សម្តេចនាយក​រដ្ឋមន្ត្រី​រំលឹក​ពី​ខួប​៤៤​ឆ្នាំ​នៃ​ការបាត់បង់​ភ្នែក​ម្ខាង​

460
ចែករម្លែក
  • 81
    Shares
សម្តេចតេជោហ៊ុនសែននាយក​រដ្ឋមន្ត្រី​កម្ពុជារំលឹក​ពី​ខួប​៤៤​ឆ្នាំ​នៃ​ការបាត់បង់​ភ្នែក​ម្ខាង​

​ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​ក្នុង​ទំព័​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែមេសា​ឆ្នាំ​២០១៩​នេះ​បានសរសេរថា “​ថ្ងៃ ១៦ មេសា នេះ ជា​ខួប​លើក​ទី​៤៤​ឆ្នាំ នៃ​ការ​ធ្លាក់ខ្លួន​ពិការ​របស់ខ្ញុំ (១៦ មេសា ១៩៧៥-១៦ មេសា​២០១៩)​។ តាំងពី​ពេលនោះ​មក​ខ្ញុំ​មិនដែល​និយាយ​នឹងមិន​មាន​សិទ្ធិ​និយាយ​ពាក្យ​(​រក្សា​ការពារ​ដូច​ការពារ​ប្រ​ស្រី​ភ្នែក​) ទៀត​ទេ ព្រោះ​ខ្ញុំ​ខ្លួនឯងបាន​បាត់បង់​ប្រ​ស្រី​ភ្នែក​ឆ្វេង​រួចទៅហើយ​។​


​សម្តេច​បាន​បន្តថា​ពិតជា​ឈឺ​ខ្លាំងណាស់​នៅពេលដែល​ខ្ញុំ​ត្រូវរបួស​នឹង​គ្រូពេទ្យ​បាន​វះ​យក​កែវភ្នែក​ខ្ញុំ​ចេញ​។ នេះហើយ​ជា​រសជាតិ​នៃ​យុវជន​ក្នុងសម័យ​សង្គ្រាម​។ ខ្លះ​ពលី​ជីវិត​។ ខ្លះ​ដាច់​ដៃ​ដាច់​ជើង និង ខ្លះ​ពិការភ្នែក​។​ល​។​
​សម្តេច​បានបញ្ជាក់​ជា​ចុងក្រោយ​ថា​សុំ​ជួយ​ការពារ​សន្តិភាព ដែល​យើង​រកបាន​ដោយ​លំបាក នឹង​កុំ​ឲ្យ​សង្គ្រាម​កើតឡើង​វិញ​លើ​ទឹកដី​ដ៏​កម្សត់​មួយ​នេះ​ជាថ្មី​ម្តងទៀត​។​លា​ហើយ​សង្គ្រាម ស្វាគមន៍​ការអភិវឌ្ឍ​៕​សរន​