សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ពលរដ្ឋ​ជាង​១០០០​គ្រួសារ​នៅ​ស្រុក​កែវ​សីមា​

550
ចែករម្លែក

​ដោយ:​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា បាន​ដឹកនាំ​សមាជិក សមាជិកា មន្ត្រី បុគ្គលិក​កាកបាទក្រហមកម្ពុជា អមដំណើរ​ដោយ​ឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ី​តាត​វីរៈ ជំនួយការ​ផ្ទាល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្ត ឯកឧត្តម​ស្វាយ សំ​អ៊ាង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ព្រមទាំង​សមាជិក សមាជិកា អនុសាខា​ស្រុក បាន​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ដ​ល់​ប្រជាពលរដ្ឋ ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​កូន​ច្រើន កុមារកំព្រា ជនពិការ និង​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ចំនួន ១,៣៥៨​គ្រួសារ ដែល​មកពី​បណ្តា​ឃុំ​ចំនួន​បី គឺ​ឃុំ​ស្រែ​ខ្ទុ​ម ឃុំ​ស្រែ​ឈូក និង​ឃុំ​ស្រែ​ព្រះ ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ពិធី​នេះ​បានធ្វើ​ឡើង​នៅ​ទីលាន​បាល់ទាត់ ក្រោយ​វិហារ​ឥស្លាម ស្ថិតនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃ​៧​កើត ខែកត្តិក ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨៕​B/