សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទទួលជួបពិភាក្សាការងារជាមួយអនុប្រធានសភាតំណាងប្រជាជនចិននៅល្ងាចនេះ

587
ចែករម្លែក

ភ្នំពេញ​៖នៅល្ងាចថ្ងៃទី ០២ ខែ វិច្ឆិកានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលជួបសវនាការជាមួយ លោក ចាង ឈុន​ហ្ស៊ា​ន(Zhang Chunxian) អនុប្រធាន​សភា​តំណាង​ប្រជាជន ​ចិន នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។

លោក ​ចាង ឈុន​ហ្ស៊ា​ន និង ​គណៈប្រតិភូ​ បានអញ្ជើញមក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជារយៈពេល ​៤​ ថ្ងៃ គឺ​ចាប់ពី(​ថ្ងៃទី​១ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨)​ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ។ ក្រៅពីជួបពិភាក្សាការងារជាមួយ​ប្រធានរដ្ឋសភា​កម្ពុជា និង សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គណៈប្រតិភូ​ចិនក៏នឹងមានជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា​ផ្សេង​ទៀតរួមមានសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ។ គណៈប្រតិភូក៏នឹងធ្វើទស្សនកិច្ចទៅកាន់ខេត្តសៀមរាបដើម្បីទស្សនាប្រាសាទមួយចំនួនរបស់កម្ពុជាផងដែរ ៕

លោក ចាង ឈុន​ហ្ស៊ា​ន (Zhang Chunxian) អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភញនំពេញកាលពីថ្ងៃទី ០១ ខែ វិច្ឆិកា ២០១៨ ។