សម្តេចតេជោ ហ៊ុន សែន ពិចារណាបង្កើត «ក្រុមមេធាវីការពារក្តី» សម្រាប់ជនក្រីក្រនិងស្រ្តីងាយរងគ្រោះ

643
ចែករម្លែក
  • 12
    Shares

​ដោយៈ​តារា​រិ​ទ្ធ​៖​ភ្នំពេញ​៖​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០១៩ បានបញ្ជាក់​អំពី​បំណង​របស់​សម្តេច​ដោយ​កំពុង ពិចារណា​ក្នុងការ​បង្កើត​«​ក្រុម​មេធាវី​ការពារ​ក្តី ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់​របស់​សម្តេច​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ជា​ស្ត្រី​ក្រីក្រ​។​នេះ​បើ​យោង តាម​ព័​ត៌ មាន​បង្ហោះ​នៅក្នុង​ផេ​ក​ហ្វេ​ស​បុក​របស់​សម្តេច​នៅ​ថ្ងៃទី ១៨ កុម្ភៈ នេះ ។​

​បើ​យោងតាម​ផែ​ក​ហ្វេ​ស​បុក​របស់​សម្តេច​ការ​បញ្ជាក់​នេះ​ធ្វើឡើង​ក្នុងឱកាស​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធ ផល​ការងារ​ឆ្នាំ ២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៩ របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​» ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។​

​ផេ​ក​ហ្វេ​ស​បុក​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ចា​ក់ថា​៖ «​ដើម្បី​ជួយ​ស្ត្រី​រងគ្រោះ​ទន់ខ្សោយ​អោយ​កាន់​តែមាន​ប្រសិទ្ធភាព​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ពិចារណា​ក្នុងការ​បង្កើត “​ក្រុម​មេធាវី​ការពា​ក្តី​” ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​សម្តេច​តេ​ជោ​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដែលជា​ស្ត្រី​ក្រីក្រ​»​។​

​ជាមួយគ្នានេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​រំលឹក និង​ជំរុញ​ឲ្យ​ក្រសួង​កិច្ចការនារី​និង​ក្រសួងយុត្តិធម៌ ត្រូវ​ពិនិត្យមើល​ទណ្ឌិត​ជា​ស្ត្រី​ដែល​កំពុង​ជាប់ឃុំ ឃាំង​គឺ​ត្រូវ​រៀបចំ​កាត់ទោស​និង​ប​ន្ឋូ​រ​បន្ថយទោស​ឲ្យ​បាន​លឿន​ព្រោះ​ស្ត្រី​អ្នកទោស​មួយចំនួន​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដូចជា​មានកូន​ក្នុងបន្ទុក ដែល​ត្រូវ​ចិញ្ចឹម​មើលថែ​ហើយ​ត្រូវបាន​ប្តី​បោះបង់ចោល​ជាដើម​។​

​ផេ​ក​ហ្វេ​សបុ​កបាន​ដកស្រង់​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ថា​៖ «​ត្រូវ​ពិនិត្យ​សម្រួល​ព្យួរទោស​ដោះចេញ​ឲ្យ​ពួកគាត់​មាន​សេរីភាព​ឡើងវិញ ប្រកបដោយ​ការយោគយល់ និង​អធ្យាស្រ័យ​ដល់​ស្ត្រី​ទាំងនោះ​។ គឺ ត្រូវ​ដោះស្រាយ​លើកលែង​សម្រួល​ទោស ដោយ​មិន​រង់ចាំតែ​ថ្ងៃបុណ្យ​ទាន​ឡើយ ជាពិសេស​មុនពេល​ចូលឆ្នាំ​ខ្មែរ​២០១៩ នេះ​គឺ​ត្រូវ​រៀបចំ​កាត់ទោស​ផ្តល់​សេរីភាព​ឲ្យ​ពួកគាត់​បាន​ទៅផ្ទះ​វិញ​»​។​

​ជាមួយគ្នានេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ឲ្យ​មានការ​បញ្ជូន​កងកម្លាំង​ជា​ស្ត្រី ទៅ​ចូលរួម​ក្នុង​កម្លាំង​កងទ័ព​មួក​ខៀវ​ឲ្យ​បាន​ច្រើន​៖ «​ចំពោះ​ការ ចូលរួម​របស់​ស្ត្រី​ក្នុង​ក្របខ័ណ្ឌ​ជាមួយ​អង្គការសហប្រជាជាតិ​នៅក្រៅ​ប្រទេស​វិញ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សម្តេច​ពិជ័យ​សេនា ទៀ បាញ់និង ឯកឧត្តម ប៉ុល សារឿន ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ​ជ្រើសរើស​ទាហាន​និង​មន្ត្រី​ជំនាញ​ជា​ស្ត្រី​ឲ្យ​បាន​ច្រើន​ថែមទៀត រួមទាំង​មន្ត្រី​ជំនាញ និង​គ្រូពេទ្យ​សម្រាប់​យក ទៅធ្វើ​ការ​នៅ​មន្ទីរពេទ្យ​ដែល​កម្ពុជា កំពុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង​»​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ដល់​រដ្ឋមន្ត្រីក្រសួង​ស្ថាប័នរដ្ឋ​ឲ្យ​ប្រើប្រាស់​មន្ត្រី​ដែល​បានតែងតាំង​ថ្មីៗ​ក្នុង​អណ​ត្តិ​នេះ​គឺ​ត្រូវតែ​ផ្តល់​ការងារ​ឲ្យ​ពួក គេ​ធ្វើ​មិនមែន​តែង តាំង​ហើយ​ទុក​ឲ្យ​នៅ​ទំនេរ​នោះទេ​ជាពិសេស​ស្ត្រី​តែម្ដង ។​

​នៅក្នុង​ឱកាស​នេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​សារជាថ្មី​នូវ​អនុសាសន៍​សំខាន់​ចំនួន ១១​ចំណុច ដើម្បី​លើ​កម្ពស់​ការចូលរួមរ​បស់​ស្ត្រី អោយទទួល​បាន​នូវ​ការរីកចម្រើន និង​ផលប្រយោជន៍​កាន់តែ​ច្រើនឡើង​ថែមទៀត​នៅក្នុង​សង្គម​៕​