សម្តេចហ៊ុនសែន៖រាជរដ្ឋាភិបាលមានប្រព័ន្ធចាប់ទិន្នន័យហ្វេសបុកនិងប្រើពេលយ៉ាងយូរ ៨ នាទីប៉ុណ្ណោះកំណត់ទីតាំងបានភ្លាម

808
ចែករម្លែក

កំពង់ស្ពឺ ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​សម្តេចតេជោ ហ៊ុន សែន បានថ្លែងជាការព្រមានចំពោះជនមួយចំនួនដែលបានប្រើបណ្តាញសង្គមហ្វេស បុកជេរប្រមាថសម្តេចថា៖រាជរដ្ឋាភិបាលមានប្រព័ន្ធដែលអាចចាប់បានរាល់ទិន្នន័យដែលបង្ហោះចេញតាមបណ្តាញសង្គមហ្វេសបុកទោះអ្នកឯង នៅចំណុចណាក៏ដោយ យូរបំផុតរយៈពេលតែ ៨ នាទីប៉ុណ្ណោះនិងរកឃើញទីតាំងបង្ហោះចេញ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានធ្វើការព្រមានបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងនិយោជិតប្រមា ណជិត ២ ម៉ឺននាក់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី ៨ ខែ សីហានេះ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានធ្វើការព្រមានបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងនិយោជិតប្រមា ណជិត ២ ម៉ឺននាក់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី ៨ ខែ សីហានេះ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថា ហ្វេសបុកនេះប្រសិនជាបើយើងប្រើត្រូវគឺវាល្អ វាចំណេញ តែបើយើងប្រើមិនត្រូវគឺវា ខុសតែម្តង ចូលមកជេរតែម្តង …វាជាឆ្នួនផ្ទុះនៃសង្រ្គាម …។ សម្តេចបន្តថាបើពួគអាចង្រៃនេះនៅ សង្រ្គាមវានឹងផ្ទុះឡើង ចង្រៃមែនបើមិនអប់រំ កូនចៅអ្នកឯង ឲ្យមានសីលធ៌មត្រឹមត្រូវទេ ពួកអ្នកនៅតែជាអ្នកបង្កហេតុ បំផ្លាញសេចក្តីសុខនិងសាមគ្គីភាពនៅក្នុងចំណោមប្រជាពលរដ្ឋ ។

ជាការ​ក្រើនរំឭក​ជាថ្មីដល់​អ្នកប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ​លើរាជ​រដ្ឋាភិបាល តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះសម្ដេចតេជោ ហ៊ុន សែន បាន​បង្ហើប​ថារាជរដ្ឋាភិបាល​អាច​ក្តាប់បានរាល់​ទិន្នន័យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​គ្រប់​ទីកន្លែង ទោះ​ស្ថិតនៅក្នុង​កាលៈទេសៈ​បែប​ណាក៏ដោយ​ នៅ ក្រៅប្រទេសក៏ដោយ ។ វា​គ្មានអ្វី​ពិបាក​សម្រាប់រាជ​រដ្ឋាភិបាលទេក្នុង​ការកំណត់​មុខសញ្ញា ឬ​ទីតាំងឈរជើង​របស់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នោះទេ ។​

សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ថា៖ ” បើ​គេ​តាមរក​រឿង​ងាយ​ទេ ក្មួយអើយ ត្រូវ​ដឹង​បច្ចេកវិទ្យា​បច្ចុប្បន្នមិន​ឲ្យ​លើសព​៨​ នាទី​ទេរកឃើញ​ទីតាំង​ឈរជើង​របស់​អ្នក Comment ចូល​ហើយ ទោះបី​អ្នកឯង​ដាក់ឈ្មោះ​​អ្វី​ក៏ដោយចុះ ដាក់ឈ្មោះ​អាច​ក់ អា​ចែម​ក៏ដោយចុះ ប៉ុន្តែ​យូរ​បំផុត ​៨​ នាទីរកឃើញ​ទីតាំង​ឈរជើង​ហើយត្រូវ​ចាំ​បច្ចេកវិទ្យា​បច្ចុប្បន្ន ។​ សូម្បីតែ​អ្នកលេង​តាម WhatsApp, Telegram, Line ក៏​គេ​ចាប់​យកបាន​ទាំងអស់​ដែរត្រូវចាំមិនមែន​ត្រឹមតែ SMS នោះទេ ​»​ ។ សូមប្រាប់ឲ្យហើយ សុំកុំព្រហើន ជាមួយបច្ចេកវិទ្យាបច្ចប្បន្ន ព្រោះគ្រប់គ្រង់រដ្ឋ គ្រប់គ្រងសន្តិសុខជាតិ ត្រូវមានបច្ចេកវិទ្យាមាំទាំ អ្នកឯងចេញក្រឹបមកយើងដឹងភ្លាម សូម្បីបង្ហោះចេញពីទីក្រុងបាងកកក៏យើងអាចដឹកទីតាំងឈរ ជោងរបស់អ្នកឯងដែរ ។

​គួរ​បញ្ជាក់ថាកន្លងមក​សមត្ថកិច្ច​ធ្លាប់​ឃាត់ខ្លួន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ដែល​ប្រើប្រាស់​ពាក្យ​ជេរប្រមាថ និង​ សកម្ម​ភាពមិន​សមរម្យ លើ​រាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ហើយ​បង្ហោះ​ជា​សាធារណៈដោយសេរីភាពគ្មានដែនកំណត់ ​៕BR