សម្តេច​ក្រឡាហោម ស ខេង​: រាជរដ្ឋាភិបាល​ខិតខំ​ការពារ​ពលករ​ខ្មែរ ពី​ការរំលោភបំពាន និង​កេងប្រវ័ញ្ច​គ្រប់​រូបភាព​

893
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អញ្ជើញ​ជា​អធិបតីភាព​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៧ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០១៨ នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា នេះ នៅ​ក្រសួងមហាផ្ទៃ​។​

​សម្តេច​ក្រឡ​ឡា​ហោម ស ខេង បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បានផ្តល់​ភាពស្របច្បាប់​ជូន​ពលករ​ដែល​បាន​កំពុងតែធ្វើការ​នៅ​ប្រទេស​ថៃ និង​ការបើក​កន្លែង​លិខិតឆ្លងដែន និង​ប័ណ្ណ​អនុញ្ញាត​ការងារ​នៅ​ទីតាំង​សំខាន់ៗ​មួយចំនួន ឲ្យ​មាន​ដំណោះស្រាយ​មួយ​ក្នុងការ​ការពារ​ពលក​រ​ពី​ការរំលោភបំពាន និង​កេងប្រវ័ញ្ច​គ្រប់​រូបភាព​ពី​ពលករ​ខុសច្បាប់​។

សម្តេច​ក្រឡាហោម​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​កិច្ចការងារ​ជាច្រើន ដោយ​ប្រឹងប្រែង​ជាមួយ​សហគមន៍​អន្តរជាតិ និង​ប្រទេស​ពាក់ព័ន្ធ​ដោយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល និង​អង្គការ​ដៃគូ សង្គម​ស៊ីវិល វិស័យ​ឯកជន និង​បង្កើត​ឱកាស​ការងារ និង​ខិតខំ​ការពារ​ផលប្រយោជន៍​ដល់​ពលករ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស និង​ខិតខំ​ការពារ​ពី​ការរំលោភបំពាន​និង​កេងប្រវ័ញ្ច​គ្រប់​រូបភាព​។​

​ចំណែក​លោកស្រី ជូ ប៊ុន​អេង អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​បញ្ជាក់ថា អា​ជ្ញ​រធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់មក​កម្ពុជា​វិញ ក្រោមរូបភាព​និរទេស តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​សរុប​មាន​ចំនួន ៧៣.២៧៥​នាក់ ស្រី​២៥.៥៨០​នាក់​។ ចំណែក​ខេត្តបាត់ដំបង បានទទួល​ពលករ​ខ្មែរ​ពី​អាជ្ញាធរ​ថៃ មាន​ចំនួន ៥៦.៧២០​នាក់ ស្រី​២៥.២៥០​នាក់​។ រីឯ​ខេត្ត​ប៉ៃលិន​ទទួល​ពលករ​ខ្មែរ​ពី​អាជ្ញាធរ​ថៃ មាន​ចំនួន ១.២៤៦​នាក់ ស្រី​៥១៧​នាក់​៕ ល​