សម្តេចតេជោអញ្ជើញសម្ពោធ”​អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ​”​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​តម្លៃ​ជាង ៧​លាន ​ដុល្លារ​​នៅ​ថ្ងៃស្អែក​ទី​១៤​ឧសភា​

1558
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ ២០១៨ ស្អែក​នេះ​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នា យក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើ ប្រាស់​«​អគារ​មិត្តភាព កម្ពុជា​-​កូរ៉េ​» នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ ដែល​ទើប​កែលំអ​ថ្មី​។​

សម្តេចតេជោតែងតែយកចិត្តទុកដាក់ចំពោះស្រ្តីមានផ្ទៃពោះនិងកុមារ

«​អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ​» ត្រូវបាន​សាងសង់ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៧​កន្លងទៅ ។ អគារ​នេះ​មាន​កម្ពស់ ៣ ជាន់ បណ្តោយ ៦៣​ម៉ែត្រ ទទឹង ២៦​ម៉ែត្រ និង​បំពាក់​ដោយ​ជណ្តើរយន្ត​។ ដោយសារតែ​អគារ​មាន​សភាព​ទ្រុឌទ្រោម​ទើប​រដ្ឋាភិបាល​កូរ៉េ​ខាង ត្បូង បានផ្តល់​ជំនួយ​ជួសជុល និង​កែលម្អ​សាជាថ្មី ចាប់ពី​ថ្ងៃទី​១ ខែមេសា ឆាំ្ន​២០១៦​ដោយបាន​​កែសម្រួល​ប្លង់​អគារ​ខាងក្រៅ និង បន្ទប់​នៅក្នុង​អគារ ។

​ជញ្ជាំង​នៅក្នុង​អគារ​នេះ​ធ្វើ​ឡើងវិញ​អំពី​បេតុងអារម៉េ (​ជាន់​ផ្ទាល់​ដី ជាន់​ទី​១ ជាន់​ទី​២)​និង​សាង សង់​បន្ថែម​មួយ​ជាន់​ទៀត ដំបូល​ប្រក់​ក្បឿង និង​បាន​សាងសង់​បន្ថែម​អគារ​ថ្មី​ទំហំ ២២០ ម៉ែត្រការ៉េ សម្រាប់​ផ្ទុក​ប្រព័ន្ធ​ភ្លើង​ផ្ទុក​ទឹក​និង​កន្លែង​ផលិត​ខ្យល់​អុកស៊ី សែន​រៀបចំ​ទីធ្លា​ជុំវិញ​អគារ​ដោយ​ចាក់​បេតុង និង​រៀបចំ​សួនច្បារ​សារជាថ្មី​។​

បើតាម​លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ការ​ចំណា យ​ទាំង​ការ​បំពាក់គ្រឿងសង្ហារឹម និងសំភារៈ​បរិក្ខារ​ពេទ្យ​ថ្មីៗ​ទៀត សរុប​អស់​ទឹកប្រាក់ ៧.២៨០.០០០ ដុល្លារ ។​
មន្ទីរពេទ្យ​កុមារ​ជាតិ​មាន​មន្ត្រីរាជការ បុគ្គលិក​សរុប​ចំនួន ៤៨៥​នាក់ និង​មាន​គ្រែ​សរុប​ចំនួន ៣០០ ។ អគារ​ដែល​កែលម្អ​សាជាថ្មី​នេះ​អាច​បម្រើសេវា​ដូចជា ពិគ្រោះ​ជំងឺ​ទូទៅ និង​ឯកទេស​, សង្គ្រោះបន្ទាន់​, ឱសថស្ថាន​, វិទ្យុ និង​អេកូ​សាស្ត្រ​, ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​, ព្យាបាល​ជំងឺ​ទារក​, ព្យាបាលជំងឺ​ត្រចៀក ច្រមុះ និង​បំពង់ក ជំងឺ​ក្រពេញ និង​ជំងឺ​តម្រងនោម​, ព្យាបាល​ជំងឺ​លោហិតវិទ្យា និង​ជំងឺមហារីក​។ អគារ​នេះ​ក៏មាន​សេវា​ផ្នែក​មន្ទីរពិសោធន៍​ទំនើប និង​ព្យាបាល​ជំងឺគ្រុនឈាម និង​ជំងឺឆ្លង​ផងដែរ​៕​មន​