សម្តេច​ក្រឡាហោម​ណែនាំ​ឲ្យ​ប្រយ័ត្ន​ខូ​វីដ​១៩ ខណៈ​ពលករ​ខ្មែរ​សម្រុក​មក​ស្រុកកំណើត​វិញ​

168
ចែករម្លែក
ពលករខ្មែរនៅច្រកខ្លងលីក ប៉ោយប៉ែត

ដោយៈ​មុនី​រ័ត្ន​,​គ្រញូង​/​ភ្នំពេញៈ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា ប្រជាពលរដ្ឋ​ប្រមាណ ១០០០​នាក់ នៅ​ថៃ​បាន​សម្រុក​ចេញមក​ស្រុក​ស្រុកកំណើត តាម​ច្រក​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង ជាប់​ខេត្ត​ចន្ទ​បូរី របស់​ថៃ ដោយ​មិនបាន​ត្រួតពិនិត្យ​សុខភាព​អី​ទេ ។
​នៅ​ថ្ងៃទី​២២​ខែមីនា​នេះ​សម្តេច​ក្រឡាហោម​បានធ្វើ​ការណែនាំ​ដោយ​ស្នើសុំ​ខេត្ត​សាមី​នីមួយៗ ណែ​នាំទៅ​មូលដ្ឋាន​ភូមិ ឃុំ ឲ្យ​ផ្តល់ព័ត៌មាន​ជន​ដែល​មកពី​ថៃ ដើម្បី​ឲ្យ​ពេទ្យ​ទៅពិនិត្យ​ហើយ​បើ​មានការ​សង្ស័យ​មាន​ខូ​វីដ​១៩ ទុក​ពួកគាត់​នៅ​ដោយឡែក​សិន កុំ​ឲ្យ​ប៉ះពាល់​ជាមួយ​អ្នកដទៃ សូម្បី​គ្រួសារ​ក៏​មិន​ឲ្យ​ប៉ះ​ដែរ ហើយ​ឲ្យ​គាត់​នៅក្នុង​ផ្ទះ​១៤​ថ្ងៃ​។ ហើយ​បើ​មានការ​សង្ស័យ​យក​កំហាក​មក​ធ្ចើ​តេស្ត​នៅ​ប៉ាស្ទ័រ​។ សូម​ឲ្យ​ខេត្ត​នីមួយៗ​ម្ចាស់ការ​មិនដឹងថា​ទ​តៅ​ខេត្ត​ណាខ្លះ​ទេ មនុស្ស​ជាង​១០០០​នាក់​នឹង​។
​សម្តេច​បន្តថា​ច្រក​ផ្សេងៗ​ទៀត សូម​ឲ្យ​ខេត្ត​ណែនាំ​ទៅ​មូលដ្ឋាន ពិសេស​ភូមិ ឃុំ ស្រុក ឲ្យ​យកចិត្តទុកដាក់​ធ្វើ​រឿង​នឹង​។​

​នៅ​ព្រឹក​ថ្ងៃទី​២២​ខែមីនា​ច្រក​អន្តរជាតិ​ដូង​ស្ថិតក្នុង​ភុ​មិ​ដូង​ឃុំ​ស្រុក​កំរៀង​ត្រូវបាន​ភាគី​ថៃ​បិទ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ចេញចូល​ទៀត​ទេ​។​ដោយឡែក​សម្រាប់​ឡាន​ដឹកទំនិញ​អាច​ឆ្លងកាត់​បាន​ដោយ​អនុញ្ញាត​ឲ្យ​តែ​កុង​និង​ព្រូឡាន​តែ​ត្រូវ​ត្រួតពិនិត្យ​សុខភាព​ត្រឹមត្រូវ​ទើប​ឲ្យ​ចេញ ចូល​តែប៉ុណ្ណោះ ។​
សូមបញ្ជាក់ថា​មកទល់​ល្ងាច​នេះ​គ្មាន​ប្រជា​ ​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ត្រូវ​ជាប់​នៅក្នុង​ទឹកដី​ថៃ​ដោយ​មិនបាន​ឆ្លង​មកដល់​ដី​ខ្មែរ​នោះទេ (​ប្រជា​ ​ពលរដ្ឋ​ឆ្លង​មក​ដី​ខ្មែរ​រួចហើយ​ទើប​ថៃ​បិទ​ច្រក​)​។​
​ការបិទច្រក​ព្រំដែនរ​បស់​ភាគី​ថៃ​នាពេលនេះ​គឺជា​ការទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​នូវ​ជំងឺ​ខូ​វីដ​-១៩ ដោយមាន​ការជូនដំណឹង​មក​គ​ណះ​កម្ម​ការត្រួតពិនិត្យ​ព្រំដែន​ទាំង​២​ហើយ​៕សរន