សម្តេច​ក្រឡាហោមៈ​សុខភាព​មនុស្ស​យើង​មានតម្លៃ​ជាងមាស​ពេជ្រ​ទៅទៀត​

843
ចែករម្លែក
  • 47
    Shares
សម្តេច​ក្រឡាហោមៈ​សុខភាព​មនុស្ស​យើង​មានតម្លៃ​ជាងមាស​ពេជ្រ​ទៅទៀត​

​ដោយៈ ចាន់ ថន​/​ព្រៃវែងៈ ថ្លែង​ទៅកាន់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា និង​ពលរដ្ឋ​មក​ទទួល​សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅ​វិទ្យាល័យ​ច័ន្ទ​គ្រឹះ​ស្នា​ស្ថិតនៅ ឃុំ​​ច្រេស ស្រុក​មេសាង ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៩ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មាន​ប្រសា​ ​សន៍​ថា សុខភាព​របស់​យើង​មាន​សារសំខាន់​ជាងមាស​ពេជ្រ​ទៅទៀត​។


​ ​សម្តេច​ក្រឡាហោម ​មានប្រសាសន៍ថា មាន​សុខ​ភាពល្អ​អារម្មណ៍ល្អ​ការងារ​ល្អ​គ្រួសារ​រីករាយ​។ បងប្អូន​ត្រូវ​ចេះ​ថែទាំ​សុខ​ ​ភាព​ដោយ​ខ្លួនឯង​កុំ​ពឹង​ផ្អែកទៅលើ​គ្រូពេទ្យ​ពេក​។ ដោយ​ត្រូវ​ទទួលទាន​អាហារ​បន្លែ​ណា​ដែល​គ្មាន​សារធាតុ​ជាតិគីមី​ត្រូវ​ហូប​ស្អាត​រស់នៅ​ស្អាត​ជាប្រចាំ​ដើម្បី កាត់បន្ថយ​នូវ​ជំងឺ​នៅក្នុង​ខ្លួន​បាន​មួយកម្រិត​។
​ ​សម្តេច​ក្រឡាហោម​បាន ពិពណ៌នា​ថា នេះ​ជាការ​កាត់បន្ថយ​ការចំណាយ​ថ្លៃ​ព្យាបាល​របស់​បងប្អូន​ពល​រដ្ឋ​ដោយ​ទទួលបាន​នូវ​ការថែទាំ​សុខ ភាព​របស់​គ្រូពេទ្យ​និង​ពិនិត្យ​ព្យាបាល​ជូន​គាត់​យ៉ាង​យកចិត្តទុកដាក់​បំផុត​។​


​ ​សម្ដេច​ក្រឡាហោម​បាន​បន្តទៀតថា នៅក្នុង​ ស្រុក​មេសាង នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល​សម្ដេច និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា បាន​ ​មក​ព្យាបាល​​​ជំងឺ​ជូន​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ឲ្យ ស្រុក​មេសាង នេះ​។
​ ​សម្តេច​បាន​សុំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​អគ្គិភ័យ​។ មុន​ចេញ​ទៅណា​ត្រូវ​បិត​កុងតាក់​ភ្លើង ពន្លត់ភ្លើង
​ចង្ក្រាន ភ្លើង​ធូប ភ្លើងទៀន ឱ្យបាន​រួចរាល់ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​យើង​នាពេលខាងមុខ​នេះ​នឹង​សូម​ឲ្យ​បងប្អូន​ប្រជាព​រដ្ឋ​គោរព​ច្បាប់ ចរាចរ​ទាំងអស់គ្នា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​នៅក្នុង​ប្រទេស​កម្ពុជា​៕ សរន