សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយលើកទី២

1223
ចែករម្លែក

ភ្នំពេញ៖នៅរសៀលថ្ងៃ ១៤ វិច្ឆិកា ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីភាពជាដៃគូសេដ្ឋកិច្ចតំបន់​ ទូលំទូលាយលើកទី ២ ដែលមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំនៃប្រទេសអាស៊ីនិងអឺរ៉ុបជាច្រើនរូប។

មេដឹកនាំនៃប្រទេសអាស៊ានបានធ្វើការអបអរសាទរដល់បណ្តារដ្ឋមន្រ្តីនៃប្រទេសជាដៃគូសេដ្ឋកិច្ចទូលំទូលាយដែលសម្រេចបាននូវលទ្ធផលជាដុំកំភួនក្នុងការឈានទៅបង្កើតតំបន់ពាណិជ្ជកម្មសេរីដ៏ធំនៅក្នុងតំបន់អាស៊ីក៏ដូចជានៅលើពិភពលោក  ។  មេដឹកនាំទាំងអស់ក៏បានចាត់ទុកដែរថាការប្រែប្រួលភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ពពិភពលោកការបង្កើតតំបន់ពាណិជ្ជកម្មសេរីទូលំទូលាយនេះពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការធ្វើឲ្យ សេដ្ ឋកិច្ចក្នុងតំបន់អាស៊ីក្លាយទៅជាប៉ូលសេដ្ឋកិច្ចស្នូលជួយរក្សាស្ថិរភាពនយោបាយនិងស្ថិរភាពសេដ្ឋកិច្ច សកលលោកព្រមទាំងអាចជួយទប់ស្កាត់ នូវនយោបាយគាំពារនិយមនិងការរីករាលដាលនៃសង្រ្គាមពាណិជ្ជកម្ម ។

ថ្លែងទៅកាន់មេដឹកនាំនៃប្រទេសជាដៃគូសេដ្ឋកិច្ចទូលំទូលាយសម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ថ្វីត្បិតកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចកម្ពុជាសូមជំរុញឲ្យក្រុមអ្នចរចាខិតខំពុះពារនូវឧបសគ្គតាមវិស័យនិមួ យ ៗឲ្យបញ្ចប់ការចរចាតាមអាណត្តិដែលផ្តល់ដោយថ្នាក់ដឹកនាំនៃប្រទេសសេដ្ឋកិច្ចទូលំទូលាយទោះជាកម្ពុជាត្រូវធ្វើការកែទម្រង់លិខិតបទដ្ឋានមួយចំនួននិងត្រូវផ្តល់នូវការសម្របសម្រួលជាច្រើនជាមួយបណ្តាប្រទេសដៃគូដ៏ទៃទៀត ក៏ដោយ។ កម្ពុជានៅតែរក្សាជំហរនិងឯកភាពជាមួយថ្នាក់ដឹកនាំនៃប្រទេសសេដ្ឋកិច្ចទូលំទូលាយទាំងអស់ ថាកិច្ចព្រមព្រៀងនៃប្រទេសសេដ្ឋកិច្ចទូលំទូលាយត្រូវតែជាកិច្ចព្រមព្រៀងដែលមានលក្ខណះទំនើបគ្រប់ជ្រុងជ្រោយមានគុណភាពខ្ពស់និងផ្តល់ផលប្រយោជន៍ឲ្យគ្រប់សមាជិកទាំងអស់ទោះ បីជាផលប្រយោជន៍នោះមិនទទួលបានចំណែកស្មើៗគ្នា ដោយសារភាពខុសគ្នានៃទំហំនិងស្ថានភាពសេដ្ឋកិច្ចព្រមទាំងដោយសារកម្រិតនៃសមត្ថ ភាពប្រកួតប្រជែងមិនដូចគ្នាក៏ដោយ។

មេដឹកនាំទាំងអស់ដែលមានវត្តមានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយបានឯកភាពគ្នាឈានទៅចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំនិងរបាយការណ៍រដ្ឋមន្រ្តីកិច្ចប្រជុំថ្នាក់ដឹកនាំនៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់៕