សម្តេចតេជោ អំពាវនាវឱ្យមានបណ្តាញសុវត្ថិភាពសង្គម​នៅក្នុងយុគ្គសម័យនៃបដិវត្តវិទ្យសាស្រ្តនិងបច្ចេកវិទ្យា

820
ចែករម្លែក

ដោយៈ រស្មី

ភ្នំពេញៈ សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជាបានសម្តែងការស្វាគមន៍ចំពោះវឌ្ឍន៍ភាពនិងការអភិវឌ្ឍន៍នៃវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ប៉ុន្តែសម្តេចក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ពិចារណាលើបញ្ហាប្រឈមនានា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅព្រឹកមិញនេះថា ដោយសារតែការរីកចម្រើននៃវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា មនុស្សយន្តនឹងចូលមកជំនួសការងារបស់មនុស្ស ដូច្នេះយើងក៏ត្រូវតែគិតគូ អំពីសំណាញ់សុវត្ថិភាពសង្គម សម្រាប់មនុស្សដែលត្រូវបានជំនួសដោយមនុស្សយន្ត ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ” តើគាត់(មនុស្សដែលត្រូវជំនួសដោយមនុស្សយន្ត)នឹងត្រូវទៅធ្វើអ្វី ? បញ្ហានេះ គឺត្រូវតែគិតគូរ និងយកចិត្តទុកដាក់ឲ្យបានប្រាកដប្រជាផងដែរ”  ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការរីកចម្រើន នៃវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា គឺជារឿងដែលត្រូវស្វាគមន៍ ប៉ុន្តែ យើងក៏ត្រូវតែគិតគូអំពីផលប៉ះពាល់របស់វា ចំពោះមនុស្សជាតិ ផងដែរ ។