សម្តេចតេជោ ហ៊ុន សែន ធ្វើកាតកត់សំគាល់៤ចំណុចនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១

1051
ចែករម្លែក

ភ្នំពេញ៖ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានបានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូល អាស៊ាន-ចិនលើកទី២១។ ជាថ្មីម្តងទៀតប្រមុ ខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិនដែល មានវត្តមានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន ។

កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី ២១ បានប្រព្រឹត្តិទៅក្រោមប្រធានបទការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ចិននិងទិសដៅអនាគត ។ក្នុងឱកាសខួបលើកទី១៥ នៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិនមេដឹក នាំអាស៊ានបានវាយតម្លៃខ្ពស់ប្រកបដោយសេចក្តីសោមនស្សចំពោះសមិទ្ធ ផលជាផ្លែផ្កាជាច្រើនដែលកើតចេញពីកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ហើយដែលបាននិងកំពុងចូលរួមចំណែកក្នុងបុព្វហេតុស្ថិរភាព សន្តិសុខ សេដ្ ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ចំណងការទូត និង ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ។

ដូចគ្នានិងបណ្តាមេដឹកនាំអាស៊ាន-ចិន សម្តេចតេជោនាយករដ្ឋមន្រ្តីបានធ្វើបទអន្តរាគមន៍លើប្រធានបទ “ការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងទិសដៅអនាគត”បានធ្វើការគូសបញ្ជាក់យ៉ាងដូច្នេះថា កម្ពុជាមានជំនឿយ៉ាងមុតមាំថាចិនគឺជាដៃគូយុទ្ធសាស្រ្កមួយមិនអាចខ្វះបានរបស់អាស៊ានទោះស្ថិតក្នុងកាលះទេ សះនិងបរិការណ៍ណាក៏ដោយហើយសង្ឃឹមថាទំនាក់ទំនងនេះនឹងកាន់តែជ្រាលជ្រៅក្នុងស្មារតីតម្កល់ផលប្រយោ ជ ន៍រួមនិងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន ជូនប្រជាជាតិទាំងអស់ ។ នៅក្នុងបទអន្តារាគមន៍នោះដែរសម្តេចតេជោនាយករដ្ឋ មន្រ្តីបានរំលេចនូវចំណុចគន្លឹះសំខាន់ៗចំនួន ៤ ក្នុងក្របខណ្ឌនៃការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិនក្នុងនោះរួមមាន៖

ទី១. កម្ពុជាសូមគាំទ្រសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ឆ្នាំ២០៣០ និងសេចក្តីប្រកាសរួមស្តីពីវិទ្យាសាស្រ្តបច្ចេក វិទ្យានិងនវានុវត្តន៍ដែលនិងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត ។ ក្នុងន័យនេះកម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមា ជិកអាស៊ាននិងចិនដើម្បីអនុវត្តឲ្យបានពេ ញលេញនិងមានប្រសិទ្ធភាពនូវចក្ខុវិស័យយន្តការនិងទិសដៅខាងលើសំដៅរួមចំណែកជំរុញកិច្ចសហប្រតិ បត្តិការឲ្យកាន់តែរីកចម្រើន ។

ទី២.កម្ពុជាសូមស្វាគមន៍ការកំណត់យកឆ្នាំ ២០១៩ ជាឆ្នាំផ្លាស់ប្តូរសារព័ត៌មានអាស៊ាន-ចិនដោយសង្ឃឹមថាសមា ជិកអាស៊ាននិងចិននឹងផ្តល់អាទិ ភាពខ្ពស់ក្នុងការអនុវត្តនូវសកម្មភាពនិងគម្រោងនានាពាក់ព័ន្ធនិងវិស័យព័ត៌មានសំដៅជំរុញការយល់ដឹងអំពីទំនាក់ទំនងអាស៊ាន-ចិន លើគ្រប់វិស័ យជាពិសេសរួមចំណែកដល់ការកសាងជំនឿនិងទំនុកចិត្តដើម្បីជាស្ពានមិត្តភាពរវាងប្រជាជននិងប្រជាជន។

ទី៣.កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ចិនពាក់ព័ន្ធនិងវិស័យតភ្ជាប់និងការបន្តគាំទ្ររបស់ចិនក្នុងការអនុវត្តផែនការ មេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ជាពិសេសកិច្ចខិតខំប្រឹងប្រែងរិះរកភាពរួមបញ្ចូលគ្នានិងការបំពេញឲ្យគ្នាទៅវិញទៅមករវាងគំនិតផ្តួចផ្តើមនៃផែនការមេស្តីពីការតភ្ជាប់អាស៊ាន និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយនិងវិថីមួយរបស់ចិន ។

ទី៤. កម្ពុជាគាំទ្រការបន្តពង្រឹងនិងពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគនិងទេសចរណ៍រវាងអាស៊ាន និង ចិន ឲ្យកាន់តែខ្លាំងឡើងមួយកម្រិតទៀតដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់យើងប្រកបដោយ ចិរភាព និងបរិយាប័ន្ន។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១នោះដែរ កិច្ចប្រជុំបានឯកភាពគ្នាក្នុងការឈានទៅចេញសេចក្តីប្រកាសព័ត៌មានរបស់ប្រធានកិច្ចប្រជុំ អាស៊ាន-ចិន លើកទី២១ ។ ចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ឆ្នាំ ២០៣០ សេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត បច្ចេកទេសនិងនវានុវត្តន៍អាស៊ាន-ចិន របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាព ២០១៦-២០២០ ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ដើម្បីសន្តិភាពនិងវិបុលភាព ។ បញ្ជីសកម្មភាពសម្រាប់រំលឹកខួបអនុស្សាវរីយ៍ ១៥ ឆ្នាំនៃទំនាក់ទំនងដៃគូ យុទ្ធសាស្រ្តអាស៊ាន-ចិន និងបញ្ជីសកម្មភាពសម្រាប់ឆ្នាំនៃនវានុវត្តន៍អាស៊ាន-ចិន ៕