សម្តេច​ក្រឡាហោម​សខេង​បូ​ង​សួង​សុំ​សេចក្តីសុខ​នៅមុខ​ប្រាសាទ​បាណន់​

832
ចែករម្លែក

​ដោយ : ​ប៊ុន​ណាត​/​បាត់ដំបង : ​កាលពី​រសៀល​ថ្ងៃទី​២៣ ​ខែកក្កដា ​ឆ្នាំ​២០១៨​នៅ​ទីលាន​មុខ​ប្រាសាទ​បាណន់​ស្ថិតក្នុង​ភូមិ​បាណន់​ឃុំ​ក​ន្ទឺ​២​ស្រុក​បាណន់​ខេត្តបាត់ដំបង អាជ្ញាធរខេត្ត​រួមជាមួយ​អាជ្ញាធរ​ស្រុក​បានរៀបចំ​ពិធីបួងសួង​សុំ​សេចក្តីសុខ​ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ​និង​កងកម្លាំង​ប្រ​​ដាប់​អាវុធ​ទាំងបី​ប្រភេទ​ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ​ស ខេង ​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​តំណាងរាស្ត្រ​
​មណ្ឌល​បាត់ដំបង​។​

ចូលរួម​ក្នុង​ពិធី​នេះដែរ​មាន​សមាជិក​រាជ​​រដ្ឋាភិបាល សមាជិក​រដ្ឋសភា សមាជិក​ព្រឹទ្ធ​សភា លោក​ច័ន្ទ សុផល​ប្រធាន​គណៈ​ក​ម្មា​ធិ​​ការ​បក្ស​ខេត្ត លោក​អ៊ុយ រី​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​ងួន រតនៈ​អភិបាលខេត្ត អភិបាល​
​រង​ខេត្ត អភិបាលស្រុក ក្រុមប្រឹក្សា​ស្រុក ក្រុម​​ប្រឹក្សា​ឃុំ​និង​ប្រជាពលរដ្ឋ​ជាង​៤០០​នាក់​។​

មុន​ធ្វើ​ពិធីបួងសួង​សម្តេច​ក្រឡាហោម​បាន​​ទៅ​អុជ​ធូប​នៅ​អាសនៈ​ម្ចាស់​ទឹក ម្ចាស់​ដី​រួច​បន្ត​​មក​បានរៀបចំ​ពិធី​តាមបែប​ព្រះពុទ្ធសាសនា ស្តាប់​ព្រះសង្ឃ​សូត្រមន្ត​ព្រមទាំង​ធ្វើ​ពិធី​ប​ង្សុ​កុល​ឧទ្ទិស​ជូន​ដល់​បុព្វការី​ជន​ដែល​បាន​លា​ចាក​លោក​យើង​នេះ​ទៅហើយ​សុំ​ទៅកាន់​សុគតិភព​តរៀង​ទៅ​។​ ក្រោយពេល​ចប់​កម្មវិធី​សម្តេច​ព្រម​ទាំ​ប្រតិភូ​
​ទាំងអស់​អញ្ជើញ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ ៕B