សម្តេចនាយក​រដ្ឋ​ម​ន្ត្រីៈ​នឹង​នៅតែ​មិន​យកពន្ធ​ដីធ្លី​កសិកម្ម​និង​ប្រាក់បៀវត្សរ៍​អប្ប​បរិ​មា​របស់​មន្ត្រីរាជការ​

430
ចែករម្លែក
សម្តេចនាយក​រដ្ឋ​ម​ន្ត្រីៈ​នឹង​នៅតែ​មិន​យកពន្ធ​ដីធ្លី​កសិកម្ម​និង​ប្រាក់បៀវត្សរ៍​អប្ប​បរិ​មា​របស់​មន្ត្រីរាជការ​

ដោយៈ​តារា​រិ​ទ្ឌ​/ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បញ្ជា​ក់ថា ដរាបណា​សម្តេច​នៅតែ​ជា​នាយករដ្ឋមន្ត្រី​និង​គណបក្ស​ប្រជាជន​នៅតែ​បន្ត​ដឹកនាំ​ប្រទេស​,​សម្តេច​នៅតែ​ប្រកាន់​ជំហរ​ពី​ដាច់ខាត​គឺ​កា​តម​កន​យក​ព​ន្ឌ​លើ​ដីធ្លី​កសិកម្ម របស់​កសិករ និង ការមិន​យក​ព​ន្ឌ​លើ​ប្រាក់បៀវត្ស​រិ៍ អប្បបរមា​របស់​មន្ត្រី​រាជការ ។​

​ស​ម្តេ​តេ​ជោ​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ បៀ​ល​ប្រាយ​នា​ព្រឹក​ថ្ងៃទី ២២ ខែតុលា​នេះ​នៅ​កោះ​ពេជ្រ​។​សម្តេច​បន្តថា​នៅ​ថ្ងៃ​សុក្រ​ទី​២៥​ខែតុលា​ខាងមុខនេះ​គណ​:​រដ្ឋមន្ត្រី​នឹង​ប្រជុំ​ឆ្លង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ថវិកា​។​ក្នុងនោះ​គឺ​ចាប់បង្ខំ​ឲ្យ​រាជរដ្ឋាភិបាល​ត្រូវធ្វើ​ការកែទម្រង់​ជា​បន្តបន្ទាប់​។​សម្តេច​បន្តថា​ខ្ញុំ​នៅតែ​ប្រកាន់ យក​ជំហរ​ដាច់ខាត​មួយ​លើ​ចំណុច​ពីរ​នៅពេលដែល​ខ្លួន​ខ្ញុំ​ឬ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់អំណាច​។​គឺ​ការមិន​យក​ព​ន្ឌ​លើ​ពីរ​ចំណុច​។​ទីមួយ​.​ពន្ធ​លើដី​ស្រែ​កសិករ​ប្រជាកសិករ​កម្ពុជា​តាំងពី​ដី​នៅ​រួម​រហូត​ដី​ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ​គឺ​រដ្ឋា​ភិ បាល​មិន​យកពន្ធ​ពី​កសិករ​ទេ ។​ដូច្នេះ​ការបន្ត​មិន​យក​ពេលនេះ​គឺ​នៅតែ​បន្ត​បើសិនជា​គណបក្ស​ប្រជា ជន​នៅ​ទៅកាន់​អំណាច​។ ចំពោះ​គណបក្ស​ផ្សេង​ខ្ញុំ​មិន​ធានា​ទេ ។ ប៉ុន្តែ​គណបក្ស​ប្រជាជន​បានធ្វើ​រយៈ ពេល ៤០ ឆ្នាំ​ហើយ​។​ទី​ពីរ​.​មិន​ត្រូវបាន​យកពន្ធ​ពី​ប្រាក់បៀវត្សរ៍​អប្បបរមា​របស់​មន្ត្រីរាជកា​រ​ទេ ។​បុគ្គលិក រដ្ឋ​ដែលមាន​ប្រាក់ខែ​អប្បបរមា​គឺ​មិន​ជាប់ពន្ធ​ទេ​។​ទាហាន​ប៉ូលីស​ដែលមាន​ឋានៈ​ត្រឹម​ពលទោ ឬ​ស័ក្តិ មួយ​ដល់​សក្តិ​បី​ក៏​មិន​ជាប់ពន្ធ​ដែរ ។ ប្រាក់​ចាប់ពី​មួយ​លាន​សាមសិប​ប្រាំ​ម៉ឺន​ឡើង​ទើប​ជាប់ពន្ធ ៕​សរន​