សម្តេច​ក្រឡាហោម​”​ទោះបី​ទីក្រុង​ឬ​ទីប្រជុំជន​បញ្ហា​សំរាម​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មូ​យ​”

113
ចែករម្លែក

ដោយៈ​ប៊ុន​ណាត​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០​។​នៅ​សាល​មហោស្រព​ស្ទឹង​សង្កែ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តបាត៎ដំបង​មានប្រសាសន៍ថា​”​ទោះបី​ទីក្រុង​ឬ​ទីប្រជុំជន​បញ្ហា​សំរាម​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មូ​យ​។​

​សម្តេច​បាន​បញ្ជាក់ថា​ដោយសារ​មានការ​រីកចម្រើន​នៅ​ទីក្រុង​និង​ទីប្រជុំជន​នានា​ក៏មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​។​ទន្ទឹមនឹង​ការរីកចម្រើន​ក្នុង​ទីក្រុង​និង​ទីប្រជុំជន​ក៏​លេចចេញ​នូវ​បញ្ហា​ជាច្រើន​ដូចជា​បញ្ហា​សំណង់​បញ្ហា​សំរាម​បញ្ហា​រចនាសម្ព័ន្ធ​ទីក្រុង​ទីប្រជុំជន​កំពុង​ជួប​បញ្ហា​ប្រឈម​។​កាកសំណល់​រឹង​រាវ​បញ្ហា​សណ្តាប់ធ្នាប់​អនាម័យ​សោភ័ណភាព​ចាំបាច់​ត្រូវ​គិតគូរ​និង​មាន​វិធានការ​ដោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ទាំងនោះ​ឱ្យបាន​សមស្រប​តាម​ពេលវេលា​។​

​​សម្តេច​បាន​បន្តថា​បញ្ហា​អនាម័យ​គឺជា​រឿង​ធំ​ណាស់​រីឯ​បញ្ហា​សម្រាម​ក៏​ជា​រឿង​ធំ​ដែរ​។​ទោះបីជា​ទីក្រុង​មាន​អគារ​សំណង់​ខ្ពស់​ល្អ​ក៏ដោយ​ប៉ុន្តែ​បើ​មាន​សំរាម​រញ៉េរញ៉ៃ​ធ្វើឱ្យ​ទីក្រុង​យើង​វា​អាក្រក់​បានដែរ​។​មិនថាតែ​ទីក្រុង​ទេ​នៅតាម​ជនបទ​នៅតាម​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ​ក៏​យើង​ត្រូវ​ផ្សព្វផ្សាយ​បញ្ជ្រាប​ពី​បញ្ហា​អនាម័យ​ឱ្យ​គាត់​បានដឹង​ដែរ​មិនមែន​យកចិត្តទុកដាក់​តែ​ទីក្រុង​ទេ​។​

​រីឯ​ទីប្រជុំជន​ក៏ត្រូវ​យកចិត្តទុកដាក់​ដែរ​។​ក្នុងឱកាស​នោះដែរ​សម្តេច​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រីរាជកា​រ​និង​ផ្តល់​ថវិកា​ដល់​អ្នកចូលរួម​ជាង​១​ពាន់​នាក់​ក្នុង​ម្នាក់ៗ​ចំនួន​៤​ម៉ឺន​រៀល​ផងដែរ​៕S/

​រូបថត​៖​សម្តេច​ក្រឡាហោម​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​អ្នក​ចូល​រូ​ម​ក្នុង​ពិធី​ជាង​១​ពាន់​នាក់​។​សម្តេច​ក្រឡាហោម​សំណេះសំណាល​សម្តេច​បំពាក់​គ្រឿង​ឥស្ស​តយ​យស​ដល់​មន្ត្រីរាជការ​