សម្តេចតេជោ ​ជំរុញ​ឲ្យ​ទួ​ក​គី ហោះហើរ​ត្រង់​មក​កម្ពុជា​

790
ចែករម្លែក
សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​លោក ស្រី អ៊ុន​ដា អ៊ុន​លូ (Ayda Unlu) ឯកអគ្គ​រដ្ឋ ទូត​តួ​ក គី​ថ្មី​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិ​ភាក្សា​ការងារ

ដោយ : តារារិទ្ធិ / ​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៅ ព្រឹក​ថ្ងៃទី​១៧ ខែឧសភា​នេះ​បានអនុញ្ញាត​ឲ្យ​លោក ស្រី អ៊ុន​ដា អ៊ុន​លូ (Ayda Unlu) ឯកអគ្គ​រដ្ឋ ទូត​តួ​ក គី​ថ្មី​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិ​ភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​បើតាម​ប្រសាសន៍ លោក អ៊ាង សុផល្លែត ជំ​នួយ​ការ​ផ្ទាល់​សម្តេច​តេ​ជោ បាន​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នេះ លោកស្រី អ៊ុន លូ បាន​សម្តែង​ការសប្បាយ​រីករាយ​ណាស់ ដែល​បាន​ធ្វើជា​ឯកអគ្គរដ្ឋទូត​តួ​ក​គី​ប្រចាំកម្ពុជា នាពេលនេះ​។

លោកស្រី​បាន​សន្យាថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព ធ្វើយ៉ាងណា​ជ​រុញ​ឲ្យ​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត និង​ជ​រុញ​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា ឲ្យ​មាន​លក្ខណៈ​បើក ទូលាយ​ថែមទៀត​។ លោកស្រី​បាន​មានប្រសាសន៍​បន្តថា វិស័យ​វិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច គឺ​នៅមាន កម្រិត​នៅឡើយ សម្រាប់​ប្រទេស​ទាំងពីរ​។ ក្នុងន័យនេះ លោកស្រី​នឹង​ខិតខំ​ប្រឹងប្រែង ក្នុងការ​ប្រមូលយក​រា​ល់​ព័ត៌មាន​ទាំងឡាយ របស់​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ជូន​ដល់​អ្នកវិនិយោគ​តួ​ក​គី ដើម្បី​ទាញយក​នូវ​ការវិនិយោគ មកកាន់​កម្ពុជា​។​

លោកស្រី ក៏បាន​ផ្តោត​ការយកចិត្តទុកដាក់ លើ​បញ្ហា​ទេសចរណ៍​ផងដែរ​ដោយ​លោកស្រី​នឹង​ទាក់ទាញ​ឲ្យ​មានការ​ហោះហើរ​ត្រង់​ពី​តួ​ក​គី​មកកាន់​កម្ពុជា ។​

ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​បាន​ស្វាគមន៍ និង​ថ្លែងអំណរគុណព្រមទាំង​អបអរសាទរ ចំពោះ​លោក ជំទាវ អាយ​ដា ដែល​ត្រូវបានតែងតាំង ជា​ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាពនៅ​កម្ពុជា​។ សម្តេច​ក៏បាន​អរគុណ​លោកស្រី​ចំពោះ​ការនាំ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​តួ​ក​គី ជូន​ចំពោះ​សម្តេច​។

​សម្តេច​បាន​មានប្រសាសន៍ថា ប្រទេស​យើង​ទាំងពីរ​នៅ​ឆ្ងាយ​ពីគ្នា​មែន​ ប៉ុន្តែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​គឺមាន​ភាព​ជិតស្និទ​ល្អ​ហើយ​ក្នុងន័យនេះ ស​ម្តេច​ក៏បាន​មានប្រសាសន៍​ដែរ​ថាស​ម្តេច​ពិតជា​មាន​បំ​ណង ជម្រុញ​កិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរ លើ​គ្រប់​វិស័យ​ដូច​ដែរ​លោកស្រី បាន​ប្តេជ្ញាចិត្ត​នោះដែរ​។

​ពី​នោះ​ទៅទៀត​សម្តេច​បាន​មានប្រសាសន៍​ដែរ​ថា ​ការ​បើ​មានការ​ហោះហើរ​ត្រង់​ពី​តួ​ក​គី មកកាន់​កម្ពុជា​ហើយ​នោះ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ នឹងមាន​ការកើនឡើង ពិសេស​ទំនាក់ទំនងរ​វាង​ប្រជាជន និង​ប្រជាជន នឹងមាន​ការកើនឡើង​កាន់តែខ្លាំង​ឡើង​៕​B