សម្តេច​ក្រឡាហោម​សខេង​!”​ចំពោះ​កន្លែង​បូជាសព​និង​ក្លិប​កម្សាន្ត​ ដែល​នៅ​ជិត​សាលារៀន​ត្រូវ​លុបបំបាត់ចោល​”

564
ចែករម្លែក
  • 60
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ កាលពី​រសៀល​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០១៩ ​ក្នុងពេល​ចុះពិនិត្យទីតាំងសាងសង់អាងហែលទឹក​នៅពហុកីឡដ្ឋានខេត្តបាត់ដំបង សម្ដេច ក្រឡាហោម ស ខេ ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មាន ប្រសាសន៍ថា​ កន្លែងបូជាសព និង​ក្លិប​កម្សាន្ត​ដែល​នៅ​ជិត​សាលារៀន​គឺ​ត្រូវ​លុបបំបាត់ចោល​លែងឱ្យ​មាន​ទៀតហើយ​។​

​គម្រោង​នេះ​ធ្វើ ឡើងតាមការណែនាំរ​បស់សម្ដេចតេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដែលបាន​ហាម​ឃាត់មិន​ឱ្យមាន​ក្លិបកម្សាន្ដ និង​ឈាន​ដ្ឋា​ន​នៅ​ជិតសាលារៀន​ទៀត​ទេ​ ព្រោះ​វា​ឲ្យប៉ះពាល់ទៅដល់ការសិក្សារបស់សិស្សានុសិស្ស​ដែល​កំពុង​រៀនសូត្រ​។

​សម្ដេចក្រឡាហោម ស ខេង​បញ្ជាក់ថា ការមិន​អនុញ្ញាតឲ្យដាក់ក្លិប​កម្សាន្ដ​និង កន្លែងបូជា​សពយនៅជិតសាលារៀននេះ​ ក្នុងគោលបំណងដើម្បី​កុំ​ឲ្យប៉ះពាល់ ដល់អារម្មណ៍កំពុង​សិក្សា​រប​ស់សិ​ស្សានុសិស្ស ខណៈការសេពនិងចរាចរ គ្រឿងញៀនច្រើនលាក់ខ្លួនក្នុងក្លិបកម្សាន្ត​ ហើយក៏​រំខាន​ដោយ​ការ​បំពង​សំឡេង​ផងដែរ​។

​សម្តេចក្រឡាហោម​បានបញ្ជាក់ថា​ បទពិសោធន៍កន្លងទៅ គឺថា​និស្សិតនៅ សកលវិទ្យាល័យច្បាប់បឹងត្របែក ដែលនៅក្បែរ Rock ដែលជាក្លិបកម្សាន្ដ រហូត មកដល់ពេលនេះយើងបានដោះស្រាយបិទហើយ ។ កន្លែងបូជាសព មិនឲ្យមាន នៅ​ជិតសាលាទៀត​ទេ ព្រោះ​វា​ធ្វើឱ្យ​សិស្សានុសិស្ស​មានអារម្មណ៍ភ័យ ខ្លាច​និ​ង​ប៉ះពាល់​ដល់​អារម្មណ៍​នៃ​ការរៀនសូត្ររបស់​សិស្ស​និង​និស្សិត​៕S/Ha

​ ​ ​ ​រូប​ថ​តៈ​សម្តេច​ក្រឡាហោម​ផ្តល់​បទសម្ភាសន៍​