សម្តេច​ក្រឡាហោមៈ កម្ពុជា​ជា​ប្រទេស​រងគ្រោះ​នៃ​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​

.​សន្និសីទ​តំបន់​ស្តីពី​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​ចេញ​សេចក្តីថ្លែងការណ៍​រួម​ក្រុងភ្នំពេញ

1025
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​
​ភ្នំពេញៈ សន្និសីទ​តំបន់​ស្តីពី​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ អន់​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាតិ រយៈពេល​ពីថ្ងៃ ចាប់ពី​ថ្ងៃទី​៥-៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​បានបញ្ចប់​ដោយ​ជោគជ័យ​។ សន្និសីទ​នេះ​បាន​បិទ​កាលពី​រសៀល​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ការរៀបចំ​ឲ្យ​មាន​សន្និសីទ​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ អន់​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាតិ​នេះ​ឡើង ស្រប​ពេលដែល​សភាពការណ៍​នៃ​បទល្មើស​នេះ កំពុងតែបន្ត​កើតមាន​។ សន្និសីទ​ថ្នាក់​តំបន់​ដែល​បានរៀបចំ​ឡើង​នេះ គឺ​ស្របតាម​កាលៈទេសៈ​របស់​កម្ពុជា ខណៈដែល​កិច្ចដំណើរការ​នៃ​មារ​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព បាន​ឈានដល់​ដំណើរ​កាល​មួយ​កាន់តែ​ត្រូវបាន​យកចិត្តទុកដាក់​ក្នុង​ក្របខណ្ឌ​តំបន់ និង​សាកលលោក​ផងដែរ​។ …​ទន្ទឹម​និង​តម្រូវការ​នៃ​ការប្រើប្រាស់​ឱសថ ទើប​ជនល្មើស​ឆ្លៀតឱកាស​ខិតខំ​ធ្វើ​ការផលិត ចរាចរ និង​ចែកចាយ​នៅ​ឱសថ​ក្លែងក្លាយ និង​អន់​គុនភាព​លើ​ទីផ្សារ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ឱសថ​ទាំងនោះ និង​ថែមទាំង​ខាត​ថវិកា​យ៉ាងច្រើន​សន​ន្ធឹ​ក​សន្ធាប់ ហើយ​ដែលមាន​ខ្លះ​បាន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែមទៀត​ផង​។​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​

សម្តេច​ក្រឡាហោម​បាន​បញ្ជាក់ថា “​កន្លងមក​ក៏ដូចជា​បច្ចុប្បន្ននេះ កម្ពុជា​បានទទួល​រងគ្រោះ​ផងដែរ អំពី​ការ​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ក្នុងស្ថានភាព​ជា​ប្រទេស​ប្រើប្រាស់​។ ចំពោះមុខ​យើង​ពិនិត្យឃើញថា ការអនុវត្ត​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​នៅ​កម្ពុជា បាន​ដំណើរការ​ទៅដោយ​យកចិត្តទុកដាក់​ខ្ពស់ និង​ទទួលបាន​លទ្ធផល​ល្អ​ផងដែរ​។ ហើយ​កម្ពុជា​ក៏​នៅតែ​ន​ម្ត​ខិតខំ​ប្រឹងប្រែង​និង​ត្រូវការ​សហការ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ពិសេស​ប្រទេស​ក្នុង​ទន្លេមេគង្គ​នេះ​តែម្តង ដើម្បី​ទប់ស្កាត់​រាល់​សកម្មភាព​លួច​ផលិត ចរាចរ និង​ចែកចាយ​ផលិតផល​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​”​។​

​សន្និសីទ​តំបន់​ស្តីពី​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ បានចេញ​សេចក្តីថ្លែងការណ៍​រួម​ក្រុងភ្នំពេញ ស្តីពី “​ការប្រយុទ្ធប្រឆាំង​ប្រឆាំង​ឱសថ​ក្លែងក្លាយ អន់​គុណភាព និង​គ្មាន​ច្បាប់​អនុ​ញ្ញា​ត្តិ​” ។​

​សេចក្តីប្រកាស​រួម​ដែលមាន​កម្ពុជា ចិន ឡាវ ភូមា ថៃ និង​វៀតណាម បានប្រកាសថា រដ្ឋាភិបាល​របស់​យើងទាំងអស់គ្នា​បានចាត់ទុក​បញ្ហា​សុខភាព​របស់​ពលរដ្ឋ​ជា​រឿង​មួយ​ដែល​សំខាន់បំផុត និង​ជា​បញ្ហា​អាទិភាព​ដែល​ត្រូវ​គិតគូរ និង​ដោះស្រាយ ដោយ​មិន​ប្រកាន់​ទីកន្លែង ភូមិសាស្ត្រ​នយោបាយ និង​ស្ថានភាព​សេដ្ឋកិច្ច​រង​បស់​រដ្ឋ​ណាមួយ​ឡើយ​។ ការរីក​រាលដាល​នៃ​ឱសថ​ក្លែងក្លាយ អន់​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត គឺជា​ហានិភ័យ​មួយ​ដល់​សុខភាព​ដែល​អាច​មើលរំលង​បាន ហើយ​ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សាកល​ទាំងមូល មិនតែប៉ុណ្ណោះ​ទំហំ នៃ​ផលប៉ះពាល់​នេះ​ក៏​មិនអាច​ប៉ាន់ប្រមាណ​បាន​នៅឡើយ​។​

​នៅក្នុង​សេចក្តីប្រកាស​រួម​ជា​ប្រវត្តិសាស្ត្រ​បាន​សង្កត់​អំពី​តថភាព​មួយ​ដែល​មិនអាច​ប្រកែក​បាន គឺថា ការផលិត ការចែក​ចាយ និង​ការលក់ដូរ​ផលិតផល​សុខាភិបាល​ក្លែងក្លាយ អន់​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត ពិតជា​បាន​បង្ក​គ្រោះ​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ការកសាង​នីតិរដ្ឋ​។ ចរាចរ​នៃ​ឱសថ​ក្លែងក្លាយ អន់​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាតិ បាន​រីក​រាល​ដា​ពេញ​ពិភពលោក​។ “​យើង​យល់ច្បាស់​អំពី​តម្រូវការ​បន្ទាន់​ក្នុងការ​ចាត់វិធានការ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​នេះ តាមរយៈ​បណ្តោះ​បណ្តាល​ព័​ត៍​មាន ក្នុង​ស្មារតី​ពង្រឹង​យន្តការ ព្រមទាំង​ការសម្របសម្រួល​ពីរ​ដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ ក៏ដូចជា​នៅក្នុង​តំបន់​ទាំងមូល​ស្របតាម​ស្មារតី នៃ​កិច្ចព្រមព្រៀង​ស្តីពី​បទល្មើស​សុខាភិបាល​”​។​

​ប្រតិភូ​ជាន់ខ្ពស់​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​បានសម្រេច​ដូចតទៅៈ បង្កើន​ការយល់ដឹង​លើ​និយមន័យ​នៃ​ឱសថ​ក្លែងក្លាយ ឲ្យ​បាន​ឆាប់រហ័ស​តាម​ដែល​អាចធ្វើ​ទៅបាន ដោយ​ពិចារណា​ទៅលើ​ការកំណត់​និយមន័យ​នៃ “​ផលិតផល​សុខាភិបាល​ក្លែងក្លាយ អន់​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាតិ​”​។ ធនា​បង្កើត​នូវ​ប្រព័ន្ធ​ច្បាប់​ដដែល​មាន​ភាព​ប្រដំប្រសង​គ្នា​មួយ ដើម្បី​សម្រួល​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ឲ្យ​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ពួកគេ​មាន​ប្រសិទ្ធភាព​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប និង​ការផ្តន្ទាទោស​បទល្មើស​ពាក់ព័ន្ធ​ឱសថ​ក្លែងក្លាយ អន់​គុណភាព គ្មាន​ច្បាប់​អនុញ្ញាតិ​។ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ដូរ​ព័ត៌មាន​រវាង​គ្នា​ទៅវិញទៅមក​ក្នុង​តំបន់ និង​អន្តរជាតិ​។ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ថ្នាក់​អន្តរជាតិ លើ​វិស័យ​ទប់ស្កាត់ ស្វែងរក និង​បង្ក្រាប ដើម្បី​កាត់បន្ថយ​ហានិភ័យ និង​លុបបំបាត់ចោល​នូវ​ផលិតផល​ក្លែងក្លាយ​៕