣,៥០០ លាន​ដុល្លារ​អាមេរិក​ដោយមិនបាន​គិត​អំពី​ទុន បម្រុង​អន្តរជាតិ​ប្រមាណ​ជា១៥ពាន់​លាន​ដុល្លារ​ជាមួយនឹង​មាស​៣០​តោន​នោះទេ ។ សម្តេច​តេ​ជោ​បាន​បន្តថា​នេះហើយ​ជា​យន្តការ​នៃ ការគ្រប់គ្រង​ថវិកា​តាមរយៈ​អគ្គបញ្ជាការ​តែមួយ​និង​អគ្គសេនាធិការ​តែមួយ​ដែល​អគ្គបញ្ជាការ​តែមួយ​គឺ​នាយករដ្ឋមន្ត្រី និង​អគ្គសេនាធិការ​តែមួយ​គឺ​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិញ្ញ​វត្ថុ​ដែលមាន​ការគ្រប់គ្រង​ដោយ​ហ្មត់ចត់​៕​