សម្តេចនាយក​រដ្ឋមន្ត្រី​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះធម្មជាតិ​

296
ចែករម្លែក
សម្តេចនាយក​រដ្ឋមន្ត្រី​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះធម្មជាតិ​

ដោយៈ​បូព៌ព្រឹក្ស,តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១០​ខែសីហា​នេះ​នៅតែ​បន្ត​រំលឹក​និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ដែល​ប្រឈម​នឹង​គ្រោះធម្មជាតិ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​។​ទន្ទឹមនេះ​ក៏បាន​ដាស់តឿន​ដល់​ក្រសួង មន្ទីរ អាជ្ញាធរ​ពាក់​ព័​ន្ទ​ឲ្យ​ជួយសង្គ្រោះ​ប្រជាន​ឲ្យ​បាន​ទាន់ពេលវេលា​។​


​សម្តេច​តេ​ជោ​បានបញ្ជាក់​នៅក្នុង​ផេ​ក​ផ្លូវការ​របស់​សម្តេច​ថា តាម​ព្យាករណ៍​អាកាសធាតុ គឺមាន​ភ្លៀង​បង្អុរ​ចុះមក​នៅតាម​តំបន់​នៃ​ខេត្ត​មួយចំនួន ជាពិសេស​ខេត្ត​ជាប់​តំបន់​សមុទ្រ ដែល​អាច​ប្រឈម​នឹង​បញ្ហា​ទឹក​ឡើង ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​បងប្អូន​។ ទន្ទឹមនឹងនេះ សូម​បងប្អូន​តាមដាន​ព័ត៌មាន​ជាប្រចាំ ហើយ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ពេលធ្វើ​នេសាទ និង​ក្នុងពេល​បើកបរ​តាម​ដងផ្លូវ​ទៅតាម​បណ្តា​ខេត្ត​ដែល​កំពុង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​។​


​សម្តេច​តេ​ជោ​បាន​បន្ថែមថា​សូម​ក្រសួង មន្ទីរ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បន្ត​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ជួយសង្គ្រោះ និង​ដោះស្រាយ​ជាបន្ទាន់​ជូន​ដល់​បងប្អូន​ដែល​កំពុង​រងគ្រោះ​ដោយសារ​បញ្ហា​ខាងលើនេះ​។​

កម្ពស់ទឹកស្ពានព្រែកសំរោងព្រឹកថ្ងៃ១០សីហា


​ដោយឡែក​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ព្រឹក​ថ្ងៃទី​១០​ខែសីហា​បាន​ប្រាប់​ឲ្យ​ដឹង​អំពី​ទឹកទន្លេ​មេគង្គ​ចាប់​ផ្តើមឡើង​បន្តិច​តែ​មិនមាន​សភាព​ធ្ងន់ធ្ងរ​ទេ​។​


​ប្រភព​ក្រសួង​ធនធានទឹក​ដដែល​បានបញ្ជាក់​នៅក្នុង​ផេ​ក​ផ្លូវការ​របស់ខ្លួន​ថា​នៅ​ថៃ្ង​ទី​១០ ខែសីហា តាម​ព័ត៌មាន​ជាបន្ទាន់​នៅ​ចំណុច​ស្ពាន​សំរោង កំណាត់​ផ្លូវជាតិ​លេខ​៤ បច្ចុប្បន្ន​កម្ពស់​ទឹក​ឡើងដល់​៥,៣០​ម៉ែត្រ​។ ក្នុង​កម្រិត​៥,៤០​ម៉ែត្រ ជា​ចំណុច​ប្រកាសអាសន្ន​។ បើ​ឈានដល់​កម្ពស់​៦,០០​ម៉ែត្រ ទឹកនឹង​ហូរ​លើ​ស្ពាន​-​ថ្នល់​។ ដូចនេះ​បើតាម​សន្ទុះ​ទឹក​នៅតែ​បន្ត​ឡើង​បន្ថែម​។​ទោះ​ទឹក​នៅតែ​បន្ត​ឡើង​បន្ថែម​អាច​ជៀស​មិន​រួច​ពី​ការ​លិច​មួយរយៈ​នោះទេ​៕​សរន

ទឹកលិចនៅស្រុកកែវសីមាខេត្តកោះកុង (រូបធនធានទឹក)
ទំនប់ពហុបំណងនៅខេត្តបាត់ដំបង(រូបធនធានទឹក)
ទំនប់ពហុបំណង ខេត្តបាត់ដំបង(រូបធនធានទឹក)