សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទទួល​ជួប​សវនាការ​លោកស្រី​វេជ្ជបណ្ឌិត​នាយិកា​ប្រតិបត្តិ​អង្គការ​យូ​អិន​អេដស៍​ប្រចាំ​នៅ​កម្ពុជា​

222
ចែករម្លែក

ដោយ:​សុផល​/​ភ្នំពេញ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​កា​លពី​ព្រឹក ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៩ បានទទួល​ជួប​សវនាការ ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត វ្ល៉ា​ដាន​កា អាន​ឌ្រី​វ៉ា (Vladanka ANDREEVA) នាយិកា​ប្រតិបត្តិ​អង្គការ​យូ​អិន​អេដស៍​ប្រចាំ​នៅ​កម្ពុជា (UNAIDS) នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​។​
​ ​

ក្នុងជំនួប​នោះ ក្នុងនាម​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ចំពោះ​ការឆ្លើយតប មេរោគ​អេដស៍​ជំងឺអេដស៍​នៅ​កម្ពុជា សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​គូសបញ្ជាក់​ពី​កិច្ចសហការ​របស់​កាក​បាទ​ក្រហម​ជាមួយ​អង្គការ​យូ​អិន​អេដស៍​លើ​វិស័យ​ទប់​ស្តា​ត់​និង​ឆ្លើយតប​ចំពោះ​ជំងឺអេដស៍ សុខភាព​មាតា​និង​ទារក ការយកចិត្តទុកដាក់​និង​ថែរក្សា​អ្នក​កើត​ជំងឺអេដស៍ ការចែក​អំណោយ​ប្រជាជន និង​សកម្មភាព​មនុស្សធម៌​ជាច្រើន​ទៀត​។​
​ ​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានលើកឡើង​ទៀតថា​៖​ស​ម្តេចក៏ បាន​បង្កើតឱ្យមាន​ក្រុម​ឥរ​ស្សជន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ដ្រីរាជការ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង​វិស័យ​ឯកជន​ផងដែរ ដោយ​ក្នុងនោះ ជា​រៀងរាល់ឆ្នាំ សម្ដេច​តែងតែ​បញ្ជ្រាប​នូវ​ខ្លឹមសារ​អប់រំ និង​ធ្វើការ​អំពាវនាវ​ពី​ការការពារ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ គ្រប់​ពេលដែល​សម្ដេច និង​សហការី ចុះទៅ​សំណេះ​សំណាល​សួរ​សុ​ក្ខ និង​ចែក​អំណោយ​មនុស្សធម៌ ជូន​ដល់​ពលរដ្ឋ ងាយ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត ដោយ​ក្នុងនោះ ក៏មាន​អ្នក​ដែល​ផ្ទុក​នូវ​មេរោគ​អេដស៍​ផងដែរ​។​

សម្តេច​ក៏បាន​បង្កើតឱ្យមាន​ពានរង្វាន់​ឆ្នើម​ចំពោះ​អ្នក​ដែល​សកម្ម​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​អេដស៍ ដែល​ជ័យលាភី​ទាំងនោះ​រួមមាន យុវជន​កាកបាទក្រហម​កម្ពុជា វិស័យ​ឯកជន រោងចក្រ ថ្នាក់​ដឹ​ន​នាំ​ជាតិ​និង​អង្គការក្រៅរដ្ឋាភិបាល​។​
​ជ

ាងនេះទៅទៀត​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​ណែនាំ នូវ​គ្រោះថ្នាក់​ដល់​ជីវិត និង​បញ្ហា​ប្រឈម ដល់​ប្រជាពលរដ្ឋ ពី​ជំងឺអេដស៍​នេះ​មិន​ត្រឹមតែ​សម្លាប់​ជីវិត​នោះទេ គឺ​បានធ្វើឱ្យ​សេដ្ឋកិច្ច​គ្រួសារ​ធ្លាក់ចុះ ពេល​ឪពុកម្តាយ ស្លាប់​ដោយ​ជំងឺអេដស៍​ទៅ កូន​នឹង​កំព្រា រងារ​គ្មាន​ទីពឹង​។ ចំណែកឯ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​វិញ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត តែ​តែងតែ​លើក​ទឹក​ចិ​ត្ដ ដល់​អ្នក​ដែល​ផ្ទុក​នូវ​មេរោគ​អេដស៍ ដោយមាន​ជួយ​ជា​ថវិកា ស្បៀងអាហារ ដើម្បី​សម្រាល​នូវ​ទុក្ខលំបាក​របស់​ពួកគាត់ និង​បាន​ក្រើនរម្លឹក ដល់​អ្នក​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ទាំងអស់ ត្រូវ​ទៅពិនិត្យ​សុខភាព និង​លេបថ្នាំ​ពន្យា​ជីវិត ឱ្យបាន​ទៀត​ទាត់ ទៅតាម​ការកំណត់​រប​ស់​គ្រូពេទ្យ​។​

សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហម បាន​មានប្រសាសន៍​បន្ដថា លើស​ពីនោះ ឥរ​ស្សជន​ថ្នាក់ជាតិ ក៏ដូចជា​ថ្នាក់ក្រោម​ជាតិ​របស់​យើង បានរួម​សហការគ្នា​ធ្វើការ​ងារ​បាន​ជាទី​មោទន ដោយនៅ​ឆ្នាំ​២០១៧ កម្ពុជា​យើង បានសម្រេច​ទិសដៅ ៩០-៩០-៩០ ដែលជា​ការប្ដេជ្ញា​ចិ​ត្ដ ជាស​កល​ក្នុងការ​ធ្វើតេស្ដ​រក​មេរោគ​អេដស៍ និង​ផ្ដល់​ការព្យាបាល បី​ឆ្នាំមុន​កាលកំណត់ ក្នុងការ​កាត់បន្ថយ និង​លុបបំបាត់​ការឆ្លង​រីក​រាលដាល​មេរោគ​អេដស៍ ៩០-៩០-៩០ នៅ​ឆ្នាំ​២០២០ និង​ទិសដៅ ៩៥-៩៥-៩៥ នៅ​ឆ្នាំ​២០២៥ ផងដែរ​។​

ចំពោះ​ទិសដៅ ៩០-៩០-៩០ នេះ​គឺ ដំណាក់កាល​ទី​១៖ ត្រូវ​កំណត់​ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍​ក្នុងប្រទេស​ឲ្យ​បាន ៩០% នៃ​ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍​សរុប​, ដំណាក់កាល​ទី​២៖ ត្រូវ​ព្យាបាល​អ្នក​ផ្ទុកមេរោគ​អេដស៍​ឲ្យ​បាន ៩០% នៃ​ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍ ដែល​បាន​រកឃើញ​ខាងលើ​និង​ដំណាក់កាល​ទី​៣៖ ក្នុងចំណោម​អ្នក​ផ្ទុកមេរោគ​អេដស៍ ដែល​ទទួលបាន​ការព្យាបាល​ខាងលើ រដ្ឋ​ត្រូវ​សម្រេច​ឲ្យ​បាន​លទ្ធផល ៩០% ដែល​ពិនិត្យ​មើលទៅ​សឹងតែ​គ្មាន​កំហាប់​នៃ​មេរោគ​អេដស៍ ក្នុង​រា​ង្គ​កាយ​អ្នក​ផ្ទុក​។​

​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា កម្ពុ​ជាមាន​មោទកភាព​ចំពោះ​អត្រា​ឆ្លង​មេរោគ​អេដស៍​បាន​ថយ​ចុះមក​នៅត្រឹម​០,៥​ភាគរយ​គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៩​នេះ​។​សម្តេច​បាន​បញ្ជាក់ថា យើង​នៅតែ​បន្ដការងារ​ការ​នេះ ឱ្យ​កាន់តែ​សកម្ម​បន្ថែមទៀត ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​យើង ក្នុងពេលដែល​ចុះទៅ​សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ពួកគាត់ នៅតាម​តំបន់ និង​បណ្ដា​ខេត្ដ​ផ្សេង​ផ្សេងៗ​នៅ​ទូទាំងប្រទេស ។​

ក្នុងឱកាស​នោះ លោកស្រី វ្ល៉ា​ដាន​កា អាន​ឌ្រី​វ៉ា ( Vladanka ANDREEVA) នាយិកា​ប្រតិ​ប​ត្ដិ​អង្គការ UNAIDS បាន​សម្ដែង​នូវ​កា​រស​សើរ និង​ចូលរួម​អបអរ​ដល់​ប្រទេស​កម្ពុជា ដែលជា​ប្រទេសមួយ​ដែល​លេចធ្លោរ​យ៉ាងខ្លាំង នៅក្នុង​ចំណោម ៧​ប្រទេស​នៅលើ​ពិភពលោក ដែល​ទទួលបាន​នូវ​សមិទ្ធផល ក្នុងការ​កាត់បន្ថយ​អត្រា​មរណ​ដោយ​មេរោគ​អេដស៍​។ លោកស្រី​សង្ឃឹម​យ៉ាង​មុតមាំ​ថា កម្ពុជា​នឹង​បន្ដ​ឆ្ពោះទៅ​សម្រេច​គោលដៅ​សហ​វត្សរ៍​របស់​អង្គការសហប្រជាជាតិ ក្នុងការ​កាត់បន្ថយ និង​លុបបំបាត់​ការឆ្លង​រីក​រាលដាល​មេរោគ​អេដស៍ នៅក្នុង​ឆ្នាំ​២០២៥​ផងដែរ​។​

លោកស្រី​វ្ល៉ា​ដាន​កា អាន​ឌ្រី​វ៉ា បាន​ថ្លែង​កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​បាន​ចូលរួម​គ្រប់​សកម្មភាព ទាំង​ការជួយ​សម្រាល​ទុក្ខលំបាក​ប្រជាពលរដ្ឋ ការអប់រំ​សុខភាព ការលើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ធនធានមនុស្ស​ផងដែរ ។ ទន្ទឹង​នឹង​នោះ UNAIDS នឹង​ប្ដេជ្ញា​សហការ​គាំទ្រ​កាកបាទក្រហមកម្ពុជា ចូលរួមចំណែក​យ៉ាងសកម្ម ក្នុងការ​កាត់បន្ថយ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​មេរោគ​អេដស៍ គម្រោង​ដទៃទៀត ដើម្បី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ នៅ​ប្រទេស​កម្ពុជា​។​

លោកស្រី​នាយិកា​ប្រតិ​ប​ត្ដិ​អង្គការ UNAIDS បាន​លើកឡើងថា​ UNAIDS កំពុង​ធ្វើការ​ជាមួយ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស​ក្រសួង សុខាភិបាល ដើម្បី​ឈានទៅ​លុបបំបាត់​ការរីក​រាលដាល​ជំងឺ​អេស​ដ៍​៕B/


​ ​