សម្តេចនាយក​រដ្ឋ​ម​ន្ត្រីៈ​ហេតុផល​នៃ​ជ្រើសរើស​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រឆាំង​កូ​វីដ​១៩

145
ចែករម្លែក
សម្តេចនាយក​រដ្ឋ​ម​ន្ត្រីៈ​ហេតុផល​នៃ​ជ្រើសរើស​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រឆាំង​កូ​វីដ​១៩

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រមុខ​រាជ​រដ្ឋ​ខា​ភិ​បាល​កម្ពុជា​បាន​លើក​ជា​សំណួរ​ថា​ហេតុអ្វី​បានជា​យើង​ត្រូវ​ជ្រើសរើស​គ្រូពេទ្យ​ស្ម័គ្រចិត្ត​?​ហេតុអ្វី​គ្រូពេទ្យ​ទូទាំងប្រទេស​ដែលមាន​ចំនួន​ជាង​ពីរម៉ឺន​នាក់​មិន​ប្រើប្រាស់​?​។​សំណួរ​នេះ​បានលើកឡើង​ក្នុងការ​ចាប់ផ្តើម​ដំបូង​នៃ​សង្កថា​របស់​សម្តេច​តេ​ជោ​សម្តេច​នៅក្នុង​ពិធី​ជូ​ប​សំណេះសំណាល​ជាមួយ​គ្រូ ពេទ្យ​សម្តេច​តេ​ជោ​ប្រឆាំង​កូ​វីដ ១៩ ប្រមាណ​ជាង ៤២២​នាក់​នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០​។​
​សម្តេច​ថ្លែងបន្តថា​ខ្ញុំ​គួរតែ​ត្រូវ​និយាយថា​យើង​មិនមែន​មានតែ​អ្នកជំងឺ​កូ​វីដ​១៩​នោះទេ​។​ប្រទេស​របស់​យើង​មាន​អ្នកជំងឺ​ច្រើន​ប្រភេទ​ដែល​កំពុង​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​គ្រប់​ទីកន្លែង​នៅ​ទូទាំងប្រទេស​ក្នុងចំណោម​គ្រូពេទ្យ​ជាង​ពីរម៉ឺន​នាក់​នេះ​មាន​ជាង ពីរពាន់​នាក់​គឺជា​អ្នក​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​។​តែ​បច្ចុប្បន្ននេះ​ធ្វើ​កិច្ច​ការមិន​គ្រាន់តែ​ទាក់ទង​នឹង​កូ​វីដ ១៩ ទេ គឺ​ទៅលើ​ជំងឺ​ជាច្រើន​ទៀត ។​

គ្រូពេទ្យ​សម្តេច​តេ​ជោ​ប្រឆាំង​កូ​វីដ ១៩

​សម្តេច​បាន​បន្តថា​បន្ទ​ប់​សម្រាប់​ត្រៀម​បម្រុង​សម្រាប់​អ្នកជំងឺ​ឆ្លង​កូ​វីដ​១៩​នេះ​រាប់ទាំង​អន្តេវាសិក​សម្រាប់​ការ​ស្នាក់នៅ​របស់​គ្រូបង្រៀន​,​សិស្ស​និង​សណ្ឋាគារ​។​សរុប​នៅ​ទូទាំងប្រទេស​និង​នៅ​ភ្នំពេញ​គឺ​ចំនួន​ដែល​យើង​បម្រុង​ទុក​គឺមាន​ជាង​បី​ពាន់ បន្ទប់ ។​
​នៅ​ភ្នំពេញ​សណ្ឋាគារ​ហ្ក្រ​ត ឌុ​ក ក៏ត្រូវ​បានរៀបចំ​សម្រាប់​ការ​ស្នាក់នៅ​របស់​អ្នកជំងឺ​ផងដែរ ។ ភ្នំពេញ​មាន​បួន ទីតាំង​ធំៗ​គឺ ១.​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត​,​ទី​២.​នៅ​ចាក់អង្រែ​, ទី​៣.​មន្ទីរពេទ្យ​ព្រះ​កេ​ត​មាលា និង សណ្ឋាគារ​ហ្ក្រេ​ត​ឌុ​ក ។​
​សម្តេច​បន្តថា គឺ​ក្នុង​ហេតុផល​ទាំងនេះ​ដែលជា​មូលហេតុ​នៃ​ការ​ត្រូវមាន​ការចូលរួម​ពី​គ្រូពេទ្យ​ស្ម័គ្រចិត្ត​។​សម្តេច​បាន​កោតសរសើ​រ​ចំពោះ​ការចូលរួម​ដ៏​ធំធេង​ក្នុង​គ្រា​ប្រយុទ្ធ​ទប់ស្កាត់​នឹង​សត្រូវគ្មាន​ស្រមោល​គឺ ខូ​វីដ​១៩​នេះ​៕​សរន​

​គ្រូពេទ្យ​សម្តេចតេជោ​ប្រឆាំង​កូ​វីដ​១៩