សម្តេច​ក្រឡាហោម ស ខេងៈ ករណី​គ្រឿងញៀន​នៅ​រ៉​ក់មាន​មន្ត្រីប៉ូលិស​ពាក់ព័ន្ធ​កំពុង​តាម​ចាប់ខ្លួន​

794
ចែករម្លែក
  • 1.9K
    Shares
សម្តេច​ក្រឡាហោម ស ខេងៈ ករណី​គ្រឿងញៀន​នៅ​រ៉​ក់មាន​មន្ត្រីប៉ូលិស​ពាក់ព័ន្ធ​កំពុង​តាម​ចាប់ខ្លួន​

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ទម្លាយ​ថា ករណី​បង្ក្រាប​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក់ ដែល​សមត្ថកិច្ច​រឹបអូស​គ្រឿងញៀន​ជ​ជិត ៥០​គីឡូក្រាម គឺមាន​ការពាក់ព័ន្ធ​ជាមួយ​មន្ត្រីប៉ូលិស ដែលជា​មុខសញ្ញា​តាមរក​ចាប់ខ្លួន​។ ដោយ​សម្តេច​ក្រឡាហោម​បាន​អះអាងថា សមត្ថកិច្ច​មិន​ស្ទាក់ស្ទើរ​ក​ក្នុង​ការធ្វើ​រឿងនេះ​ទេ គឺ​នឹង​ង​បន្ត​ត​ធ្វើ​ទៀត​។​

ការ​បញ្ជាក់​របស់​សម្តេច​ក្រឡា​ហោម ស ខេង បាន​ធ្វើឡើង​នៅក្នុង​ពិ​ធិ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត ឆ្នាំ​២០១៩ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ​។​
សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា “​យើង​មិនត្រូវ​ទុក​ឲ្យ​គ្រឿងញៀន​ត្រួតត្រា​យើង​ទេ យើង​ត្រូវ​ត្រួតត្រា​គ្រឿងញៀន លុបបំបាត់​ឲ្យ​បាន កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា និង​ឈានទៅ​លុបបំបាត់ សមត្ថកិច្ច​ត្រូវ​ប្រឹងប្រែង ហើយ​សមត្ថកិច្ច​មិនត្រូវ​ពាក់ព័ន្ធ​ក្នុង​រឿង​នឹង​ជាដាច់ខាត​។ នៅក្នុង​ចំណោម​មុខសញ្ញា​នៅ​រ៉ក់ មាន​ប៉ូលិស​ចូល​ពាក់ព័ន្ធ ដែលជា​មុខសញ្ញា​កំពុងតែ​តាមរក​ចាប់ខ្លួន ដូច្នេះ យើង​មិន​ស្ទាក់ស្ទើរ​ធ្វើ​ចំពោះ​បញ្ហា​នេះ​ទេ ត្រូវ​បន្តធ្វើ​ទៀត ”​។​

​ពាក់ព័ន្ធ ករណីនេះ អ្នកឧកញ៉ា គិត ធាង ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ រួច​នាំខ្លួន​ទៅកាន់​ស្នងការ​នគររាជ​ធានី​ភ្នំពេញ ដើម្បី​សាកសួរ​។​
​ចាប់តាំងពី​ពេល​ចាប់ខ្លួន និង​រហូតដល់​ការសម្រេច​ឃុំខ្លួន គឺ​រូបភាព​នៃ​ការនាំ​ខ្លួន​អ្នកឧកញ៉ា គិត ធាង មិន​ត្រូវបាន​អ្នកកាសែត​ថតរូប​បាន​នោះទេ​។​

​លោក​លី សុផាន់​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​១២ ខែមីនា ថា ក្រោយពី​បញ្ចប់​ការសាកសួរ និង​ពិភាក្សា​ដេញដោល​ចំពោះមុខ​ជន​ត្រូវ​ចោទ​ដោយមាន​វត្តមាន​រូបលោក​ជា​តំណាង​អយ្យការ​រួចមក លោក សេង លាង ជា​ចៅក្រម​ស៊ើបសួរ​បានសម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ជា​បណ្តោះអាសន្ន ហើយ​តំណាង​អយ្យការ​បានសម្រេច​បើក​ការ​ស៊ើបសួរ​បន្ថែមទៀត​លើ​ឈ្មោះ គិត ធាង និង​បក្ខពួក និង​បាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​សើ​ប​សួរ​បន្ត​តាម​នីតិវិធី​។​

​ចំពោះ​ការចោទប្រកាន់​អ្នកឧកញ៉ា គិត ធាង ពីបទ​ល្មើស​អ្វី​នោះ គឺ​មិន​ត្រូវបាន​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ជាក់​នោះទេ​។​
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានប្រកាស​ជាថ្មី​ម្តង​ទៀតថា ទោះបីជា​ត្រូវ​ជីកដី​ជម្រៅ​រាប់ម៉ឺន​ម៉ែត្រ​ក៏ត្រូវ​តែ​ជីក​ឲ្យ​ដល់​ដើម្បី​ចាប់​ឲ្យ​បាន​មេខ្លោង​គ្រឿងញៀន​នៅ​ក្លឹ ប​កម្សាន្ត​រ៉ុ​ក​។ សម្តេច​តេ​ជោ​ក៏បាន​ព្រមាន​កំទេចចោល​អ្នកកាង​ចំពោះ​ករណី​ឧក្រិដ្ឋកម្ម​នៅ​ក្លិប​កម្សាន្ត​រ៉ុ​ក​នេះ​ផង៕សរន