សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ទស្សនា​ទេសភាព​ទឹកជ្រោះ​ប៊ូ​ស្រា​នៃ​ខេត្តមណ្ឌលគិរី​

1001
ចែករម្លែក
  • 2.9K
    Shares

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ក្រោយ​អំពី​នៃ​ការផ្តល់​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា ជូន​គ្រួសារ​ក្រីក្រ​ជាង​១​ពាន់​គ្រួសារ​នៅឯ​ស្រុក​កែវ​សីមា​កាលពី​រសៀល​ថ្ងៃទី​១៤​វិច្ឆិកា​ឆ្នាំ​២០១៨​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​បាន​បន្តដំណើរ​ទស្សនា​ទេសភាព​ទឹកជ្រោះ​ប៊ូ​ស្រា​ដែលជា​ទឹកជ្រោះ​មួយ​ធំជាងគេ​នៃ​ខេត្តមណ្ឌលគិរី​។​

​សូមជម្រាបថា​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែវិច្ឆិកា​នេះ​ប្រតិភូ​កាកបាទក្រហមកម្ពុជា​ដឹកនាំ​ដោយ​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​និង​បន្ត​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ដល់​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ចំនួន​១.៣១៣​គ្រួសារ​ទៀត​ក្នុង​ក្រុង​សែន​មនោ​រម្យ​។​

នា​រសៀល​ថ្ងៃ​ដដែល​សម្តេច​និង​បន្ត​ផ្តល់​អំណោយ​ដល់​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ចំនួន​៦៣០​គ្រួសារ​ក្នុងស្រុក​អូ​រាំង​បន្ថែមទៀត​មុន​និង​សម្តេច​វិលត្រឡប់​ទៅ​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​១៦​វិច្ឆិកា​ស្អែក​នេះ​។​
​គួ​បញ្ជាក់ថា ក្នុង​ដំណើរ​ផ្តល់​អំណោយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ក្រីក្រ​ក្នុង​ខេត្តមណ្ឌលគិរី​លើក​នេះ កាកបាទក្រហមកម្ពុជា បានផ្តល់​អំណោយ​មនុស្សធម៌​ដល់​ពលរដ្ឋ​សរុប​ចំនួន​៣.៣០១​គ្រួសារ​៕S/​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ទស្សនា​ទេសភាព​ទឹកជ្រោះ​ប៊ូ​ស្រា​នៃ​ខេត្តមណ្ឌលគិរី​