សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង៣ពាន់នាក់

656
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រមា ណ ៣.១៦១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដើម្បីទទួលស្គាល់អំពីការខិតខំ រៀនសូត្ររហូតទទួលបានជោគជ័យរបស់ពួកគេ។

ក្នុងពិធីប្រគល់សញ្ញាបត្រនាថ្ងៃនេះ មាននិស្សិតជ័យលាភីដែលបញ្ចប់ការសិក្សា (ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់) សរុប ៣.១៦១រូប (ស្រី ១.៤៨៨រូប) ហើយក្នុងចំណោមនិស្សិតដែលទទួលសញ្ញាបត្រនេះ ក៏មានបរិញ្ញាបត្រជាន់ខ្ពស់ ១៤៤រូប (ស្រី៤៩រូប) ផងដែរ។

គិតតាំងពីបង្កើតឡើងពីឆ្នាំ១៩៨០ រហូតដល់ពេលនេះ បានទទួលការផ្តល់ កិត្តិយស ប្រគល់សញ្ញាបត្រដោសម្តេចតេជោ ហ៊ុន សែន ជូនដល់និស្សិត បញ្ចប់ការសិក្សា ចំនួន២២លើករួចទៅហើយ ដែលលើកនេះ ក៏ជាលើកទី២៣ ផងដែរ។

គិតចាប់តាំងពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ មាននិស្សិតចំនួន ៤៧.៦៨៥នាក់ហើយដែលបានបញ្ចប់ការសិក្សា ក្នុងនោះក៏មានស្រី ១៧.០៣៧នាក់ផងដែរ។ បច្ចុប្បន្ន RUPP ក៏កំពុងមាន និស្សិតកំពុងសិក្សា ២១.៦៦៩នាក់ (ស្រី ១០.៩៤៨)៕B/Ha