សម្តេច​ក្រឡាហោម​អញ្ជើញ​ចូលរួម​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨​និង​លើក​ទិសដៅ​ឆ្នាំ​២០១៩

386
ចែករម្លែក
  • 17
    Shares

ដោយៈ​ប៊ុន​ណាត​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០១៩​សម្តេច​ក្រឡាហោម​ស ខេង​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨​និង​លើក​ទិសដៅ​ឆ្នាំ​២០១៩​នៅ​សាលប្រជុំ​មជ្ឈមណ្ឌល​សុភមង្គល​ក្រុង​បាត់ដំបង​។​

​លោក​ងួន​រតនៈ​អភិបាលខេត្ត​បាត់ដំបង​បាន​បញ្ជាក់ថា​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨​និង​លើក​ទិសដៅ​ឆ្នាំ​២០១៩​បាន​ដំណើរការ​អស់​រយៈពេល​ពេញ​១​ថ្ងៃ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ខេត្ត​។​តំណាង​ក្រុមការងារ​យុវជន​ថ្នាក់កណ្តាល​និង​ថ្នាក់ដឹកនាំ​គណបក្ស​ក្រុង ស្រុក​ឃុំ​សង្កាត់​ភូមិ​ព្រមទាំង​សកម្មជន​យុវជន​គណបក្ស​គ្រ​ប៉​លំដាប់ថ្នាក់​សរុប​៥៦០​នាក់​។​

​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​មានប្រសាសន៍​សំណេះសំណាល​និង​បានធ្វើការ​កោតសរសើរ​ដល់​យុវជន​គណបក្ស​ខេត្ត​ទាំងអស៎​ដែល​បាន​រួមគ្នា​បង្កើតបាន​ស​មិទ្ធ​ផល​ជាច្រើន​។​ដោយមាន​ការដឹកនាំរ​បស់​គណបក្ស​ខេត្ត​ក៏ដូចជា​ការជួយជ្រោមជ្រែង​ពី​ក្រុមការងារ​គណបក្ស​ចុះជួយ​ខេត្ត ក្រុង ស្រុក​និង​ក្រុម​ការ​ងារ​របស់​រាជរដ្ឋាភិបាល​ដែល​ក្រុមការងារ​ទាំងពីរ​នេះ​បាន​ផ្សាភ្ជាប់​គ្នា​និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​បាន​ទាន់ពេលវេលា​៕S/

​រូប​ថ​តៈ​សម្តេច​ក្រឡាហោម​អញ្ជើញ​ដល់​អ្នកចូលរួម លោក​អភិបាលខេត្ត​មានប្រសាសន៍ សម្តេច​ស ខេង​មានមតិ​សំណេះសំណាល​