សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ៣៤ខ្សែក្នុងក្រុងព្រះសីហនុដែលមានតម្លៃជាង២០០លានដុល្លារអាមេរិក

260
ចែករម្លែក

ដោយ៖តារារិទ្ធ(ក្រុងព្រះសីហនុ)​៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនា បតី តេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីការបើកការដ្ឋានស្ថាបនាផ្លូវទាំង ៣៤ ខ្សែ ក្នុងក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី ១៦ខែវិច្ឆិកា ២០១៩ នៅបរិវេណឆ្នេរឯករាជ្យស្ថិតក្នុងសង្កាត់លេខ ៣ ក្រុងខេត្តព្រះ សីហនុ ។

គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ឡើងវិញលើផ្លូវ​សរុប៣៤ខ្សែប្រវែង​ជាង ៨៤ ​គីឡូ ម៉ែត្រនៅ​ក្រុងព្រះសីហនុបានបើកជាផ្លូវការ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ជាង ២០០ ​លាន​ដុល្លារ​ ​។ នេះ​បើ​យោងតាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។

ការស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ​នេះគឺមាន​ការចូលរួម​ពី​កម្លាំង​ជំនាញដើម្បី​ដោះស្រាយ​ឱ្យទាន់​សភាពការណ៍ក្នុងនោះ​មាន​កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាបស្ថាបនា​ផ្លូវ​មហាវិថី​ជំទាវ​ម៉ៅប្រវែង ៩.៣៦៥​ម ចំនួន ០១ ខ្សែ​ ។ កងវិស្វកម្មលេខ ១៧៨ ស្ពាន​ថ្នល់ស្ថាបនា​វិថី​ឯករាជ្យប្រវែង ៥.៣៦៥​ម ចំនួន ០១​ខ្សែ​។ក្រុមហ៊ុន ហេង សម្បត្តិ ស្ថាបនា​មហាវិថី​ឆ្នេរ​រាម​, វិថី​អូរត្រេះ​,វិថី​ពូ​ទ្បូ​វៃ​, វិថី​២​ធ្នូ​, វិថី​២៨ មិថុនាប្រវែង​សរុប ២៣.៣៦០​មចំនួន០៥​ខ្សែ​។ក្រុមហ៊ុន រ៉ូយ៉ាល់​មេគង្គស្ថាបនាមហាវិថី​រាម​លេខ៤៥និង​វិថី​មិត្តភាព​កម្ពុជា​-​រុស្សី លេខ៧០៥ ប្រវែង​សរុប១១.៦០៣​មចំនួន០២​ខ្សែ​។ ក្រុមហ៊ុនសារ​ជីវ​កម្មពិស្ណុការ ស្ថាបនា​ខ្សែ​ផ្លូវ​លេខ៤, ៦, ១២, ៧.១៧, ១៨. ១៩, ២០,១១ប្រវែង​សរុប១២.៥៧២​ម​.ចំនួន០៩​ខ្សែ ។ ក្រុមហ៊ុន SCE ស្ថាបនា​វិថី​ចំណោត​អូរ​ត្រាវលេខ ៤៩ ប្រវែង​សរុប ៦.៥០៦​ម ចំនួន១​ខ្សែ និង ក្រុមហ៊ុន VT ស្ថាបនា​ផ្លូវ​លេខ១១៥, ១៣៥, ១០២, ១២៦, ៥០២ប្រវែង​សរុប៥.៥៦២​ម ចំនួន ០៥ ខ្សែ​។​

តាម​ផែនការ​គ្រោងទុក «​មហាវិថី​ជំទាវ​ម៉ៅ​» គឺជា​ខ្សែ​ផ្លូវ​យុ​ទ្ឋ​សាស្ត្រ​ថ្មី​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​ផ្លូវបំបែ ក​រាមមកកាន់​ក្រុងព្រះសីហនុដោយ​ចំណាយ​រយៈពេល​ក្រោម៣០​នាទី​។ នេះ​ជាការ​បញ្ជាក់​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​ កម្ពុជា​។​

​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​ផ្លូវ​ក្នុង​ខេត្ត​ព្រះសីហនុបាន​រង​ការខូចខាត​ទាំងស្រុងដោយសារ​កំណើន​នៃ​ការអភិវឌ្ឍ​យ៉ាងគំហុក ​។ ការស្ថាបនាផ្លូវនេះ ឡើងវិញតរូវការ​ពេលវេលា​ប្រមាណ​ជា ៨ ​ខែ ទៅ​១​ឆ្នាំ ។

ពិធីសម្ភោធបើកការដ្ឋានស្ថាបនាផ្លូវក្រុងទាំង៣៤ខ្សែនេះគឺជាការបើកទំព័រប្រវត្តិសាស្រ្តមួយនៃខេត្តព្រះសីហនុដែលមិនធ្លាប់មានពីមុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុងបែបនេះ។តាមរយ:ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធក្រោមការយកចិត្តទកដាក់ពីប្រមុខរាជរដ្ឋាភិបាលនឹងធ្វើអោយខេត្តព្រះសីហនុមាន​ភាពស៊ីវិល័យទាក់ទាញការវិនិយោគបន្ថែមទៀតស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយអោយទៅជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់និងជាខេត្តបំពង់ករសេដ្ឋកិច្ចរបស់កម្ពុជា ៕