សម្តេច​ក្រឡាហោម បញ្ចប់​តំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ ករុណា

382
ចែករម្លែក

ដោយ​:​បាយ័ន​/​សៀមរាបៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បញ្ចប់​តំណែង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ ករុណា ពី​នាយ​ប៉ុ​ស្កិ៍​នគរបាល ច្រកទ្វារ​អាកាសយានដ្ឋាន អន្តរជាតិ​សៀមរាប ហើយ​ជំនួស​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទឹម សុភា មក​គ្រប់គ្រង​វិញ​។​

លោកឧត្តមសេនីយ៏ត្រី អ៊ុ ករុណា ពីនាយប៉ុស្កិ៏នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលត្រូវក្រសួងមហាផ្ទៃបញ្ចប់តំណែង(រូបឯកសារ)


​ ​យោងតាម​សេចក្តីប្រកាស របស់​ក្រសួងមហាផ្ទៃ លេខ​៨៧៧៥ ប្រក ចុះ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ហើយ​កាសែត​រស្មី​កម្ពុជា ទើបតែ​ទទួលបាន នា​ល្ងាច​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បានឱ្យដឹងថា ប្រការ ១ បានសម្រេច​បញ្ចប់​តំណែង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ ករុណា អត្តលេខ ០៨៩៨៩ ពី​នាយ​ប៉ុ​ស្កិ៍​នគរបាល​ច្រកទ្វារ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដោយ​រក្សា​មុខតំណែង ជា​អនុប្រធាននាយកដ្ឋាន​ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ ប្រការ​២ ត្រូវបាន​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទឹម សុភា អត្តលេខ ៨៥៥២៩ ពី​អនុប្រធាននាយកដ្ឋាន ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជា​នាយ​ប៉ុ​ស្កិ៍​នគរបាល​ច្រកទ្វារ អាកា​សយនដ្ឋាន​អន្តរជាតិ​សៀមរាប នាយកដ្ឋាន​ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​


​ ​គេ​មិនទាន់​ដឹងថា ការចេញ​សេចក្តីប្រកាស របស់​ក្រសួងមហាផ្ទៃ ដើម្បី​បញ្ចប់​តំណែង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ច្រកទ្វារ​នៃ​អាកាសយានដ្ឋាន អន្តរជាតិ​សៀមរាប ដោយសារ​មូលហេតុ​អ្វី ពិតប្រាកដ​នៅឡើយ​។ ព្រោះនេះ គឺ​យោង​តាមតែ​សេចក្តីប្រកាស របស់​ក្រសួងមហាផ្ទៃ តែប៉ុណ្ណោះ ៕សរន