សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា​ទ​ទួល​ជួប​ប្រធាន​ក្រុមគាំទ្រ​គម្រោង​ប្រទេស​របស់​សហព័ន្ធ​អន្តរជាតិ​

201

ភ្នំពេញៈ​ព្រឹក​មិញ​នេះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​បានអនុញ្ញាត​ឱ្យ​លោក ម៉ា​វ៉ាន់ ជី​ឡា​នី ប្រធាន​ក្រុមគាំទ្រ​គម្រោង​ប្រទេស​របស់​សហព័ន្ធ​អន្តរជាតិ​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ (IFRC) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហមកម្ពុជា​។​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា​ទ​ទួល​ជួប​ប្រធាន​ក្រុមគាំទ្រ​គម្រោង​ប្រទេស​របស់​សហព័ន្ធ

​ ​ក្នុងជំនួប​នេះ​លោក ម៉ា​វ៉ាន់ ជី​ឡា​នី បានកត់សម្គាល់​និង​កោតសរសើរ​ចំពោះ​សកម្មភាព​កាកបាទក្រហមកម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​
​គួររំលឹកថា សហព័ន្ធ​អន្តរជាតិ ដែលជា​សមាគម​កាកបាទ​ក្រហម​-​អឌ្ឍចន្ទ​ក្រហម (​ហៅ​កាត់​ថា​សហព័ន្ធ​អន្តរជាតិ​-IFRC) បានធ្វើ​ការងារ​ជាមួយ​កាកបាទក្រហមកម្ពុជា និង​បញ្ជូន​គណៈប្រតិភូ​ជំនាញ​មក​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩១​មកម្ល៉េះ​។​
​អនុស្សរណៈ​យោគយល់​គ្នា​រវាង​សហព័ន្ធ​អន្តរជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចុះហត្ថលេខា​ផ្លូវការ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​១៩៩៤​។​
​តាមរយៈ​ប្រវត្តិ​នៃប្រតិបត្តិ​ការ​ដ៏​យូរអង្វែង​នេះ គឺជា​សក្ខីភាព​នៃ​ការបំពេញ​ការងារ​រួមគ្នា សម្រាប់​ជំនួយ​មនុស្សធម៌​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​នៅ​កម្ពុជា​៕MN/​ដោយៈ​សុផល​